ក្រដាសយ៉ (Do) មានទំហំខុសគ្នា ប៉ុន្តែទំហំតូចបំផុតគឺ ១១ សង្ទីម៉ែត្រ x ១២សង្ទីម៉ែត្រ។ ទន្ទឹមនឹងនេះ ទំហំធំបំផុតគឺ ២២សង្ទីម៉ែត្រ x ៣១ សង្ទីម៉ែត្រ។ ផ្ទាំងគំនូរត្រូវបានដាក់ក្នុងក្របរូបថត ឬធ្វើស៊ុមឬរនាមជុំវិញគំនូរដោយបន្ទះឈើ។
លោក ង្វៀន ហ៊ឹវហ័រ (Nguyen Huu Hoa) ជាសិល្បករម្នាក់នៃភូមិដុងហូ (Dong Ho) បានឲ្យដឹងថា៖ កាលពីមុនគំនូរដុងហូ (Dong Ho) ត្រូវបានគេហៅថាគំនូរ
តេត ពីព្រោះសិល្បករបានបោះពុម្ភគំនូរប្រភេទនេះសម្រាប់ការលក់នៅចុងឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការតុបតែងផ្ទះនិងបិទគំនូរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ថែមទាំងការសែនថ្វាយរបស់ប្រជាជនផងដែរ។ ផ្ទាំងគំនូរត្រូវបានបិទលើជញ្ជាំងផ្ទះដើម្បីស្វាគមន៍បុណ្យតេត និងប្រជាជនចង់ទទួលបាននូវភាពរីកចំរើននិងសុភមង្គលឆ្នាំថ្មី។
ប្រធានបទដែលសិល្បករបង្ហាញក្នុងគំនូរគឺជារូបភាពពិតៗទាក់ទងនឹងជីវភាពប្រចាំថ្ងៃនៅតំបន់ជនបទនៃដែនដីសណ្តរខាងជើង ចាប់ពីរូបភាពសត្វដែលចិញ្ចឹមនៅក្នុងផ្ទះវាលស្រែ របៀបរស់នៅរបស់ប្រជាជនដូចជា៖ ក្របី ជ្រូក និង ត្រី , កណ្តុរ, ហ្វូងមាន់, ហ្វូងជ្រូក, រូបភាពទារកអោបមាន់វិញហ័រ (Vinh Hoa), អោបទាភូក្វី (Phu Quy)។
ផ្ទាំងគំនូរចំអកដូចជាគំនូរអាពាហ៍ពិពាហ៍កណ្តុរ គំនូរច្រណែន ... គំនូរបង្ហាញជីវភាពប្រចាំថ្ងៃដូចជា៖ បោកចំបាប់ យោលទោង លោកបណ្ឌិតត្រឡប់ទៅស្រុកកំណើតវិញ គំនូរបែបប្រវត្តិសាស្ត្រដូចជាលោកស្រីបាទ្រុង (Ba Trung) ភូដុងធៀនវង (Phu Dong Thien Vuong) ងក្វៀន (Ngo Quyen)ឬ រឿងគាវ (Kieu) រឿងថាច់សាញ (Thach Sanh)។ ក្រៅពីនេះ មានរូប គំនូរ សក្ការៈបូជាដូចជា៖ គំនូរឫស្សី គំនូររុក្ខជាតិទាំង ៤ ...
ផ្ទាំងគំនូរដុងហូ (Dong Ho) ក្នុងជីវិតប្រចាំថ្ងៃនាបច្ចុប្បន្ននេះ
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគំនូរដុងហូ (Dong Ho) ត្រូវបានភ្ញៀវទេសចរបរទេសយកចិត្តទុកដាក់។ ពួកគេបានមកទស្សនានិងទិញគំនូរ (Dong Ho) ដែលធ្វើជាវត្ថុអនុស្សាវរីយ៍។ ប្រការនេះបានលើកទឹកចិត្តនិងជំរុញការរក្សានិងរីកចំរើនគំនូរ (Dong Ho) ។
គំនូរដុងហូ (Dong Ho) របស់ក្រុមគ្រួសារសិល្បករ ង្វៀន ហ៊ឹវសាម (Nguyen Huu Sam) និងកូន ៗ បានដាក់តាំងពិព័រណ៍ នៅសហរដ្ឋអាមេរិក ហើយបានបញ្ជាទិញគំនូរចំនួន ៥០០ ផ្ទាំង ។ រោងសិប្បកម្មបោះពុម្ភគំនូរប្រជាប្រិយដុងហូ (Dong Ho) ង្វៀន ដាំងចេ (Nguyen Dang Che) មានពលករចំនួន ៨ នាក់ដែលបានទទួលការបញ្ជាទិញនាំចេញជាច្រើន ទៅកាន់អាមេរិកនិងជប៉ុន។
សិល្បករ ង្វៀន ដាំងតាម (Nguyen Dang Tam) បាននិយាយឲ្យដឹងថា “រោងសិប្បកម្មធ្វើច្រើនបំផុតក្នុងមួយថ្ងៃ អាចបានផលិតគំនូរចំនួន ១០០០ ផ្ទាំង។ កូន ៗ និងចៅ ៗ របស់លោក ង្វៀន ដាំងចេ (Nguyen Dang Che) សុទ្ធតែបានទទួលពានរង្វាន់ដៃមាសសម្រាប់ការអភិរក្សគំនូរប្រជាប្រិយដែលប្រគល់ដោយសមាគមភូមិរបរវៀតណាម។
ភ្ញៀវទេសចរអន្តរជាតិជ្រើសរើស គំនូរប្រជាប្រិយដុងហូ (Dong Ho) ជាវត្ថុអនុស្សាវរីយ៍ នៅពេលមកទេសចរណ៍ប្រទេសវៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម
សិល្បការិនី ង្វៀន ធីអាញ់ (Nguyen Thi Oanh) ណែនាំកូនសិស្សអំពីរបៀបបោះពុម្ភគំនូរដុងហូ (Dong Ho) ។ រូបថត៖ កាសែតរូបភាពវៀតណាម
ក្បូនរចនា និមិត្តរូបក្នុងគំនូរប្រជាប្រិយដុងហូ (Dong Ho) ត្រូវបានអនុវត្តលើអាវផាយ។ រូបថត៖ កុងដាត
សិល្បការិនី វូ ធីង្វៀនអាញ (Vu Thi Nguyet Anh) (ខេត្តឡឹមដុង (Lam Dong)) បង្ហាញសោភណ្ឌភាពមិនអាចកាត់ថ្លៃបាននៃគំនូរដុងហូ (Dong Ho) ដោយការប្រើប្រាស់ស្លាបមេអំបៅ។ រូបថត៖ ៖ កាសែតរូបភាពវៀតណាម
សិប្បករនៅភូមិដាយបាយ (Dai Bai) (ឃុំ ដាយបាយ (Dai Bai) ស្រុក យ៉ាប៊ិញ (Gia Binh) ខេត្ត បាក់និញ (Bac Ninh) បានចាក់ពុម្ភស្ពាន់តាមគំនូរគំនូរប្រជាប្រិយដុងហូ (Dong Ho) ដែលបង្កើតមុខមាត់ថ្មីសម្រាប់គំនូរនារីទទួលយកផ្លែដូង។ រូបថត៖កាសែតរូបភាពវៀតណាម
សិប្បករនៅភូមិដាយបាយ (Dai Bai) (ឃុំ ដាយបាយ (Dai Bai) ស្រុក យ៉ាប៊ិញ (Gia Binh) ខេត្ត បាក់និញ (Bac Ninh) បានចាក់ពុម្ភស្ពាន់តាមគំនូរគំនូរប្រជាប្រិយដុងហូ (Dong Ho) ដែលបង្កើតមុខមាត់ថ្មីសម្រាប់គំនូរនារីទទួលយកផ្លែដូង។ រូបថត៖កាសែតរូបភាពវៀតណាម |
ថ្ងៃនេះមកដល់ភូមិសុងហូ (Song Ho) ដើម្បី ស្វែងយល់អំពីគំនូរដុងហូ (Dong Ho) ភ្ញៀវទេសចរសប្បាយរីករាយណាស់ ពីព្រោះនៅទីនោះមានមជ្ឈមណ្ឌលអភិរក្សគំនូរដុងហូ (Dong Ho) ស្ថិតនៅក្នុងបរិវេណនៃរោងជាងរបស់គ្រួសារសិល្បករ ង្វៀន ដាំងចេ (Nguyen Dang Che)។
ផ្ទាំងគំនូរដុងហូ (Dong Ho) បង្ហាញប្រធានបទចំនួន ៥ ដូចជា៖ គំនូរសក្តារៈបូជាគំនូរប្រវត្តិសាស្រ្ត គំនូរអបអរសាទរ គំនូរជីវភាពប្រចាំថ្ងៃ និងគំនូររូបភាព។ |
ទីកន្លែងនេះមានបន្ទប់បែបប្រពៃណីដាក់តាំងគំនូរដុងហូ(Dong Ho) រាប់ពាន់ផ្ទាំងហើយភ្ញៀវទេសចរអាចស្វែងយល់នូវដំណើរការបោះពុម្ភគំនូរដុងហូ (Dong Ho) ជាមួយសិប្បករ។ បច្ចុប្បន្ននេះខេត្តបាក់និញ (Bac Ninh) មានដំណើរកំសាន្តជាច្រើនតាមពីស្រុក ធួនថាញ់ (Thuan Thanh) វត្តយៅ (Dau) - វត្តប៉ូតថាប (But Thap) - ភូមិធ្វើគំនូរដុងហូ (Dong Ho) ដែល ទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។
ក្រៅពីនេះនៅទីក្រុងហូជីមិញ (Ho Chi Minh) ក្រុមហ៊ុន អប់រំ អានប៊ិញ (An Binh) បានសហការ ជាមួយសាលា អន្តរជាតិជាច្រើននៅប្រទេសវៀតណាម ដើម្បីរៀបចំកម្មវិធីដែលកូនសិស្សអាចស្វែងយល់នូវដំណើរការធ្វើគំនូរប្រជាប្រិយដុងហូ (Dong Ho) និងអភិវឌ្ឍន៍គេហទំព័រ៖ www.tranhdangiandongho.vn។ គេហទំព័រនេះបានឧទ្ទេសនាមដល់ភ្ញៀវអន្តរជាតិ។
លោកស្រី ធូហាំង (Thu Hang) នាយិការក្រុមហ៊ុនបានមានប្រសាសន៍ថា“ យើងបានផ្លាស់ប្តូរថ្មីសម្រាប់គំនូរប្រជាប្រិយដុងហូ (Dong Ho) ចាប់ពីធ្វើប្រអប់ទុកគំនូរ ខិតប័ណ្ណណែនាំដំណើរការធ្វើគំនូរប្រជាប្រិយដុងហូ (Dong Ho) វត្ថុធាតុដើមនិងអត្ថន័យនៃគំនូរនីមួយៗ ដែលបានសរសេរជាភាសាវៀតណាមនិងភាសាអង់គ្លេស ដូច្នេះភ្ញៀវទេសចរបរទេសអាចយល់ច្បាស់ពីវប្បធម៌ប្រជាប្រិយវៀតណាម” ។
ប៉ុន្តែក្នុងភូមិដុងហូ (Dong Ho) មានសិប្បករ សិល្បការិនីជាតិចតួចដែលនៅតែដឹងពីរបៀបធ្វើគំនូរប្រជាប្រិយនេះ។ ទន្ទឹមនឹងនេះភាគច្រើនជាសិល្បករ សិល្បការិនីវ័យចំណាស់ បើសិនជាគ្មានការប្រគល់ គំនូរប្រភេទនេះនឹងត្រូវបាត់បង់តាមពេលវេលា។ ដូច្នេះប្រទេសវៀតណាមកំពុងបំពេញសំណុំបែបបទអំពីគំនូរប្រជាប្រិយដុងហូ (Dong Ho) ដើម្បីស្នើឱ្យអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដែលការការពារជាបន្ទាន់។
អត្ថបទ៖ ប៊ីកវ៉ាន់ - រូបថត៖ កុងដាត ឯកសារ