ព័ត៌មាន

ចិនក្លាយជាប្រទេសនាំមុខគេក្នុងការនាំចូលបង្គាពីវៀតណាម

សម្ព័ន្ធសមាគមផលិតនិងនាំចេញជលផលវៀតណាម (VASEP) ទើបតែបានរាយការណ៍ថា កាលពីឆ្នាំមុន ចិនបាននាំចូលបង្គាពីវៀតណាម ក្នុងតម្លៃ ៨៣៤ លានដុល្លារអាមេរិក វ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងការទិញអាហារសមុទ្រ ប្រ ភេទ នេះពីវៀតណាម។

ជាក់ស្តែង យោងតាម VASEP ការនាំចេញបង្គាកាលពីឆ្នាំមុនសម្រេចបាន ៣,៩ ពាន់លានដុល្លារ កើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០២៣។ ប្រទេសចិនបាននាំចូល ៨៤៣ លានដុល្លារអាមេរិក កើនឡើង ៣៩% បើធៀបនឹងឆ្នាំ ២០២៣ និងវ៉ាដាច់អាមេរិក (ចំនួន ៧៥៦ លានដុល្លារ) ដើម្បីក្លាយជាទីផ្សារបង្គារធំបំផុតសម្រាប់វៀតណាម។

មូលហេតុដែលចិនទិញបង្គាវៀតណាមច្រើន គឺដោយសារការផ្គត់ផ្គង់គ្រឿងសមុទ្រប្រភេទនេះក្នុងទីផ្សារក្នុងស្រុក របស់ចិនមានការថយចុះដោយសារអាកាសធាតុមិនអំណោយផល ទន្ទឹមនឹងនោះប្រទេសនេះក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញបង្គារវៀតណាម។ ប្រទេសចិនក៏ជាទីផ្សារបង្កងយក្សរបស់វៀតណាម ដែលស្មើនឹង ៩៩% នៃការនាំចេញសរុបនៃទំនិញនេះ។

កាលពីឆ្នាំមុន វៀតណាមបាននាំចេញគ្រឿងសមុទ្រគ្រប់ប្រភេទក្នុងតម្លៃជាង ១០ ពាន់លានដុល្លារ។ ក្នុងនោះ បង្គា និងត្រីប្រា គឺជាសសរស្តម្ភសំខាន់ពីរ ដែលនាំមកនូវចំណូល៤ពាន់លានដុល្លារ និង២ពាន់លានដុល្លាររៀងៗខ្លួន៕


top