ព័ត៌មាន

ចិនប្រុងប្រយ័ត្នចំពោះមុខគ្រោះអាសន្នផ្ទុះឡើងអាសន្នរោគផ្ដាសាយ H៧N៩ លើមនុស្ស


សមត្ថកិច្ចដំណើរការបំផ្លាញចោលបក្សាបក្សី (រូបថត៖Kyodo/TTXVN)

តំបន់ជាច្រើននៅចិនកំពុងខំប្រឹងប្រែងជំរុញខ្លាំងការងារបង្ការប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី H៧N៩ ក្រោយពីកើតមានឡើងករណីឆ្លងជំងឺលើមនុស្សជាច្រើននាក់។ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថាប័នសមត្ថកិច្ចនៅខេត្ត Sichuan បានបញ្ជាឲ្យបិទទ្វារមូលដ្ឋានជួញដូរនិងសម្លាប់បក្សាបក្សីចំនួន២៨០កន្លែងនៅទី​ក្រុង​ Suining ក្រោយពីកើតមានឡើងករណីឆ្លងវីរុស H៧N៩ លើមនុចំនួន៤ករណីក្នុងឆ្នាំនេះ។ ក្នុងពេលនោះ រដ្ឋអំណាចខេត្ត Hubei ភាគកណ្ដាលចិន ក៏បានបញ្ជាក់ថា មានករណីឆ្លងវីរុស H៧N៩ ចំនួន ១៩ នាក់នៅខេត្ត​នេះចាប់ពីដើមឆ្នាំ២០១៧មក។ នៅទីក្រុង Changsha ខេត្ត Hunan ផ្សារលក់ដូរបក្សាបក្សីរស់ទាំងអស់សុទ្ធតែត្រូវបិទទ្វារ។ ស្ថាប័នសុខាភិបាលនៃទីក្រុងនេះបានបញ្ជាក់ថា មានករណីឆ្លងវីរុស H៧N៩ ចំនួន​២៤​នាក់​ ក្នុងនោះមានករណី៥នាក់ដែលកំពុងស្ថិត នៅស្ថានភាពធ្ងន់ធ្ងរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top