
នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រ ទេសវៀតណាមបានអញ្ជើញដឹកនាំ
គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា
ទទួលសេចក្តីអញ្ជើញរបស់លោក Manohar Parrikar រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ធ្នូឆ្នាំ២០១៦។ នៅក្នុងពិធីទទួល នាថ្ងៃទី៥ធ្នូនោះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានសង្កត់ធ្ងន់ថា ឥណ្ឌាមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ក្នុងនោះមានវិស័យការពារជាតិ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា វៀត ណាមយកចិត្តទុកដាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឥណ្ឌា ជាពិសេសគឺ វិស័យការពារជាតិ។រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពចាត់ទុកថា ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិនឹងរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព ភាពសម្បូរុងរឿងក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។
មុននោះ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានអញ្ជើញទៅសាកសួរសុខទុក្ខ កម្មាភិបាលមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម