នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំ (រូបថត៖ TTXVN)
ទទួលយកមតិរបស់អង្គប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើ អត្ថន័យខាងនយោបាយ សេដ្ឋកិច្ចនៃខ្សែផ្លូវនេះ ចំពោះការជំរុញកំណើនសេដ្ឋ កិច្ចសង្គមនៅតំបន់សេដ្ឋកិច្ចសំខាន់ ដីសណ្ដទន្លេ Cuu Longដោយមានខេត្តក្រុង ចំនួន១៣កន្លែងជាមួយចំនួនប្រជាជន២០លាននាក់។
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល គណៈអចិន្រ្តៃ៍រដ្ឋាភិបាល វៀតណាមបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវិធានការដោះស្រាយការជំពាក់ជំពិន ជំរុញគម្រោងផ្លូវហាយវេ Trung Luong – My Thuan។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ។
ទទួលយកមតិរបស់អង្គប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើ អត្ថន័យខាងនយោបាយ សេដ្ឋកិច្ចនៃខ្សែផ្លូវនេះ ចំពោះការជំរុញកំណើនសេដ្ឋ កិច្ចសង្គមនៅតំបន់សេដ្ឋកិច្ចសំខាន់ ដីសណ្ដទន្លេ Cuu Longដោយមានខេត្តក្រុង ចំនួន១៣កន្លែងជាមួយចំនួនប្រជាជន២០លាននាក់។
និយាយដល់ដំណើរការ លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា ត្រូវតែដាក់ ខ្សែផ្លូវនេះអោយដំណើរការនាឆ្នាំ២០២០ ហើយបើកសម្ពោធនាឆ្នាំ២០២១។ ទន្ទឹមនឹងការធានាដំណើរការនោះ គឺត្រូវដាក់កត្តាគុណភាពជាកត្តាចម្បង។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ត្រូវតែធានាកត្តាយ៉ាងពេញលេញដូចជា ដំណើរការអនុវត្ត គុណភាព ប្រសិទ្ធភាព តម្លាភាព ហើយគ្មានអំពើពុករលួយផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម