ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបន្តបំពេញទស្សនកិច្ចការងារនៅបារាំង


ទិដ្ឋភាពនៃមហាសន្និបាត

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅបារំាងនិងចូលរួមមហាសន្និបាតបក្សលើកទី៣៧នៃគណៈបក្ស កំម្មុយនិស្តបារាំងចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦មិ ខែមិថុនា ឆ្នាំ២០១៦នោះ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Pham Minh Chinh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបានមានការជួបពិភាគ្សាការងារជាមួយក្រសួង ស្ថាប័ននានារបស់បារាំង។ នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានទទួល​យក​រាល់លទ្ធផលសហប្រតិបត្តិ ការវិជ្ជមាននាពេលកន្លងទៅរវាងតំបន់ អង្គភាពអាជីវកម្មនិងស្ថាប័នទាក់ទិននានារបស់វៀតណាមជាមួយដៃគូបារាំង។​ភាគីទាំងពីរឯកភាព បង្កើនកិច្ចសហប្រតិបត្តិ ការវិនិយោគរវាងតំបន់និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ រួមចំណែកសកម្ម​ក្នុងការត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័របស់ប្រធានាធិបតីបារាំង លោក Francois Hollande គ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខ។  ក្នុងរយៈពេលចូលរួមមហាសន្និបាតលើកទី៣៧នៃគណៈបក្សកុម្មុយ និស្តបារាំងនោះ គណៈប្រតិភូវៀតណាមបានចូលរួមជំនួបពិភាគ្សាការងាររវាង គណៈកម្មាធិការអចិន្ត្រៃយ៍គណៈបក្សកុម្មុយនិស្តបារាំងជាមួយនឹងគណៈ​ប្រតិភូ​អន្តរជាតិនានាដែលចូលរួមក្នុងមហាសន្និបាត។

ក្នុងរយៈពេលបំពេញទស្សនកិច្ចការងារនៅបារាំង លោក Pham Minh Chinh ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល មន្ត្រីស្ថានទូត ស្ថាប័នតំណាងនិងសហគមន៍ជនវៀតណាមនៅបារាំងផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម




top