ប៉ូលីសថៃដើរល្បាតតាមដងទន្លេមេគង្គ។ (រូបភាព៖ AFP)
ការល្បាតរួមគ្នានេះ មានការចូលរួមពីនាវាចំនួន៥គ្រឿង ដោយផ្តោតលើការបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពនៅតាមដងទន្លេមេគង្គ ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្លងដែនរវាងចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។
ប្រតិបត្តិការល្បាតរួមគ្នានេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពី ចោរមួយក្រុមបានប្លន់កប៉ាល់ដឹកទំនិញចំនួនពីរ និងសម្លាប់នាវិកជនជាតិចិនចំនួន ១៣ នាក់ នៅលើផ្នែកទន្លេក្នុងប្រទេសថៃ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១១៕