
គុយបាស្វាគមន៍ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងជាមួយអាមេរិក (VNA)
រដ្ឋាភិបាលគុយបាស្វាគមន៍សេចក្តីសម្រេចលុបចោលគោលនយោបាយបើកទ្វារ ដែលអូសបន្លាយក្នុងរយៈពេលរាប់ទសវត្សរបស់អាមេរិកចំពោះជនអន្តោប្រវេសន៍គុយបា ព្រមទាំង ហៅថា៖ នេះគឺជា «ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី»។ សេចក្តីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីសារព័ត៌មានអាមេរិកជូនដំណឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងលុបចោលគោលនយោបាយដែលលើកទឹកចិត្តប្រជពលរដ្ឋគុយបាឆ្លងដែនឬដឹកជញ្ជូនជនគុយបាខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។ គោលនយោបាយនេះបានអូសបន្លាយអស់ ២០ ឆ្នាំហើយ។ រដ្ឋាភិបាលគុយបាវាយតំលៃថា៖ ទង្វើរបស់ភាគីអាមេរិកគឺសំដៅធានាសុវត្ថិភាពនិងសំណ្ដាប់ធ្នាប់ចំពោះការអន្តោប្រវេសន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ប៉ុន្តែតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបាដែលបានអំពាវនាវឲ្យរដ្ឋសភាអាមេរិកលុបចោលយ៉ាងឆាប់ៗច្បាប់ធ្វើវិសោធនកម្ម ឆ្នាំ១៩៦៦។
នេះគឺជាច្បាប់ដែលត្រូវបានអនុម័តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក Lyndon B.Johnson ដែលអនុញ្ញាតឲ្យជនចំណាកស្រុកគុយបាមានឱកាសក្លាយទៅជាប្រជាពលរដ្ឋអាមេរិកក្រោយ ១ ឆ្នាំ ដោយសារចាត់ទុកថា៖ គោលនយោបាយមិនសមស្របនឹងកាលៈទេសៈទំនាក់ទំនងទ្វេភាគី៕
តាម VOV5- វិទ្យុសម្លេងវៀតណាម