ព័ត៌មាន

ចាប់ខ្លួនបានជនសង្ស័យសំខាន់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស


ជនសង្ស័យ Salah Abdeslam (រូបថត៖europe1.fr)

មជ្ឈដ្ឋានមន្ត្រីបារាំងនិង​ប៊ែលហ្សិកប្រកាសថា បានចាប់ខ្លួនជន​សង្ស័យ​សំខាន់ ​ក្នុង​ការវាយ​ប្រហារ​ភេរវកម្ម នៅរដ្ឋ​ធានីប៉ារី​សរបស់បារាំងនោះគឺ​ Salah Abdeslem។ ការចាប់ខ្លួននេះត្រូវ​បានអនុវត្តន៍នៅខ័ណ្ឌ Molenbeek រដ្ឋធានី​ព្រុចសែល ប្រទេសប៊ែលហ្សិកនាយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦។ ក្នុងសន្និសីទកាសែតរួមជា​មួយ​នាយក​រដ្ឋមន្រ្តីប៊ែលហ្សិក លោក Charles Michel នៅទីក្រុងព្រុចសែលបន្ទាប់​ពីការ​ចាប់ខ្លួន ប្រធានា​ធិបតីបា​រាំង លោក Fracois Hollande បានអះអាងថា បារាំង​នឹងស្នើរឲ្យប៊ែល​ហ្សិកធ្វើបត្យាប័ន Salah Abdeslem មកបារាំង​ដើម្បី​សួរ​ចម្លើយនិង​កាត់ទោស។ ក្រៅពី Salah Abdeslem គិតរហូតដល់ពេលនេះមាន ជនសង្ស័យដទៃ​ទៀត​ចំនួន​១១​នាក់ ត្រូវចាប់ខ្លួននៅប៊ែលហ្សិកផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top