ព័ត៌មាន

គុយបាជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩


ថ្នាំ Interferon Alfa 2B ផលិតដោយគុយបា
 

ពិធីទទួលសំភារៈវេជ្ជសាស្រ្ត ឧបត្ថម្ភដោយបក្ស រដ្ឋាភិបាលនិងប្រជាជនគុយបា បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ៥ សីហា នៅទីក្រុងហាណូយ។ ពិធីនេះបានបង្ហាញពីប្រពៃណីសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងគុយបា។
 
សំភារៈវេជ្ជសាស្ត្រដែលប្រទេសគុយបាជួយដល់ប្រទេសវៀត ណាម រួមមាន ថ្នាំ Interferon Alfa 2B រាប់ពាន់កែវ ដែលផលិតដោយប្រទេសគុយបាផ្ទាល់។ ថ្នាំទាំងអស់នេះគឺជាថ្នាំដែលមានស្តង់ដារនាំចេញទៅអឺរ៉ុប ពេលបញ្ចូលទៅក្នុងខ្លួនមនុស្ស នឹងជួយជំរុញការផលិតអង្គបដិប្រាណប្រឆាំងនឹងវីរុស Sars-Cov-2 ដែលមានសារៈ សំខាន់ជាពិសេសក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ធ្ងន់ ធ្ងរ។ ថ្នាំទាំងនេះ នឹងត្រូវបាន ដឹកជញ្ជូនទៅកាន់ខេត្ត Quang Nam, ទីក្រុង Da Nang ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ គណៈប្រតិភូអ្នកជំនាញសុខាភិបាលគុយបាក៏បានមកដល់វៀតណាម ដើម្បីជួយដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កមក ក្រុមអ្នកជំនាញគុយបា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងចំណុចកណ្តាលផ្ទះជំងឺរាតត្បាត ដើម្បីប្រគៀកស្មាជាមួយក្រុមគ្រូពេទ្យវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​



top