សិល្បៈ

គំនូរសំពត់ និង ចក្ខុរូបារម្មណ៍ តាមរយៈថ្វីដៃវិចិត្រការិនី ង្វៀន ធូហ្វៀន (Nguyen Thu Huyen)

មិនប្រើជក់​​ឬពណ៌សម្រាប់គូរ​​ វិចិត្រការិនី​ ង្វៀន ធូហ្វៀន​ (Nguyen Thu Huyen) បានកែ​ប្រែ​​សំពត់​​ជាមួយ​វត្ថុធាតុ​ផ្សេងៗ​ ទៅ​ជា​ស្នាដៃ​សិល្បៈ​នានា​។

មិនប្រើជក់​​ឬពណ៌សម្រាប់គូរ​​ វិចិត្រការិនី​ ង្វៀន ធូហ្វៀន​ (Nguyen Thu Huyen) បានកែ​ប្រែ​​សំពត់​​ជាមួយ​វត្ថុធាតុ​ផ្សេងៗ​ ទៅ​ជា​ស្នាដៃ​សិល្បៈ​នានា​។ បញ្ចប់ការ​​សិក្សា​ផ្នែក​រចនា​​ម៉ូដសម្លៀកបំពាក់​ នៅ​វិទ្យាស្ថាន​បើក​ បន្ទាប់មក​​វិចិត្រការិនី​ ង្វៀន ធូហ្វៀន​ (Nguyen Thu Huyen) រៀន​បន្ត​​អនុបណ្ឌិត ​នៅ​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​វៀត​ណាម​​។ តាំងពី​តូច​ហ្វៀន​ (Huyen) ចូល​ចិត្ត​​គំនូរ​វត្ថុធាតុ​ ដូចនេះ​ ជួនកាល​មិនត្រឹមតែ​វត្ថុធាតុ​​សំពត់​ នៅទាំង​មានវត្ថុធាតុ​ជាច្រើន​ដូចជា​ គ្រួស​ គ្រាប់​ទៀប គ្រាប់​ក្រូច​​ថ្លង់​  អ្នក​ស្រី​​ក៏រិះគិត​រៀនបង្កើត​​ធ្វើ​​ជា​​គំនូរ​​ខ្នាតតូច​ ប្រណីត​ៗ ​សម្រាប់​ជូន​មិត្តភក្តិ​។

វិចិត្រការិនី ង្វៀន ធូហ្វៀន​ (Nguyen Thu Huyen) បាន​ធ្វើ​គំនូរ​សំពត់​ បាន​ជាង​១០ឆ្នាំ​។ រូបថត៖ ខាញ​ឡុង​

ពេលនៅ​​រៀន​ផ្នែក​រចនាម៉ូដសម្លៀកបំពាក់​ មានឱកាស​ជួប​ប្រទះ​នឹង​ពណ៌នៃសំពត់ ក្រណាត់​សេសសល់​ជា​ច្រើន​ ដូចនេះ​វិចិត្រការិនី​ ង្វៀន​ ធូហ្វៀន​ (Nguyen Thu Huyen) ចាប់ផ្តើម​ធ្វើសាកល្បង​​​បង្កើត​ស្នាដៃ​ខ្នាតតូចប្រណីតៗ​​។ នៅឆ្នាំ២០០៦​ អ្នកស្រី​ចាប់​ផ្តើម​​បង្កើត​​ស្នាដៃ​ និង បង្ហោះ​ឡើង​ប្លុក​ឯកជន​។ ពេលបង្ហោះ​​ឡើង ​ក៏មានការ​គាំទ្រ​ពី​មនុស្ស​ជាច្រើន​ ដូចនេះ​​ផ្តើម​ពី​គំនូរ​ខ្នាតតូច​ ហ្វៀន​ (Huyen) ចិញ្ចឹម​​ចិត្ត​ កែប្រែ​​ស្នាដៃ​សិល្បៈ​​ ឱ្យ​មាន​​ការ​ផ្ចិត​ផ្ចង់​ និងប្រណីត​​ជាង​។​


ម៉ោង​​រៀន​បង្កើត​គំនូរ​​សំពត់​របស់​វិចិត្រការិនី​ ង្វៀន​ ធូ​ហ្វៀន​ (Nguyen Thu Huyen)​ជាមួយ​​សិក្ខាកាម​​វ័យ​កុមារ។ រូបថត៖ ខាញឡុង​

គំនូរ​ដំបូង ដែល​​វិចិត្រការិនី​ ង្វៀន​ ធូ​ហ្វៀន​ (Nguyen Thu Huyen) ធ្វើ​ជា​មួយ​​នឹង​មិត្ត​សកលវិទ្យាល័យ​ ដែល​មាន​​ចំណូល​ចិត្ត​ដូចគ្នា​ ស្រឡាញ់​​សម្លៀក​បំពាក់​នៃ​៥៤​ជនជាតិ​វៀត​ណាម​​​​ ដោយ​មាន​ខ្នាត​ ២ X ១,៥ម៉ែត្រ​ ក្នុង​​អំឡុង​ពេល​៦ខែ​ បច្ចុប្បន្ន​​​គំនូរ​នេះ នៅបាន​​រក្សាក្នុង​​​សារមន្ទីរ​នារី​​វៀតណាម​។​

ពិធីតាំង​ពិព័រណ៍​ឯកជន​​ឆ្នាំ​២០១៨ ដែល​មានឈ្មោះថា​​ ខ្ញុំគូរ​​ក្ដីសុបិន​ គូសកំណត់​​​​ពេល​​១០ឆ្នាំ ​ប្រកប​មុខរបរ​​របស់​វិចិត្រការិនី​ ង្វៀន​ ធូ​ហ្វៀន​ (Nguyen Thu Huyen) ស្នាដៃ​បង្ហាញ​ពី​​ជំនោរ​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​​​អ្នកស្រី​ ជាមួយ​​បច្ចេកទេសធ្វើ​ និង វត្ថុធាតុ​ផ្សេង​ៗ​គ្នា​។ គំនូរ​​ចំនួន​២៤ផ្ទាំង​ ដាក់នៅ​តាំង​ពិព័រណ៍​ បាន​​អ្នកស្រី​​ចំណាយ​​ពេល​​ធ្វើ​ពី​១​សប្តាហ៍​​រហូតដល់​១​ខែ​ ក្នុង​​អំឡុងពេល​​២ឆ្នាំ​ ទើប​​បាន​​សម្រេច​។​

វិចិត្រការិនី ង្វៀន ធូហ្វៀន​ (Nguyen Thu Huyen) ឱ្យ​ដឹង​ថា​៖ នៅ​វៀតណាម​ ក៏មាន​វិចិត្រករ វិចិត្រការិនី​​មួយ​ចំនួន​ ធ្វើ​​គំនូរ​សំពត់​ ក៏​ប៉ុន្តែ​ពួកគាត់​គ្រាន់តែធ្វើ​ voan ខ្ញុំចង់​បាន​​លក្ខណៈ​​ដោយ​ឡែក​សម្រាប់ខ្លួន​ឯង​ ពេល​​គេសំឡឹង​មើល​ គេ​នឹង​​ស្គាល់​ថា​ធ្វើ​អំពី​​សំពត់​ ដូចនេះ​​ខ្ញុំ​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ ចេញពី​សំពត់​ ។ល។ ការ​ធ្វើ​ប្រព្រឹត្តកម្ម​​សំពត់​ មាន​ភាព​ងាយ​ស្រួល​ ក៏ប៉ុន្តែ​របៀប​នាំយក​វត្ថុធាតុ​ដោយ​ឡែក​ដាក់​លើ​គំនូរ​ តាម​​គោលគំនិតខ្លួន​​ ទើប​វា​លំបាក។​

សំពត់​ ក្រោយពេល​បោក​ស្អាត​ ហាល និង​លាប​កា​វ​ ក្លាយ​ជា​ស្រទាប់​ស្តើង​​មួយ​ ​រាប​ស្មើ​ ងាយ​នឹង​កាត់ ឬ​គូរ​។ រូបថត៖ ខាញឡុង​

ដើម្បី​បង្កើត​បាន​ស្នាដៃគំនូរ​មួយ​ផ្ទាំង​ តាម​ធម្មតា​វិចិត្រការិនី​ ង្វៀន​ ធូ​ហ្វៀន​ (Nguyen Thu Huyen) នឹង​​គូរ​ពង្រាង​រូបភាព​ដោយ​ខ្មៅ​ដៃ​ នៅលើ​ក្រដាស​ ពេល​ស្រមៃឃើញ​អ្វី​មួយ​។ បន្ទាប់មក​ អ្នកស្រី​នឹងត្រូវ​​ប្រើសំពត់​អ្វី​ វត្ថុធាតុអ្វី​ ធ្វើ​ដូចម្តេច​សមស្រប់​​នឹង​ផ្ទាំង​គំនូរ​ បញ្ចូល​​ព្រលឹង​​សិល្បៈ​។ សំពត់​​បាន​​ជ្រើស​ នឹង​បាន​យកទៅ​ធ្វើប្រព្រឹត្តិកម្ម​​​បោក​ស្អាត​ ហាលស្ងួត​ និងលាប​កែវ​ ធ្វើ​ដូចម្តេច​ពេល​​កាត់​ទៅ​សូត្រ​​អំបោះ​មិន​ធ្លាក់​ចេញ​។ រួច​​បញ្ជូល​គំនូ​​ស​​លម្អិត​ ក្រង​ជាយ​​ដោយ​សូត្រ​ ក្លាយ​ជា​ស្នាដៃ​សុក្រិត​មួយ​។​

ប្រធាន​​បទ​ផ្ទាំងគំនូរ​សំពត់​របស់​វិចិត្រការិនី​ ង្វៀន ធូ​ហ្វៀន​ (Nguyen Thu Huyen) តែង​ជា​​ប្រធាន​បទអំពី​​នារី​ ពណ៌នា​ជ្រុង​ផ្សេងៗ​ដូចជា​ ទឹក​ចិត្ត​អ្នកម្តាយនិង​កូន​ នារី​ជនជាតិ​ក្រោកឡើង​ ​សម្រស់​នារី​ហាណូយ​បុរាណ​។ ផ្ទាំងគំនូរ​នីមួយ​ៗ​ បាន​អ្នកស្រី​ទាញ​យក​តែ​ជ្រុង​នារី​ ដែល​មាន​សភាព​ទំនើប​ផង​ បុរាណ​ផង​។​



រហូតដល់​បច្ចុប្បន្ន​ វិចិត្រការិនី​ ង្វៀន ធូហ្វៀន​ (Nguyen Thu Huyen) នៅតែ​បន្ត​ការ​ងារ​បង្កើត​គំនូរ​សំពត់​ ក្រោម​ប្រធានបទ​ផ្សេងៗ​ ទន្ទឹមនោះ​ក៏​មានការ​បណ្តុះបណ្តាល​សិក្ខាកាម​វ័យកុមារ​ ដែល​ស្រឡាញ់​គំនូរ​ដោយ​ឡែក​ និងវិចិត្រសិល្បៈ​​ទូទៅ​ នៅ​មជ្ឈមណ្ឌល​ House of Art (ហាណូយ)៕​

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញឡុង​ និង ឯកសារ​

ប្រែសម្រួល៖ រីកើង​


top