គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាម
ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ Baodansinh.vn)
នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា មុនពេលចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី ៩ អាណាត់២០១៩ - ២០២៤ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានដឹកនាំគណប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព។
នារសៀលថ្ងៃទី ១៨ ខែកញ្ញា គណប្រតិភូបានចូលរួមពីធីបើកពិព័រណ៍ដែលបានតាំងបង្ហាញនូវរូបថតមួយចំនួនអំបីផែនមហាសាមគ្គីជាតិនិងលទ្ធផលនៃការងាររណសិរ្សសម្រាប់អាណត្តិ ២០១៤ - ២០១៩ ។ នៅក្នុងសម័យប្រជុំនារសៀលថ្ងៃដដែល មហាសន្និបាតបានអនុម័តលើរបៀបវារៈ និងបទបញ្ញត្តិធ្វើការនៃមហាសន្និបាត និងពិគ្រោះយោបល់ចាត់តាំងគណអធិបតីនិងគណលេខានៃមហាសន្និបាតផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម