ព័ត៌មាន

ខ្សែភាពយន្តឯកសារស្តីពីវៀតណាមអភិវឌ្ឍវិស័យទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត​ត្រូវបាន​ចាក់ផ្សាយ​តាម​ប្រព័ន្ធ ​Discovery​


 ខ្សែភាពយន្តឯកសារនេះមានឈ្មោះថា "Vietnam: Connecting East Africa"  (រូបថតៈ VOV)

 ខ្សែភាពយន្តឯកសារ “វិធីដែលវៀតណាមផ្លាស់ប្តូរ ទូរគមនាគមន៍នៅ​អាហ្វ្រិចខាងកើត” (Vietnam: Connecting East Africa) ត្រូវបាន​ចាក់ផ្សាយជាលើកដំបូងតា​ម​រយៈ ប្រព័ន្ធផ្សាយ Dis​covery East Africa នៅថ្ងៃ​ទី​​២៧ ខែ​ធ្នូ និង​ចាក់ផ្សាយឡើងវិញនៅលើ ឆានែល ​ Disc​overy អាស៊ីអាគ្នេយ៍ (Di​scovery Southeast Asia) នៅ​ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ​២០១៨​។ 
 
ព័ត៌មាន​ពោលខាងលើ ត្រូវបានលោកស្រី Anna Pak Burdin អគ្គនាយិការឆានែល Discovery ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍​ បានអះអាងនៅក្នុងសន្និសីទកាសែតនា​ថ្ងៃទី ២០ ធ្នូ នៅទីក្រុងហា​ណូយ​។
 
លោកស្រី Anna Pak Burdin បានសង្កត់ធ្ងន់ថា៖ ឆានែល Discovery បាន​និង​កំពុង​ធ្វើសកម្មភាព​គួរឱ្យ​ចាប់​អារម្មណ៍​ នៅអាស៊ីក្នុងរយៈពេលជាង២០ ឆ្នាំកន្លងម​ក។ ហើយខ្សែភាពយន្តឯកសារ “​វិធីដែលប្រជាជ​ន វៀត​ណាម​​ផ្លាស់ប្តូរ​ទូរគមនាគមន៍នៅអាហ្វ្រិក​ខាងកើត” គឺជា​វិធីដែល​អ្នកផលិត​ខ្សែភាព​យន្ត​លើក​តម្កើង​នូវភាព​ឆ្លាត​វៃ​ និងប៉ិនប្រសពរបស់ប្រជាជនវៀ​តណាម ជាពិសេសគឺការខិតខំប្រឹងប្រែងក្នុងវិ​ស័យទូរគម​នាគមន៍ ។

​សូម​គូ​សបញ្ជាក់ថា ចាប់ពីចុងខែធ្នូឆ្នាំ ២០១៨​ ខ្សែភាពយន្ត “វិធី​ដែល​ប្រជា​ជន​វៀត​ណាម ផ្លាស់​ប្តូរទូរ​គមនា​គមន៍​​នៅអាហ្វ្រិកខាងកើត” នឹងបានចាក់ផ្សាយនៅ ប្រទេស​អាហ្វ្រិកចំនួន១​៥និង​ប្រទេស​ជាច្រើន​នៅ​អាស៊ី​​។ នេះជាខ្សែភាពយន្តឯកសារ​ទី ៥ ដែលប៉ុស្តិ៍ Discove​ry បានផលិតអំពីប្រទេសវៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យសំឡេង​វៀតណាម​


top