ភូមិបុរាណគឺដា (Cu Da) ឃុំគឺខេ (Cu Khe) ស្រុកថាញអ្វាយ (Thanh Oai) ទីក្រុងហាណូយ ជា “សារមន្ទីររស់” មួយខាងស្ថាបត្យកម្មភូមិរបរជាយក្រុង។
តាមលោកតា វូ វ៉ាន់ធឹន (Vu Van Than) (អាយុ៨៧ឆ្នាំ) អ្នកភូមិគឺដា (Cu Da) តាមឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តនិងពង្សាវតារនៅទីនេះ សឱ្យឃើញថាភូមិកកើតដោយរាជវង្សស្តេចក្រាញ់ ទ្រីញ នៅសតវត្សរ៍ទី៤។ បន្ទាប់នោះ មូលធនិកឈ្លាសវៃដូចជា៖ កឺយ័ញ (Cu Doanh) គឺចឹន (Cu Chan) គឺផាត (Cu Phat)។ល។ (ម្ចាស់រោងតម្បាញ រោងចក្រ តៀមលក់ដូរ ក្រុមហ៊ុនដឹកជញ្ជូនធំរបស់ទីក្រុងហាណូយ នៅដំណាក់កាលឆ្នាំ១៩២០ - ១៩៤០) បាននាំយកស្ថាបត្យកម្មបារាំងចូលមកភូមិស្រុកនេះ។
អ្នកភូមិមានមោទនភាពលើភូមិគឺដា (Cu Da) រហូតដល់ពេលចេញទៅកាន់ទីក្រុងហាណូយ បង្កើតបានយីហៅ មានកិត្យានុភាព ទាំងអស់សុទ្ធតែយកឈ្មោះភូមិភ្ជាប់នឹងឈ្មោះខ្លួន។ “មូលធនិកល្បីឈ្មោះនៅទីក្រុងហាណូយសម័យកាលនោះ ដែលមានឈ្មោះផ្តើមចេញពីអក្សរគឺ (Cu) គឺមនុស្សគ្រប់គ្នាស្គាល់ថា ជាមនុស្សមានដើមកំណើតនៅភូមិគឺដា (Cu Da) យើងខ្ញុំ” លោកតាធឹន (Than) បកស្រាយ។
ភូមិបុរាណគឺដា (Cu Da) ជាទីកន្លែងទេសចរណ៍នៅទីក្រុងហាណូយ សម្រាប់នរណាចូលចិត្តស្វែងយល់អំពីស្ថាបត្យកម្មភូមិរបរប្រពៃណី។
រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
សម្រស់បុរាណនៅភូមិគឺដា (Cu Da)។ រូបថត៖ ភុងធូ/កាសែតរូបភាពវៀតណាម
ផ្ទះបែបស្ថាបត្យកម្មបារាំង បានកសាងនៅដើមសតវត្សរ៍ទី២០ សម្រប់នឹងរចនាបថផ្ទះប្រពៃណី នៅភូមិបុរាណគឺដា (Cu Da)។
រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
|
ប្រសិនបើ ភូមិបុរាណដឿងឡឹម (Duong Lam) ល្បីឈ្មោះដោយសារស្ថាបត្យកម្មផ្ទះបែបជនបទ “បីល្វែង ពីរបន្ទុំចែង” ធ្វើដោយថ្មបាយក្រៀមនៅតំបន់ជិតជ្រលងភ្នំ ភូមិគឺដា (Cu Da) មានរចនាបថភូមិរបរជាយក្រុង មាត់ព្រែក គំរូបែបស្ថាបត្យកម្មបារាំងលាយនឹងស្ថាបត្យកម្មផ្ទះបុរាណប្រពៃណីវៀតណាម។ សម័យកាលរុងរឿង ភូមិគឺដា (Cu Da) មានផ្ទះបុរាណរាប់រយខ្នង។ តែឥឡូវនៅរក្សាបានផ្ទះប្រហែល៥០ខ្នង