សិល្បៈ

គូររូបភាពនៃផ្កាស្រស់ ផ្លែឈើផ្អែមរបស់វៀតណាមនៅលើសំបកស៊ុត

ក្នុងនាមជាអ្នកចូលចិត្តសិល្បៈនិងមានទេពកោសល្យ​សម្រាប់​រចនានិងគំនូរ នារី ង្វៀនទ្រឿង​ហ័ងចូវ (Nguyen Truong Hoang Chau) និស្សិតម្នាក់នៃអនុមហាវិទ្យាល័យសិល្បៈហាណូយ (Ha Noi) បានគូររូបភាពផ្កាស្រស់និង​ផ្លែ​ឈើផ្អែម​របស់វៀតណាមនៅលើសំបក​ស៊ុត​។​

នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) និង​ស្នាដៃ​​ដែល​បាន​គូ​រលើ​សំបកស៊ុត។ រូបថត៖ ថាញ់ហៀង / VNP

ពីគំនិតផ្តួចផ្តើមបង្កើត​នូវកម្រង​គំនូរមួយបាន​​គូរ​លើសំ​បក​ស៊ុតដែល​ដាក់តាំងក្នុងពិធីបុណ្យស៊ុតវៀតណាម - អន្ដរជាតិបានប្រព្រឹត្តិទៅ​ នៅប្រទេសវៀតណាម នាខែមិថុនា ឆ្នាំ ២០២២។ នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) បាន​គូរ​​ស្នាដៃ​ចំនួន ៥០ ​ដែល​បង្ហាញ​រូបភាពនូវ​​ផ្កាស្រស់និង​ផ្លែឈើ​ផ្អែម​របស់​ប្រទេស​វៀតណាម​។​  ទោះបី គាត់ទើបមានអាយុ ១៧ ឆ្នាំក៏ដោយ ក៏នារី ង្វៀនទ្រឿងហ័ងចូវ (Nguyen Truong Hoang Chau) គឺជាយុវនារីម្នាក់ដែលចង់រៀន ចូលចិត្តការអាននិងស្វែងរកពិភពលោកជុំវិញនាង។ មានទេពកោសល្យរៀន​ភាសា​បរទេស នារីចូវ (Chau) បានអានសៀវភៅ​ភាសាបារាំងនិង​ភាសាអង់គ្លេសជាច្រើន និងស្វែងរកពណ៌, គំនិតមកពិផ្កានិងផ្លែឈើ ហើយបន្ទាប់មកនាងបានគូរព្រាងលើក្រដាស់ មុនពេលដែល​គូរលើ​សំបកស៊ុត។

ការមើលឃើញស៊ុតដែលបាន​គូរនិងលាបពណ៌របស់នាង អ្នកនឹងមើលឃើញថា ទស្សនៈរបស់និស្សិតម្នាក់អំពីពិភពផ្កានិងផ្លែឈើដែលធ្លាប់ស្គាល់របស់​ប្រទេស​​វៀតណាម។ ពីទីនេះ នារី ចូវ​ (Chau) បានផ្សព្វផ្សាយទៅមិត្តភក្តិនៅក្នុង​និងក្រៅស្រុកអំពីប្រទេស​វៀតណាមដ៏ស្រស់ស្អាត។ ផ្កា​ daisy ផ្កាកុលាប ផ្កាអ័រគីដេ ... ផ្លែឈើដូចជាឪឡឹក, ការ៉ុត ... បាន​គូរ​យ៉ាងសាមញ្ញ ប៉ុន្តែ​គាត់បានប្រើ​ពណ៌​ស្រស់ស្អាត និងក្បួន​រចនាពិសេស។


ការមើលឃើញស៊ុតដែលបាន​គូរនិងលាបពណ៌របស់នាង អ្នកនឹងមើលឃើញថា ទស្សនៈរបស់និស្សិតម្នាក់អំពីពិភពផ្កានិងផ្លែឈើដែលធ្លាប់ស្គាល់របស់​ប្រទេស​​វៀតណាម។ ពីទីនេះ នារី ចូវ​ (Chau) បានផ្សព្វផ្សាយទៅមិត្តភក្តិនៅក្នុង​និងក្រៅស្រុកអំពីប្រទេស​វៀតណាមដ៏ស្រស់ស្អាត។ ផ្កា​ daisy ផ្កាកុលាប ផ្កាអ័រគីដេ ... ផ្លែឈើដូចជាឪឡឹក, ការ៉ុត ... បាន​គូរ​យ៉ាងសាមញ្ញ ប៉ុន្តែ​គាត់បានប្រើ​ពណ៌​ស្រស់ស្អាត និងក្បួន​រចនាពិសេស។

ស្នាដៃសិល្បៈចំនួន ៥០ ត្រូវបានគូរលើ​សំបកស៊ុតដោយ​នារី ចូវ (Chau) ដែល​បាន​ដាក់តាំង​ក្នុង​នៅឯពិធីបុណ្យវប្បធម៌វៀតណាមនិងពិធីបុណ្យស៊ុតវៀតណាម - អន្តរជាតិបានទទួលប័ណ្ណកោតសរសើរពីមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌​និងសិល្បៈរបស់វៀតណាម។ កម្រងនេះក៏ត្រូវបានដាក់បន្ថែមចូល​ក្នុង​សំណុំរឿងសូម​ទៅសិក្សានៅប្រទេសបារាំង របស់គាត់ នាពេលខាងមុខនេះ។



បន្ទប់របស់នារីចូវ (Chau) មិនសូវ​ធំ​នៅឡើយ ប៉ុន្តែ​មានសៀវភៅ​ជា​ច្រើន ​ហើយវាបាន​រៀបចំ​ដូចជារោងជាង​វិចិត្រសិល្បៈ​ខ្នាតតូចដែរ។ គាត់មានទូទុកសៀវភៅបរទេសដែលដ៏មានតម្លៃជាច្រើនអំពីការធម្មជាតិ រុក្ខជាតិនិងរចនាវិចិត្រសិល្បៈ ​រចនាម៉ូតសម្លៀកបំពាក់។ នារីចូវ (Chau) បានរកឃើញការបំផុសគំនិតពីសៀវភៅ ហើយ​បានបញ្ចូល​ព្រលឹងរបស់គាត់ចូលទៅក្នុងគំនូរដែល​គូរលើស៊ុត។ លោកស្រី គីមអាញ (Kim Anh) - ម្តាយរបស់នារី ចូវ (Chau) បានចែករំលែកថា៖ "ការមើលឃើញកម្រង​គំនូរដែល​គូរលើស៊ុតរបស់កូនស្រី  ខ្ញុំក៏យល់កាន់តែច្បាស់អំពីទស្សនៈរបស់យុវវ័យដែលមានស្នេហាវប្បធម៌និងបរិយាកាសរស់នៅ" ។




ស្នាដៃគូរលើសំបកស៊ុតរបស់នារី ង្វៀនទ្រឿងហ័ងចូវ​ (Nguyen Truong Hoang Chau) ។ រូបថត៖ ថាញ់យ៉ាង/ VNP

សង្ឃឹមថា នាពេលខាងមុខ​ឆាប់ៗនេះ នៅពេលដែល​បាន​សិក្សានៅប្រទេសបារាំងលោក នារី ចូវ (Chau) នឹងអាចសិក្សានិងពង្រីកសេចក្តីស្រឡាញ់សិល្បៈរបស់គាត់ឱ្យកាន់តែស៊ីជម្រៅ ដើម្បី​ស្នាដៃរបស់គាត់ វិចិត្រសិល្បៈរបស់គាត់អាចរាលដាលសោភ័ណភាពនៃវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិ៕

  • អត្ថបទ៖ប៊ិច​វឹន រូបថត៖ ថាញ​យ៉ាង
  • ប្រែសម្រួលង្វៀន​យ៉ាង

 


top