
គណៈប្រតិភូជាន់ខ្ពស់យោធាវៀតណាមទៅបំពេញទស្សនកិច្ចនៅគុយបា
ចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់យោធាវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅគុយបា តាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Alvaro Lopez Miera អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីទីមួយក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ (MINFAR) គុយបា។ នៅក្នុងកិច្ចពិភាក្សា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅវិមានគោរពវិញ្ញាណក្ខ័ន្ឌ Cacahualt ឧត្តមសេនីយ៍ឯក Alvaro Lopez Miera បានវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ហើយចាត់ទុកនេះជាការសក្ខីភាពសំរាប់ចំណងមិត្ដភាពជាប្រពៃណីដ៏ល្អប្រសើរ ស្មោះត្រង់រវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួមនិងរវាងសេនាធិការដ្ឋានទាំងពីរនិយាយដោយឡែក និងរួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រីឯ ឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា៖
បក្ស រដ្ឋ និងប្រជាជនវៀតណាមគ្មានពេលណាបំភ្លេចនូវការគាំទ្រនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរបស់បក្ស រដ្ឋ ប្រជាជនគុយបា និង MINFAR សំរាប់វៀតណាមឡើយ។
ភាគីទាំងពីរអះអាងនូវសក្ដានុភាពសហប្រតិបត្តិការ ក៏ដូចជាពិភាក្សាអំពីបទពិសោធន៍រឹតបន្តឹងថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងកងទ័ពនិងរវាងប្រទេសទាំងពីរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម