ដោយគោលបំណងនាំយកផលិតផលមើមខ្ទឹមខ្មៅ ឱ្យក្លាយជាអាហារបំប៉នសម្រាប់សុខភាព ព្រមទាំងឆ្ពោះទៅរកការនាំចេញទៅកាន់សកលលោក និងបង្កើតតម្លៃសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ផលិតផលិតខ្ទឹមពេជ្រអាស៊ីបូព៌ាកំពុងបោះជំហានអំណះអំណាងទីជំហររបស់ខ្លួន ក្នុងវិស័យឱសថស្អាត នៅប្រទេសវៀតណាម។ បច្ចុប្បន្ន រោងចក្រផលិតខ្ទឹមពេជ្រអាស៊ីបូព៌ា បានវាយតម្លៃ ជារោងចក្រផលិតមើមខ្ទឹមខ្មៅដំបូងបង្អស់ នៅប្រទេសវៀតណាម មានលំដាប់ស្តង់ដារ GMP។
ដោយគោលបំណងនាំយកផលិតផលមើមខ្ទឹមខ្មៅ ឱ្យក្លាយជាអាហារបំប៉នសម្រាប់សុខភាព ព្រមទាំងឆ្ពោះទៅរកការនាំចេញទៅកាន់សកលលោក និងបង្កើតតម្លៃសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ផលិតផលិតខ្ទឹមពេជ្រអាស៊ីបូព៌ាកំពុងបោះជំហានអំណះអំណាងទីជំហររបស់ខ្លួន ក្នុងវិស័យឱសថស្អាត នៅប្រទេសវៀតណាម។ បច្ចុប្បន្ន រោងចក្រផលិតខ្ទឹមពេជ្រអាស៊ីបូព៌ា បានវាយតម្លៃ ជារោងចក្រផលិតមើមខ្ទឹមខ្មៅដំបូងបង្អស់ នៅប្រទេសវៀតណាម មានលំដាប់ស្តង់ដារ GMP។
លោកស្រី ឡេ មិញង្វៀត (Le Minh Nguyet) នាយកក្រុមហ៊ុនទទួលត្រូវមានកម្រិតឱសថអាស៊ីព៌ា។
ដំណើររឿងខ្ទឹមខ្មៅវៀតណាម - ស្វែងរកដំណោះស្រាយជាមួយបច្ចេកវិទ្យា
នៅរដូវប្រាំងនេះ កំពុងជារដូវកាលប្រមូលផលមើមខ្លឹមស្រស់ដោយមមាញឹក ហើយក៏ជាដំណាក់កាលដែលរោងចក្រខ្ទឹមពេជ្រអាស៊ីបូព៌ា ត្រូវធ្វើការដោយកម្លាំងផលិតទាំងស្រុង ដើម្បីផលិតចេញខ្ទឹមខ្មៅមានគុណភាព។ រៀងរាល់ថ្ងៃ រោងចក្រកែច្នៃមើមខ្ទឹមស្រស់ចំនួន ២,៥តោន មកពីតំបន់វត្ថុធាតុដើម។ យើងខ្ញុំមើលឃើញភាពមមាញឹក និងកម្លាំងផលិតអតិបរមា នៃបុគ្គលិកនិងកម្មកររោងចក្រ ដោយការយល់ច្បាស់ថា ដើម្បីធ្វើបានផលិតផលមើមខ្ទឹមខ្មៅអាស៊ីបូព៌ា នាំចេញទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ គឺត្រូវលះបង់កម្លាំង ញើសឈាម និងបញ្ញារបស់មនុស្សទាំងអស់នេះ។
រោងចក្រផលិតខ្ទឹមពេជ្រអាស៊ីបូព៌ា ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៦ នៅស្រុកក្វេវ៉ (Que Vo) - ខេត្តបាក់និញ (Bac Ninh) នៅលើផ្ទៃដីចំនួន ១,៥ ហិកតា។ រោងចក្រមានបន្ទប់ឡើងមេដំបែរចំនួន១៦ ដោយមានកម្លាំងផលិត៦០០តោន/មួយឆ្នាំ ជារោងចក្រផលិតមើមខ្ទឹមខ្មៅ ដោយបច្ចេកវិទ្យាជប៉ុនធំបំផុត លំដាប់ឯតទគ្គកម្មវៀតណាម។ ដើម្បីបង្កើតបានទម្រង់រោងចក្រធំដូចសព្វថ្ងៃ ខ្ទឹមពេជ្រអាស៊ីបូព៌ា បានឆ្លងកាត់ឧបសគ្គទុក្ខលំបាក លើមាគ៌ាស្វែងរកបច្ចេកវិទ្យាជប៉ុន និងបណ្តាក់ទុនលើបញ្ញាធនធានមនុស្ស បង្កើតបានជាពាណិជ្ជសញ្ញាផលិតផល។
លោកស្រីឡេ មិញង្វៀត (Le Minh Nguyet) នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឱសថអាស៊ីបូព៌ារៀបរាប់ថា៖ "ដោយទឹកចិត្តប្តេជ្ញានៃរោងចក្រផលិតឱសថមួយ ដែលមានផលិតផលថែទាំសុខភាពសហគមន៍ជាច្រើន នៅពេលកំណត់បានទិសដៅវិនិយោគ ទៅលើវិស័យផលិតមើមខ្ទឹមខ្មៅ យើងខ្ញុំចាប់ផ្តើមធ្វើដំណើរស្វែងរកបច្ចេកវិទ្យា រូបមន្តផលិតសម្ងាត់។ នៅលើពិភពលោក បច្ចេកវិទ្យាឡើងមេដំបែរមើមខ្ទឹមប្រទេសជប៉ុន ជាប្រទេសដែលនាំមុខខាងវិស័យនេះ។ ហេតុនេះយើងខ្ញុំបានអញ្ជើញទៅជំនូបនឹងក្រុមហ៊ុន Nagamine ជាសហគ្រាសផលិតមើមខ្ទឹមខ្មៅធំបំផុតមួយ នៅប្រទេសជប៉ុន ដែលរក្សាបានរូបមន្តសម្ងាត់ អំពីការឡើងមេដំបែរមើមខ្ទឹមស្រស់បែបប្រពៃណី។ អាស៊ីបូព៌ាមានបំណងនិងមហិច្ឆតានាំមុខនៅប្រទេសវៀតណាម ខាងនាំយកផលិតផលមើមខ្ទឹមខ្មៅ ឱ្យក្លាយជាអាហារ សម្រាប់ជីវិតរស់នៅនៃប្រជាជនវៀតណាម ហើយឆ្ពោះទៅរកការផលិតកម្មបែបជិតស្និទ្ធនឹងបរិស្ថាន ការពារសុខភាពសហគមន៍។ យល់ឃើញទឹកចិត្តស្មោះត្រង់ និងការបើកទូលាយចក្ខុវិស័យ នៃជនជាតិវៀតណាម ក្រុមហ៊ុន Nagamine ក៏បានយល់ព្រមបង្វែបច្ចេកវិទ្យានេះ ទុកជាស្នាដៃ នៃកិច្ចសហប្រតិបត្តិការថ្មី រវាងប្រទេសជប៉ុននិងវៀតណាម ខាងវិស័យស្បៀងអាហារថែទាំសុខភាព និងជាអំណះអំណាងគ្រឹះធារដំបូង សម្រាប់មើមខ្ទឹមខ្មៅអាស៊ីបូព៌ា ចេញទៅកាន់ទីផ្សារ។
ឆ្លងកាត់ពេលវេលាយ៉ាងយូរ ផលិតសាកល្បង ដើម្បីពិនិត្យគុណភាព ប្រសិទ្ធភាពនៃផលិតផល និងចេញជាផលិតផលខ្ទឹមពេជ្រអាស៊ីបូព៌ាជាផ្លូវការមានវត្តមាននៅលើទីផ្សារនៅឆ្នាំ២០១៥។ ខ្ទឹមមានពណ៌ខ្មៅ ជានិមិត្តនៃអាយុយិនយូរ រឹងមាំ ស្វាហាប់ ក្លិនរសជាតិស្រួល និងមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព