ដោយគោលបំណងប្រាថ្នាចង់ធ្វើបម្លាស់ប្តូរថ្មី លើគ្រឹះនៃបេតិកភណ្ឌភូមិរបរ គ្រឿងកុលាលភាជន៍ តឹនធិញ កំពុងបង្កើតឡើងនូវមុខមាត់ថ្មី សម្រាប់កុលាលភាជន៍បាតត្រាង។
ដោយគោលបំណងប្រាថ្នាចង់ធ្វើបម្លាស់ប្តូរថ្មី លើគ្រឹះនៃបេតិកភណ្ឌភូមិរបរ គ្រឿងកុលាលភាជន៍ តឹនធិញ កំពុងបង្កើតឡើងនូវមុខមាត់ថ្មី សម្រាប់កុលាលភាជន៍បាតត្រាង។ ជាមួយនឹងប្រភេទថ្នាំកាចា ស៊ូយ ង៉ុក (Suoi Ngoc) ផ្តាច់មុខ ពាណិជ្ជសញ្ញានេះ មិនត្រឹមតែជួយបង្កើនតម្លៃប្រពៃណីប៉ុណ្ណោះទេ នៅថែមទាំងរួមចំណែកនាំយកកុលាលភាជន៍វៀតណាម បោះជំហានទៅមុខជាលំដាប់ ដើម្បីដណ្តើមយកទីផ្សារ តាមរយៈភាសាច្នៃប្រតិដ្ឋនៃសម័យកាល។
នៅកណ្តាលភូមិកុលាលភាជន៍បាតត្រាង ឃុំបាតត្រាង ទីក្រុងហាណូយ ជាកន្លែងដែលតម្លៃសិប្បកម្មប្រពៃណីបានថែរក្សាអស់រយៈពេលជាច្រើនសតវត្សរ៍នៅតាមដងទន្លេក្រហម - សហករណ៍ផលិត និងអាជីវកម្មគ្រឿងកុលាលភាជន៍ តឹនធិញ បានជ្រើសរើសយកមាគ៌ាផ្ទាល់ខ្លួនមួយ៖ ធ្វើឱ្យស្រស់បំព្រងនូវត្បូងពេជ្របុរាណ ដើម្បីបង្កើតពាណិជ្ជសញ្ញាកុលាលភាជន៍វៀតណាមមួយ ដែលមានដង្ហើមនៃសម័យទំនើប។
រូបថតសិល្បករឆ្នើម Tran Duc Tan - ស្ថាបនិកសហករណ៍ផលិត និងអាជីវកម្មកុលាលភាជន៍ Tan
Thinh។ រូបថត៖ ថាញ់យ៉ាង/VNP
បង្កើតឡើងនៅឆ្នាំ២០១៣ សហករណ៍នេះ បានប្រមូលផ្តុំសិប្បករឆ្នើមចំនួន រួមមាន១១រូប ក្រោមការដឹកនាំរបស់សិប្បករឆ្នើម ត្រឹង ឌឹកតឹន (Tran Duc Tan)។ ចាប់តាំងពីថ្ងៃដំបូង លោកនិងសហការី បានកំណត់ថា មិនត្រឹមតែស្តារឡើងវិញនូវទឹកថ្នាំកាចាបុរាណដែលធ្លាប់ស្គាល់នោះទេ នៅថែមទាំងបង្កើតផលិតផល ដែលមានអត្តសញ្ញាណផ្ទាល់ខ្លួន សមស្របទៅនឹងជីវភាពរស់នៅ នាពេលបច្ចុប្បន្នផង។
សិប្បករឆ្នើម ត្រឹង ឌឹកតឹន បានរៀបរាប់ថា៖ “អ្នកភូមិបាតត្រាង តែងតែគោរព អ្វីជាតម្លៃដែលដូនតាបានបន្សល់ទុកមក។ ប៉ុន្តែប្រសិនបើ គ្រាន់តែរក្សាតម្លៃចាស់ដដែលដោយគ្មានការច្នៃប្រតិដ្ឋទេនោះ កុលាលភាជន៍ប្រពៃណីនឹងពិបាកឈានទៅដល់ទីផ្សារទំនើបណាស់។ យើងខ្ញុំចង់បន្តវេននូវប្រណីតភាពទាំងនោះ តាមរយៈរបៀបបែបថ្មីមួយ”។ ផ្តើមពីគំនិតនោះ តឹនធិញ បានចំណាយពេលជាច្រើនឆ្នាំ ស្រាវជ្រាវដើម្បីបង្កើតឱ្យមានថ្នាំកាចា ស៊ូយង៉ុក ជាប្រភេទថ្នាំកាចា បង្កើតបាននូវអត្តសញ្ញាណនៃពាណិជ្ជសញ្ញានេះ។ នេះជាលទ្ធផលនៃការសាកល្បងជាមួយនឹងវត្ថុធាតុដើមក្នុងស្រុកទាំងស្រុងអស់រយៈពេល៥ឆ្នាំ រួមនឹងបច្ចេកទេសលាយផ្តាច់មុខ។
ផលិតផលរូបសេះធ្វើពីដីដុត ក្នុងដំណើរការបង្កើតក្បូរក្បាច់រចនា ដើម្បីបម្រើឱ្យឆ្នាំមមី។ រូបថត៖ រូបថត៖ ថាញ់យ៉ាង/VNP
កម្មករនៃសហករណ៍ផលិត និងអាជីវកម្មគ្រឿងកុលាលភាជន៍ តឹនធិញ
កំពុងស្ថិតក្នុងដំណើរការបង្ហើយការកក់ទិញផ្សេងៗ។ រូបថត៖ ថាញ់យ៉ាង/VNP
ផលិតផលកុលាលភាជន៍ បានដឹកជញ្ជូនចូលទៅក្នុងឡដុត។ រូបថត៖ ថាញ់យ៉ាង/VNP
ផលិតផលទាំងឡាយត្រូវបានដុតក្នុងសីតុណ្ហភាព ចាប់ពី ១.២៥០ ដល់ ១.៣០០អង្សាC បង្កើតបានជាផ្ទៃកាចារលោងភ្លឺថ្លាដូចជាត្បូង។ តុងពណ៌ពិសេសទាំងប្រាំ តំណាងឱ្យធាតុទាំងប្រាំគឺ លោហធាតុ ធាតុឈើ ធាតុទឹក ធាតុភ្លើង និងធាតុដី ដែលរំលឹកដល់ស្មារតីលោកខាងកើត និងទាំងនាំមកនូវសម្រស់ទំនើបផង។ នៅក្រោមពន្លឺស្នាដៃជាច្រើនបានរំលេចរស្មីពន្លឺ និងផ្លាស់ប្តូរពណ៌យ៉ាងសម្បូរបែប។
សិប្បករឆ្នើម ត្រឹង ឌឹកតឹន បានឱ្យដឹងថា៖ “អ្វីដែលបង្កើតឡើងតម្លៃពិសេសនៃទឹកថ្នាំកាចា ស៊ូយង៉ុក គឺជាលក្ខណៈ ផ្តាច់មុខតែមួយគត់។ ភ្លើងតែងតែមានការប្រែប្រួលដោយឡែករបស់វា។ គ្មានផលិតផលពីរណា ដែលដូចគ្នាទាំងស្រុងនោះទេ។ ស្នាដៃនីមួយៗ ជាការកកើតឡើងពីដី ទឹក និងភ្លើង នៅក្នុងខណៈពេលតែមួយ ហើយមិនអាចកើតឡើងជាលើកទីពីរបានឡើយ”។
ភ្ញៀវទេសចរចូលទស្សនា និងស្វែងរកទិញផលិតផលប្លែកៗ
ដែលមានស្រោបទឹកថ្នាំកាចា ស៊ូយក្វឹក នៃសហករណ៍គ្រឿងកុលាលភាជន៍ តឹនធិញ។ រូបថត៖
ថាញ់យ៉ាង/VNP
កម្មករនៃសហករណ៍ផលិត និងអាជីវកម្មគ្រឿងកុលាលភាជន៍ តឹនធិញ
កំពុងស្ថិតក្នុងដំណើរការបង្ហើយការកក់ទិញផ្សេងៗ។ រូបថត៖ ថាញ់យ៉ាង/VNP
លំហរតាំងបង្ហាញផលិតផលនៃសហករណ៍ផលិត និងអាជីវកម្មគ្រឿងកុលាលភាជន៍ តឹនធិញ (Tan Thinh)។
រូបថត៖ ថាញ់ យ៉ាង/VNP
មិនបញ្ឈប់ត្រឹមបច្ចេកទេសថ្នាំកាចានោះទេ តឹនធិញ នៅមានរួមផ្សំសិល្បៈអក្សរក្បាច់ នៅលើកុលាលភាជន៍ផងដែរ ដើម្បីបង្កើនជម្រៅវប្បធម៌។ ពាក្យស្លោក ដំបូន្មាន ទស្សនៈជីវិត ឬពាក្យជូនពរ តែងបានបង្ហាញដោយដៃ នៅលើផលិតផលនីមួយៗ ដែលធ្វើឱ្យស្នាដៃនីមួយៗ ក្លាយជារឿងរ៉ាវដោយឡែកមួយ។ មាគ៌ាផ្លាស់ប្តូរថ្មីនោះ ជួនកាលក៏ធ្លាប់ប្រឈមមុខនឹងការសង្ស័យផងដែរ។ “មានពេលខ្លះ យើងខ្ញុំគិតថាត្រូវពន្លត់ភ្លើងឡដុតទៅហើយ ប៉ុន្តែប្រសិនបើ មិនហ៊ានដើរលើផ្លូវផ្ទាល់ខ្លួនទេនោះ គឺមិនអាចបង្កើតពាណិសញ្ញាផ្ទាល់ខ្លួនបានឡើយ” - សិប្បករឆ្នើម ត្រឹង ឌឹកតឹន បានរំលឹកឡើងវិញ។
ឈុតថូផ្កាដែលមានស្រទាប់ទឹកថ្នាំកាចាស៊ុយង៉ុក របស់ក្រុមហ៊ុនកុលាលភាជន៍ Tan Thinh។ រូបថត៖ ថាញ់យ៉ាង/VNP
ការអត់ធ្មត់ព្យាយាម ត្រូវបានទទួលស្គាល់ នៅឆ្នាំ២០២៣ ឈុតផលិតផលថ្នាំកាចា ស៊ូយង៉ុក បានទទួលស្គាល់ជាផលិតផល OCOP (កម្មវិធី “ឃុំមួយ ផលិតផលមួយមុខ”) លំដាប់ផ្កាយ៥ថ្នាក់ជាតិ។ នេះគឺជាចំណុចរបត់ដ៏សំខាន់មួយ ដែលបញ្ជាក់ពីសមត្ថភាពច្នៃប្រតិដ្ឋ និងទីជំហរនៃគ្រឿងកុលាលភាជន៍ តនធិញ នៅលើទីផ្សារ។
ជ្រុងមួយនៃបន្ទប់ពិព័រណ៍ផលិតផលរបស់សហករណ៍ផលិតកម្ម និងអាជីវកម្មកុលាលភាជន៍ តឹនធិញ ។ រូបថត៖ ថាញ់យ៉ាង/VNP
សហករណ៍ផលិតកម្ម និងអាជីវកម្មកុលាលភាជន៍ Tan Thinh ជាមួយនឹងផលិតផលមានទម្រង់សម្បូរបែប បានទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។ រូបថត៖ ថាញ់យ៉ាង/VNP
Gចំពោះសិប្បករឆ្នើម ត្រឹង ឌឹកតឹន ការធ្វើឱ្យស្រស់បំព្រងនូវត្បូងពេជ្របាតត្រាង មិនមែនជាការដើរចេញឆ្ងាយពីឫសគល់នោះទេ ប៉ុន្តែជាវិធីដើម្បីឱ្យបេតិកភណ្ឌបន្តរស់រានមានជីវិត នៅក្នុងសម័យកាលថ្មី។ ពីបាតត្រាង តឹនធិញ កំពុងបោះជំហានជាលំដាប់ ក្នុងការនាំយករឿងរ៉ាវនៃកុលាលភាជន៍វៀតណាម ឱ្យរីកសាយភាយកាន់តែឆ្ងាយ នៅលើផែនទីសិប្បកម្មសិល្បៈពិភពលោក៕
អត្ថបទ៖ វីថាវ រូបថត៖ ត្រឹង ថាញ់យ៉ាង/VNP
ប្រែសម្រួល៖ រីកើង