ដែលមានអាយុកាលរាប់រយឆ្នាំ ដែលមានស្ថាបត្យកម្មពិសេសប្លែក។ ជាមួយនឹងរចនាផ្ទះពីរជាន់ មានបន្ទុំចែង របៀង ជាបែបលក្ខណៈលោកខាងលិច ផ្ទះជាច្រើននៅក្នុងភូមិចុងចែងកោងឡើង ដូចជាដំបូលវិហារ។ ក្រៅពីប្រព័ន្ធ“ផ្ទះបារាំង” ដូចជាការហៅនៅទីនេះ អ្នកភូមិគឺដា (Cu Da) ទោះបីមានកេរ្តិ៍ឈ្មោះ មានទ្រព្តសម្បត្តិស្តុកស្តម្ភ នៅតែរក្សាបានផ្ទះបីល្វែង ធ្វើដោយឈើប្រក់ក្បឿង ទីធ្លាក្រាលថ្ម។
“ប្រការប្លែក រចនាបថស្ថាបត្យកម្មបែបបារាំង មិនទាល់ប្រឈមនឹងរចនាបថស្ថាបត្យកម្មផ្ទះប្រពៃណីរបស់ប្រជាកសិករ។ ផ្ទុយទៅវិញ វាបង្កើតបានស្ថាបត្យកម្មមួយបែប មិនដូចនឹងភូមិស្រុកណាមួយនៅប្រទេសវៀតណាម" លោកតា វូ វ៉ាន់ធឹន (Vu Van Than) មានចំណាប់អារម្មណ៍។
ធ្វើដំណើរតាមផ្លូវចូលភូមិឆ្លងកាត់ខ្លោងទ្វារភូមិ យើងនៅតែស្គាល់គម្រោងផែនការតាមបែប “ឆ្អឹងត្រី” ជាទូទៅ។ ក្នុងភូមិនៅរក្សារបានផ្លូវក្រាលថ្ម ច្រកចូលមានខ្លោងទ្វារ។ អ្នកមានវ័យចំណាស់នៅភូមិគឺដា (Cu Da) រៀបរាប់ថាមុននេះ ឱ្យតែដល់ម៉ោង៨យប់ ខ្លោងទ្វារនឹងបានបិទខ្ទប់។ ពេលនោះ ប្រធានក្រុមប្តូរវេនដើរល្បាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ បង្ការចោរភ្លន់។
លោកគ្រូបង្រៀន ទ្រីញកើ (Trinh Co) ជាអ្នកជំនាន់ក្រោយនៃវង្សត្រកូលស្តេចក្រាញ់ ទ្រីញ ជាអ្នកបង្កបង្កើតភូមិគឺដា (Cu Da) ឱ្យដឹងថា៖ “ភូមិគឺដា (Cu Da) សម័យអតីតកាលជាតំបន់ដីបញ្ញវន្ត តំបន់ដីលាភ។ អ្នកជោគជ័យ អ្នករៀនពូកែ ក៏បានជួយឱ្យភូមិក្លាយទៅជាភូមិមួយ ប្រសូតបញ្ញវន្តអ្នកប្រាជ្ញជូនទឹកដី។ រហូតដល់សព្វថ្ងៃ ប្រពៃណីចូលចិត្តរៀនសូត្ររបស់ប្អូនៗនៅភូមិគឺដា (Cu Da) នៅតែរក្សាបានតម្លៃជានិរន្តរ៍អត្ថិភាពនៅក្នុងគ្រួសារនីមួយៗ”។
ប្រជាប្រិយមានពាក្យស្លោកមួយឃ្លាថា “ធ្វើមុខរបរសៀងនៅភូមិគឺដា (Cu Da) ល្បីឈ្មោះទូទាំងតំបន់ រីឯជ្រក់ត្រប់ព្រៃនៅភូមិខុកធ្វី (Khuc Thuy) ក៏ល្បីឈ្មោះផងដែរ។ សព្វថ្ងៃ ភូមិគឺដា (Cu Da) មិនត្រឹមតែធ្វើសៀង នៅទាំងធ្វើរបរមីសួល្បីឈ្មោះពេញទីក្រុងហាណូយ៕
អត្ថបទនិងរូបថត៖ ខាញ់ឡុង កុងដាត ភុងធូ
ប្រែសម្រួល៖ រីកើង