តំណាងសហគ្រាសអឺរ៉ុបចូលរួមកិច្ចសន្ទនាស្ដីពីការអនុវត្តកិច្ចព្រមព្រៀង EVFTA នៅវៀតណាម (រូបថត៖ nld.com.vn)
នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នាយកដ្ឋានគយទីក្រុងហូជីមិញនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំ នៅវៀតណាមបានសហការគ្នារៀបចំសន្និសីទសន្ទនា “នាយកដ្ឋានគយទីក្រុងហូជីមិញនិងសហគមន៍សហគ្រាសអឺរ៉ុបរួមគ្នាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)” ។
សន្និសីទនេះបានទាក់ទាញការចូលរួមរបស់ អ្នកតំណាងសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសប្រមាណជាង ២០០ របស់សមាគមពាណិជ្ជកម្មអឺរ៉ុប និងប្រទេសដទៃទៀតដែលកំពុងធ្វើអាជីវកម្មនិងនៅវៀតណាម។
នៅក្នុងសន្និសិទ បញ្ហានិងសំណួរជាច្រើនរបស់សហគ្រាស អឺរ៉ុបដែលវិនិយោគនៅទីក្រុងត្រូវបានតំណាងគយទីក្រុង ផ្លាស់ប្តូរនិងឆ្លើយដូចជាបញ្ហាគោលការណ៍ប្រភពដើម ការដឹកជញ្ជូនទំនិញ ការកាត់បន្ថយពេលវេលាស្តុកទុក ការពិគ្រោះយោបល់តម្លៃ បែងចែកថ្នាក់ទំនិញ។ល។ និងឯកសារ គតិយុត្តពាក់ព័ន្ធផ្សេងទៀត។ នាយកដ្ឋានគយទីក្រុងហូជីមិញបានឲ្យដឹងថាខ្លួននឹងកត់សំគាល់និងសំយោគរាល់អនុសាសន៍ ការលើកសំណើរនិងដំណោះស្រាយដែលអាចធ្វើបានបំផុតដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ជួយសម្រួយដល់សហគមន៍សហគ្រាសក្នុង សកម្មភាពនាំចូលនិងនាំចេញនាពេលខាងមុខ។ យោងតាមតួរលេខស្ថិតិ បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានគម្រោងជាង ១.១០០ នៃសហគ្រាសអឺរ៉ុបដោយមានទឹកប្រាក់វិនិយោគប្រមាណ ៣,៨៦ ពាន់លានដុល្លារ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម