ព័ត៌មាន

គំរូ​អាជ្ញាធរមូលដ្ឋានពីរ​កម្រិត បង្កើតការផ្លាស់ប្តូរជា​វិជ្ជមានក្នុងការផ្តល់​សេវាសាធារណៈ

ក្រោយ​រយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត វៀតណាម​បានកត់ត្រាលទ្ធផលជាវិជ្ជមានក្នុងការ​បង្រួមក្បាល​ម៉ាស៊ីន និង​លើក​កម្ពស់គុណភាព​នៃសេវាសាធារណៈ។

រូបថតឧទាហរណ៍។ រូបថត៖ VNA

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) លោកស្រី Ramla Khalidi តំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បាន​ឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិមួយដែលធ្វើឡើងដោយ UNDP និងបណ្ឌិត្យសភានយោបាយជាតិហូជីមិញស្តីពីការផ្តល់សេវាសាធារណៈក្នុងបរិបទដែលវៀតណាមបានអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតបាន​បង្ហាញ​ថា ប្រជាជន​ភាគច្រើន​​ដែលត្រូវ​បានស្ទង់មតិ សុទ្ធតែសម្តែងការគាំទ្រចំពោះការបង្រួម​ក្បាលម៉ាស៊ីន​​ថ្នាក់មូលដ្ឋាន​។ មនុស្សជាច្រើនជឿជាក់ថា ការលុបបំបាត់ថ្នាក់ខណ្ឌ/ស្រុក បាន​ជួយ​បង្កើនអន្តរកម្ម​ដោយផ្ទាល់រវាងប្រជាជន និងអាជ្ញាធរថ្នាក់សង្កាត់/ឃុំ។ កម្រិត​នៃ​ការពេញចិត្តចំពោះនីតិវិធីរដ្ឋបាលជាទូទៅគឺនៅតែខ្ពស់ ដោយទទួលបានពិន្ទុ ៤,១/៥; ប្រជាជន​ប្រហែល ៩១% ដែល​ត្រូវបាន​សួរ បានវាយតម្លៃ​ថា ជួរកម្មាភិបាលមានវិជ្ជាជីវៈខ្ពស់ និង ៩៤% មានការ​ពេញចិត្តនឹងពេល​វេលាសម្រាប់​ដោះស្រាយនីតិវិធីរដ្ឋបាល។

ប្រធាន​តំណាង UNDP ប្រចាំ​នៅ​វៀតណាម បាន​កត់សម្គាល់​ថា លទ្ធផល​ដំបូង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សំខាន់​របស់​អាជ្ញាធរមូលដ្ឋាន​ក្នុង​ការ​រក្សា​គុណភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ ​ក្នុង​បរិបទដែល​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាប័ន​យ៉ាង​ទូលំទូលាយ។ នៅ​ពេល​អនាគត ការ​កែលម្អ​នីតិវិធី​រដ្ឋបាលបន្ថែម​ទៀត ការ​កសាង​សមត្ថភាព​កម្មាភិបាល និង​ការ​កែសម្រួល​គោលនយោបាយ​ដោយ​ផ្អែក​លើ​ត​ស្ថានភាពជាក់ស្តែង នឹង​មាន​សារៈសំខាន់​ជាពិសេស​​សម្រាប់​ប្រជាជន​ព​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​​ពេញលេញ​ពី​កំណែទម្រង់៕​


top