ស្រុកដុងអាញ (Dong Anh) គឺជាកន្លែងលេចធ្លោមួយក្នុងការអនុវត្តកម្មវិធីឃុំនីមួយៗមានផលិតផលរៀងៗខ្លួន OCOP របស់ទីក្រុងហាណូយ (Ha Noi)។ ហើយសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ធ្វើពីឈើប្រណីតៗរបស់ឃុំវ៉ិនហា (Van Ha)គឺជាសិប្បកម្មមួយដែលមានផលិតផលជាច្រើនត្រូវបានទីក្រុងហាណូយ (Ha Noi)ទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៣ និងទទួលបានពានរង្វាន់ជាជនបទគំរូ។
យើងខ្ញុំបានជួបលោក ដូយ៉ាញណាម ( Do Danh Nam) ជាសិប្បករម្នាក់នៃភូមិសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ ឃុំវ៉ិនហា (Van Ha) ដែលគាត់បានប្រកបមុខរបរនេះ ក្នុងរយៈពេលជាង៣០ឆ្នាំ និងបណ្តុះបណ្តាលឲ្យមនុស្សជាច្រើននៅឃុំវ៉ិនហា (Van Ha) ក៏ដូចជាខេត្តដទៃទៀតដែលមករៀនពីសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ពីឈើ។ លោកណាម (Nam) បាននិយាយថា ឃុំវ៉ិនហា (Van Ha) មានភូមិសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ចំនួន ៥ រួមមាន ភូមិធៀងអ៊ឹង (Thiet Ung) ហាខេ (Ha Khe) កូចូវ (Co Chau) ធីប៊ិញ (Thi Binh) និងវ៉ិនឌាម (Van Diem)។ គ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់មានច្រើនប្រភេទ និងសំបូរបែប រួមមានរូបគំនូរ រូបចម្លាក់ តុ កៅអី និងវត្ថុអនុស្សាវរីយ៍ ... គ្រឿងសង្ហារឹមនេះត្រូវបានធ្វើឡើងតាមគំនិតរបស់សិក្បករផ្ទាល់ផង ឬតាមគំនិតអតិថិជនផង។
ការចូលរួមក្នុងកម្មវិធី OCOP នៃស្រុកដុងអាញ (Dong Anh) បានជួយឲ្យគ្រួសារដែលប្រកបរបកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនៅឃុំវ៉ិនហា (Van Ha) ទទួលបានការជួយគាំទ្រក្នុងការផ្សព្វផ្សាយ ការរចនាម៉ាកសម្រាប់ផលិតផល ក៏ដូចជាការដាក់លេខកូដស្គែនលើផលិតផល ដើម្បីអតិថិជនជាច្រើននៅតាមខេត្តក្រុងនានាក្នុងប្រទេស និងភ្ញៀវបរទេសដូចជាចិន និងជប៉ុនបានដឹងហើយរកទិញ។
លោកង្វៀន ស្វឹន លីញ (Nguyen Xuan Linh) អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកដុងអាញ (Dong Anh) បានមានប្រសាសន៍ថា៖ “ភ្លាមៗបន្ទាប់ពីទទួលបានផែនការអនុវត្តកម្មវិធីឃុំនីមួយៗមានផលិតផលរៀងៗខ្លួនរបស់ទីក្រុង ស្រុកដុងអាញ (Dong Anh) ក៏មានផែនការអនុវត្តដល់ឆ្នាំ ២០២០ ហើយដែរ។ ព្រមទាំងបានផ្សព្វផ្សាយដល់ប្រព័ន្ធនយោបាយទាំងមូលចាប់ ពីស្រុក រហូតដល់ឃុំ និងដល់ប្រជាជនទាំងអស់។ សង្ឃឹមថា ជាមួយផលិតផល OCOP ដែលបានឈ្នះរង្វាន់របស់ទីក្រុង ស្រុកនឹងបន្តមានផលិតផល OCOP ថ្មីៗបន្ថែមទៀត រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ស្រុក ។/ ។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង