ពិធីសម្ពោធ និងចាប់ផ្តើមនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែសីហា ដោយតភ្ជាប់បណ្តាញពីមជ្ឈមណ្ឌលតាំងពិព័រណ៌ជាតិ (ឃុំ Dong Anh នៃទីក្រុងហាណូយ)។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ nhandan.vn)
ក្នុងសន្និសីទសារព័ត៌មានស្តីពីការសម្ពោធ និងចាប់ផ្តើមសាងសង់ គម្រោង និងសំណង់ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ តំណាងក្រសួងសំណង់បានឲ្យដឹងថា គម្រោងនិងសំណង់ចំនួន ២៥០ មានទុន វិនិយោគសរុបចំនួន ១,២៨ លានពាន់លានដុង (ជាង ៤៨,៧ ពាន់លានដុល្លារអាមេរិក)។ អនុរដ្ឋមន្ត្រីក្រសួងសំណង់លោក Le Anh Tuan បានសង្កត់ធ្ងន់ថា៖ “គម្រោងទាំង ២៥០ នេះរួមចំណែក ១៨% នៃតម្លៃ GDP ក្នុងឆ្នាំ ២០២៥ ដែលរួមចំណែកដល់កំណើននៅឆ្នាំ ២០២៥ ពី ៨,៣% ឡើងទៅឬច្រើនជាងនេះ និង ២០% ក្នុងឆ្នាំបន្ទាប់។ គម្រោងដែលប្រើប្រាស់ដើមទុនថវិការដ្ឋនឹងបង្កើតជាក្របខណ្ឌហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដើម្បីដឹកនាំការវិនិយោគឯកជន”។
ពិធីសម្ពោធ និងចាប់ផ្តើមនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែសីហា ដោយតភ្ជាប់បណ្តាញពី មជ្ឈមណ្ឌលតាំងពិព័រណ៌ជាតិ (ឃុំ Dong Anh នៃទីក្រុងហាណូយ)៕