ម្ហូបអាហារ

គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh)

គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) គឺជាគ្រាប់​កៅឡាក់ពិសេសនៃស្រុក ទ្រូង​ខាញ់ (Trung Khanh) ខេត្ត កាវបាំង (Cao Bang) នៃប្រទេសវៀតណាម។ 
គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) ល្បីល្បាញដោយទំហំធំ សំបកក្រាស់ គ្រាប់មានពណ៌លឿង ស្រួយ ឈ្ងុយឆ្ងាញ់ និងបរិមាណអាហារូបត្ថម្ភខ្ពស់។

គ្រាប់​កៅឡាក់ ទ្រុង​ខាញ់(Trung Khanh) គឺជាគ្រាប់កៅឡាក់ពិសេសនៃស្រុក​ទ្រុង​ខាញ់ (Trung Khanh) ខេត្ត កាវបាំង (Cao Bang) នៃប្រទេសវៀតណាម។ គ្រាប់​កៅឡាក់ ទ្រុង​ខាញ់(Trung Khanh) ល្បីល្បាញដោយទំហំធំ សំបកក្រាស់ គ្រាប់មានពណ៌លឿង ស្រួយ ឈ្ងុយឆ្ងាញ់ និងបរិមាណអាហារូបត្ថម្ភខ្ពស់

គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) បានដាំដុះនៅលើតំបន់ភ្នំខ្ពស់ អាកាសធាតុត្រជាក់ និងបរិសុទ្ធ ហើយមានប្រភពទឹកដ៏បរិបូរណ៍ពីទន្លេ និងទឹក​ជ្រោះ បង្កើតលក្ខខណ្ឌឱ្យដើម គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) លូតលាស់យ៉ាងល្អ ដូច្នេះហើយគុណភាពនៃ​គ្រាប់​កៅឡាក់ប្រភេទនេះគឺល្អជាងប្រភេទគ្រប់​កៅឡាក់​ដ៏ទៃទៀត។ គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) តែងតែបានប្រមូលផលក្នុងខែកញ្ញា ដល់ខែតុលា ជារៀងរាល់ឆ្នាំ។

តាម​គ្រាមភាសា ដើម​កៅឡាក់បានគេស្គាល់ដោយឈ្មោះមួយផ្សេងទៀតគឺ "ម៉ាក់លិច (Mac Lich)"។ ដើមលូត​លាស់មានកម្ពស់ពី ១០ ទៅ ១៦ ម៉ែត្រ ដើមដែលមានអាយុច្រើនឆ្នាំមានអង្កត់ផ្ចិតរហូតដល់ ០.៥ ម៉ែត្រ ត្រឈឹងត្ឆៃ។ ក្រៅពីកត្តាធម្មជាតិអំណោយផល ដើមឈើនេះត្រូវបានដាំតាមបទដ្ឋានតឹងរឹង ដើម្បីទទួល​បានគុណភាពល្អបំផុត។ ដើម​គ្រាប់​កៅឡាក់​ត្រូវ​បាន​គេ​ដាំ​នៅ​លើចង្កេះ​ភ្នំដែល​មាន​កម្ពស់ ៤៥០-៦០០ ម៉ែត្រ​ និងមាន​គម្លាត​ស្មើ​គ្នា។ ឲ្យតែដល់​រដូវ​ស្លឹក​ឈើជុះ គឺជាពេលវេលាដែលគ្រាប់កៅឡាក់ទុំល្អ អាចប្រមូល​ផលបាន។ ចង្កោមគ្រាប់​កៅឡាក់​នៅពេលដែលមិនទាន់ទុំ មានរូបរាងខាងក្រៅស្រដៀងទៅនឹងផ្លែសាវម៉ាវខ្ចី ដែលសំបកមាន​រោមដូចសត្វកាំប្រម៉ា។ 


គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) អាចយកទៅឆ្នៃជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខដូចជា៖ គ្រាប់​កៅឡាក់លីង គ្រាប់​កៅឡាក់ស្ងោរ បបរគ្រាប់​គ្រប់​កៅឡាក់  បង្អែមគ្រាប់​កៅឡាក់ ជាដើម គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) នៅទាំងជាកាដូដ៏មាន​តម្លៃមួយ សម្រាប់​ជូន​សាច់ញាត្តិ និង​មិត្តភក្តិ។

របៀបឆ្នៃគ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) គឺ​សាមញ្ញ​ណាស់​។ ចំពោះ​គ្រាប់កៅឡាក់លីង ​ដំបូងត្រូវ​លាង​ឲ្យ​ស្អាត​ ហើយ​ទុក​ឲ្យ​ស្ងួត។ បន្ទាប់​មក​ដាក់គ្រាប់កៅឡាក់ ​​ចូល​ឆ្នាំង ​ហើយ​លីងលើ​ភ្លើង​តិចៗ ​រហូត​ដល់​ពេល​ណាដែលគ្រាប់កៅឡាក់ឆ្អិនឡើងពណ៌​លឿង និង​មាន​ក្លិន​ឈ្ងុយ។

ចំពោះ​គ្រាប់កៅឡាក់ស្ងោរ គឺលាង​គ្រាប់កៅឡាក់​ដាក់​ក្នុង​ឆ្នាំង​ទឹក​ស្ងោរឱ្យ​ឆ្អិន។ បន្ទាប់មកយកគ្រាប់​កៅឡាក់ចេញ ទុក​ឲ្យ​ស្ងួត រួចហូបតែម្ដង​។ ក្រៅពីនោះ​មានបបរគ្រាប់កៅឡាក់យ៉ាង ពិសេសផងដែរ​។ ពេលឆ្នៃ​ត្រូវ​លាង​អង្ករឲ្យ​ស្អាត ​រួច​ដាក់​ក្នុង​ឆ្នាំង​ទឹក និង​ដាំឲ្យឆ្អិន។ ពេល​បបរ​ឆ្អិន ដាក់គ្រាប់កៅឡាក់ ដែលបំបែក​សំបក​ចេញរួច ​ហើយដាំបន្ត ១០ នាទី​ទៀត។ ដាក់គ្រឿងទេសឲ្យល្មម​មាត់។ ចំពោះ​បង្អែមគ្រាប់កៅឡាក់​ត្រូវ​បំបែកសំបកគ្រាប់កៅឡាក់ ហើយ​ស្ងោរឲ្យឆ្អិន។ ដាំទឹកស្ករជាមួយខ្ញី និងផ្កាក្រូចថ្លុង ដាក់គ្រាប់កៅឡាក់ ​ដាំបន្ថែម ៥ នាទីទៀត។ បិទ​ចង្ក្រាន​ទុក​ឲ្យ​ត្រជាក់ យើង​មាន​​បង្អែម​​ត្រជាក់​​និង​មាន​ជីវជាតិពិសេសមួយ​មុខ។

គ្រាប់កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) ជាអាហារមានជីវជាតិ ឈ្ងុយឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ អ្នកអាចទិញគ្រាប់កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) បានយ៉ាងងាយស្រួលនៅហាងលក់ម្ហូបអាហារ ឬនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក/.

គ្រាប់​កៅឡាក់ ទ្រុង​ខាញ់ (Trung Khanh) មានផលប្រយោជន៍ជាច្រើនដល់សុខភាពមនុស្សដូចជា បំប៉នក្រលៀន ពង្រឹងសុខភាពសរសៃឈាមបេះដូង ជំនួយការរំលាយអាហារ ធ្វើឱ្យស្បែក និងសក់ស្អាត ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅកូន...

អត្ថបទ និងរូបថត៖ កុងដាត កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង

top