ព័ត៌មាន

ចិននិងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ ដើម្បីដោះស្រាយជម្លោះលើយានយន្តអគ្គិសនី

ចិននិងសហភាពអឺរ៉ុប (EU) បានប្រកាសនាថ្ងៃទី១២ ខែមករាថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើជំហាននានា ឆ្ពោះទៅរកការដោះស្រាយជម្លោះទាក់ទងនឹងការដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប លើយានយន្តអគ្គិសនី (EV) ដែលផលិតនៅចិន។

រថយន្តអគ្គិសនីត្រូវបានផលិតនៅរោងចក្រមួយក្នុងខេត្តក្វាងស៊ី ប្រទេសចិន (រូបថត៖ ហាភឿង/VOV5)
 

ភាគីទាំងពីរបានឯកភាពគ្នា លើតម្រូវការក្នុងការចេញសេចក្តីណែនាំរួម ស្តីពីការប្តេជ្ញាចិត្តលើតម្លៃសម្រាប់ក្រុមហ៊ុនចិន ដែលនាំចេញយានយន្តដឹកអ្នកដំណើរថ្ម-អគ្គិសនីទៅកាន់សហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុប បានចេញសេចក្តីណែនាំ ស្តីពីការដាក់សំណើប្តេជ្ញាចិត្តលើតម្លៃ ដោយគូសបញ្ជាក់ពីកត្តាដែលត្រូវពិចារណា ដូចជាតម្លៃនាំចូលអប្បបរមា បណ្តាញលក់ យន្តការទូទាត់សង និងផែនការវិនិយោគនាពេលអនាគតនៅក្នុងសហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងវាយតម្លៃសំណើនីមួយៗ ដោយគោលបំណង យុត្តិធម៌ មិនរើសអើង និងអនុលោមតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

មុននោះ សហភាពអឺរ៉ុបបានដាក់ពន្ធប្រឆាំងការឧបត្ថម្ភរហូតដល់ ៣៥.៣% លើយានយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតមួយ ដែលបានសន្និដ្ឋានថា ក្រុមហ៊ុនផលិតចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនៃប្រទេសនេះ៕


top