ព័ត៌មាន

ខែកក្កដា៖ CPI វៀតណាមបានកើនឡើង ០,៤%

ជាមធ្យមក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២០  CPI បានកើន ៤,០៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ អតិផរណាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ កើនឡើង ២,៧៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។

ដំឡើងម៉ូទ័រនៅរោងចក្រ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី ២៩ ខែកក្កដា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសថា សន្ទស្សន៍តម្លៃប្រើប្រាស់  (CPI) នៅទូទាំងប្រទេសក្នុងខែកក្កដាឆ្នាំ ២០២០ បានកើនឡើង ០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

ជាមធ្យមក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២០  CPI បានកើន ៤,០៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ អតិផរណាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ កើនឡើង ២,៧៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩។ ក្នុងចំណោមមុខទំនិញនិងសេវាកម្មសំខាន់ៗទាំង ១១ គឺមានមុខទំនិញចំនួន ៩ មុខដែលមានសន្ទស្សន៍តម្លៃកើនឡើង ដូចជា៖ គមនាគមន៍ ផ្ទះស្នាក់នៅ សំភារៈសំណង់ វប្បធម៌ ការកំសាន្ត និងទេសចរណ៍ ជាដើម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top