ប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់រមណីយដ្ឋានថ្នាក់ខេត្ត ដល់ “រូងភ្នំ Ban Bac” នៃទីរួមខេត្ត Muong Lay។ រូបថត៖ Xuan Tu/TTXVN
នារាត្រីបើក ខេត្ត Dien Bien បានប្រកាសសេចក្តីសម្រេច និងប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់រមណីយដ្ឋានថ្នាក់ខេត្ត ដល់ “រូងភ្នំ Ban Bac” នៃទីរួមខេត្ត Muong Lay។ នេះត្រូវបានចាត់ទុកថាជាគោលដៅដ៏គួរឲ្យទាក់ទាញមិនគួររំលងសម្រាប់ភ្ញៀវទេសចរគ្រប់រូបនៅពេលមកដល់ទីនេះ។ រួមជាមួយនោះគឺជាកម្មវិធីសិល្បៈដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌នៃក្រុមជនជាតិភាគតិច។ ការសម្តែងជិះឆ័ត្រយោងមានម៉ូតូ ការដុតកាំជ្រួចអគ្គិសនីនិងកាំជ្រួចផ្សែងហោះហើរឆ្លងឆាកកណ្តាល ; ការផ្លាស់ប្តូរកីឡារាំ និងការបង្ហាញសំលៀកបំពាក់របស់ជនជាតិចំនួន ១៩ ក្នុងខេត្ត។ លើសពីនេះ ក៏មានសន្និសីទជំរុញនិងផ្សព្វផ្សាយទេសចរណ៍ខេត្ត Dien Bien ជាលើកដំបូងដែលត្រូវបានរៀបចំឡើងនៅទីរួមខេត្ត Muong Lay ផងដែរ៕