បង្កើតឡើងដោយបទដ្ឋានឡើងមេដំបែរដោយហ្មត់ចត់ ដូចជាការច្នៃគ្រាប់ពេជ្រ។ បន្ទាប់ពី៧ឆ្នាំ នាំចេញទៅកាន់ទីផ្សារខ្ទឹមពេជ្រអាស៊ីបូព៌ា បានក្លាយជាអាហារជិតស្និទ្ធ នឹងប្រជាជនវៀតណាម ក្នុងជីវភាពរស់នៅ។ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ អង្គការឯតទគ្គកម្មវៀតណាម បានប្រគល់ជូនបណ្ណឯតទគ្គកម្មវៀតណាម ជូនរោងចក្រខ្ទឹមពេជ្រអាស៊ីបូព៌ា ជារោងចក្រផលិតមើមខ្ទឹមខ្មៅធំបំផុតវៀតណាម ប្រកបដោយបច្ចេកវិទ្យាជប៉ុន។
ខ្ទឹមខ្មៅអាស៊ីបូព៌ា - ផលិតផលស្អាតពិសេសប្រចាំតំបន់វៀតណាម
មើមខ្ទឹមខ្មៅអាស៊ីបូព៌ា មានគុណភាពខ្ពស់ កំណប់បរិមាណសារជាតិសកម្ម នៅក្នុងមើមខ្ទឹមខ្មៅ តែងបានធានា សុវត្ថិភាព និងស្តង់ដារសារជាតិបំប៉នគ្រប់គ្រាន់ ដែលទទួលស្គាល់ដោយអង្គការ Intertek ជាអង្គការត្រួតពិនិត្យអន្តរជាតិលំដាប់ជួរមុខនៅប្រទេសអាល្លឺម៉ង់។ លោក Nagamine Kazuyki អគ្គនាយកក្រុមហ៊ុន Nagamine រៀបរាប់ថា៖ “កិច្ចសហការរវាងក្រុមហ៊ុន Nagamine និងក្រុមហ៊ុនឱសថអាស៊ីបូព៌ា គឺជាសំណាងនិស្ស័យមួយ ដោយយើងទាំងពីររូប មានបំណងប្រាថ្នារួមតែមួយ គឺមនុស្សគ្រប់គ្នាអាចប្រើប្រាស់ផលិតផលទាំងនេះ។ល។” ទំនុកចិត្តនិងកម្លាំងចុះសម្រុងនៃក្រុមហ៊ុន Nagamine ជាមួយនឹងក្រុមហ៊ុនអាស៊ីបូព៌ា ធ្វើឱ្យគុណភាពខ្ទឹមពេជ្រតែងបានទទួលស្គាល់ ហើយបរិមាណផ្គត់ផ្គង់ផលិតផលជូនទីផ្សារ រៀងរាល់ឆ្នាំតិចបំផុតគឺ៣០០តោនក្នុងមួយឆ្នាំ។ ខ្ទឹមពេជ្រអាស៊ីបូព៌ា តែងបានកែច្នៃក្នុងបរិស្ថានគ្រប់គ្រងខ្យល់អាកាសស្អាត។ ប្រព័ន្ធ HVAC ជាមួយនឹងបន្ទះតម្រង HEPA H13 ច្រោះបានទាំងធូលីនិងបាក់តេរី ខ្ទឹមមិនត្រូវជ្រាបដោយបាក់តេរី ក្នុងបទដ្ឋានឡើងមេដំបែរ។ នេះជាសារៈសំខាត់មួយក្នុងចំណោមសារៈសំខាន់ ជួយឱ្យផលិតផលតែងមានគុណភាពល្អបំផុត គ្មានជ្រាបបាក់តេរីនាំឱ្យមានការខូចខាតច្រើន។
ផលិតផលខ្ទឹមពេជ្រអាស៊ីបូព៌ា
ប្រព័ន្ធឃ្លាំងស្តក GSP របស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឱសថអាស៊ីបូព៌ា ជាប់លំដាប់ថ្នាក់ល្អបំផុត នៅក្នុងឃ្លាំងប្រទេសវៀតណាម ជួយធានាបានប្រភពខ្ទឹមស្រស់ បន្ទាប់ពីប្រមូលផល ជៀសវាងត្រូវខូចខាតឬដុះផ្សិត។ ខ្ទឹមឯកោ(ឈ្មោះ) រាប់ពាន់តោន បានប្រមូលផលពីកសិដ្ឋាន បន្ទាប់បានជ្រើសរើសនឹងបានយកទៅរក្សាទុកនៅក្នុងឃ្លាំងត្រជាក់ រក្សាដោយសីតុណ្ហភាពលំនឹង ក្នុងកម្រិតអវិជ្ជមាន៣អង្សាសេ រហូតដល់សូន្យអង្សាសេ ដោយគ្មានប្រើជាតិគីមីណាមួយដើម្បីរក្សាផលិតផល។ ដោយហេតុនោះ គុណភាពខ្ទឹមពេជ្រអាស៊ីបូព៌ា តែងបានរក្សាល្អបំផុត តាមបច្ចេកវិទ្យាជប៉ុន។ ផលិតផលបានទទួលស្គាល់ដោយនាយកដ្ឋានសុវត្ថិភាពស្បៀងអាហារ វិទ្យាស្ថានត្រួតពិនិត្យថ្នាំមជ្ឈិម អង្គការ អាមេរិក និងអង្គការត្រួតពិនិត្យអន្តរជាតិ Intertek ។ល។ រួមនឹងអង្គការកិត្យានុភាពត្រួតពិនិត្យគុណភាពផ្សេងៗ។
បច្ចុប្បន្ន ដើម្បីមានទំនាក់ទំនង រវាងអ្នកប្រើប្រាស់និងផលិតផល រោងចក្រខ្ទឹមពេជ្រអាស៊ីបូព៌ា បានរៀបចំដំណើរទេសចរណ៍ជាច្រើន ទៅទស្សនាការផលិតកម្មនៅរោងចក្រ ផ្តើមពីនោះអ្នកប្រើប្រាស់នឹងឃើញជាក់ស្តែង នូវបណ្តាជំហានក្នុងបទដ្ឋានធ្វើមើមខ្ទឹមខ្មៅ ស្តង់ដារបច្ចេកវិទ្យាជប៉ុន ជាងនេះទៅទៀត ទទួលបានចំណេះដឹងមានប្រយោជន៍ អំពីការថែទាំសុខភាព ចេញពីផលិតផលមើមខ្ទឹមខ្មៅ ជួយលើកកម្ពស់សុខភាព ប្រឆាំងជរាភាព និងបង្កើនប្រព័ន្ធបន្ស៊ាំសម្រាប់រាងកាយ។ រោងចក្រខ្ទឹមពេជ្រអាស៊ីបូព៌ា កំពុងពង្រាយនាំចេញមើមខ្ទឹមខ្មៅទៅកាន់កូរេខាងត្បូង អាមេរិក អង់គ្លេស អូស្ត្រាលី ជប៉ុន។ល។ និងផ្គត់ផ្គង់វត្ថុធាតុដើមមើមខ្ទឹមខ្មៅ ទៅឱ្យរោងចក្រឱសថនៅប្រទេសវៀតណាម។
លោកស្រី ឡេ មិញង្វៀត (Le Minh Nguyet) នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឱសថអាស៊ីបូព៌ា រៀបរាប់ថា៖ “អាស៊ីបូព៌ាខិតខំប្រឹងប្រែក្លាយ ទៅជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនថែទាំសុខភាពធំបំផុតទាំង១០ នៅវៀតណាមនាឆ្នាំ២០២៥។ យើងខ្ញុំមានទំនុកចិត្តលើផលិតផលខ្ទឹមពេជ្រអាស៊ីបូព៌ា ជាមោទនភាពរបស់ជនជាតិវៀតណាម នាំមកតម្លៃសកម្មសម្រាប់សហគមន៍ បំផុតគឺនាំយកផលិតផលឱ្យក្លាយជាគ្រឿងទេសមួយ និងជាអាហារល្អមួយ សម្រាប់សុខភាពនៃក្រុមគ្រួសារនីមួយៗ"៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង