ព័ត៌មាន

គណៈប្រតិភូបង្ហាញទំនុកចិត្តលើគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក្នុងទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ គណៈលេខា អគ្គលេខាបក្ស សមាជិកគណៈត្រួតពិនិត្យមជ្ឈឹមបក្សនិងប្រធានគណៈត្រួតពិនិត្យមជ្ឈឹមបក្ស។
គណៈប្រតិភូបោះឆ្នោតអនុម័តបញ្ជីបេក្ខជនសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ រូបថត៖ VNA

មុននោះ នាថ្ងៃទី ២២ ខែមករា មហាសន្និបាតលើកទី ១៤ របស់បក្សបានជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដែលមានសមាជិក សរុបចំនួន ២០០ នាក់។ ទាំងនេះគឺជាប្រតិភូឆ្នើមរបស់បក្ស ទាក់ទងនឹងប្ញទ្ធានុភាពនយោបាយ សីលធម៌ របៀបរស់នៅ ស្មារតីត្រួសត្រាយផ្លូវ ចរិយាសម្បត្តិ ស្មារតីស្ថាបនា ស្មារតីប្រយុទ្ធ និងធ្វើសកម្មភាព។

ដោយវាយតម្លៃអំពីគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ លោកស្រី Dang Bich Ngoc ពីគណៈប្រតិភូខេត្ត Phu Tho បានសម្តែងថា៖

“ខ្ញុំជឿជាក់ថា សមមិត្តដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សុទ្ធតែយល់ច្បាស់ពីតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួននៅចំពោះមុខបក្ស និងប្រជាជន ហើយត្រូវខិតខំសិក្សារៀនសូត្រ ជានិច្ចកាលព្យាយាមអស់ពីសមត្ថភាព និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននិងស្រស់ស្អាត”

លោក Nguyen Hai Dung ពីគណៈប្រតិភូខេត្ត និញប៊ិញ បានសម្តែងការរំពឹងទុកថា៖

“សមមិត្តដែលបានជាប់ឆ្នោតឡើងវិញ ឬជាប់ឆ្នោតជាលើកដំបូង សុទ្ធតែបំពេញស្តង់ដារ និងលក្ខណៈវិនិច្ឆ័យ។ បុគ្គលជាច្រើនមានភាពស្វាហាប់ខ្ពស់ មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវក្នុងវិស័យរៀងៗខ្លួន និងមានកិត្យានុភាពខ្ពស់។ ដូច្នេះហើយ ពួកគេនឹងអាចពង្រីកប្រៀបខ្លាំងរបស់ខ្លយន ហើយរួមជាមួយប្រព័ន្ធនយោបាយទាំងមូល អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស”


top