ទិដ្ឋភាពនៅជំនួបធ្វើការ (រូបថត៖ VGP)
នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien – Hue ភាគកណ្ដាលវៀតណាម អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌សង្គមនៃតំបន់ ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី និងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្ដីពីការកសាងនិងអភិវឌ្ឍខេត្តដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។
ថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Thua Thien-Hue បានរីកចម្រើនគ្រប់ជ្រុងជ្រោយ ដោយមានកែទម្រង់ ផ្លាស់ប្ដូរថ្មីដ៏ស្របតាមនិន្នាការអភិវឌ្ឍ។ ខេត្តជាតំបន់មួយក្នុងចំណោមតំបន់ឈានមុខគេទូទាំងប្រទេសក្នុងការអនុវត្តយ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាព័ត៌មានក្នុងការកែទម្រង់រដ្ឋបាលដើម្បីបម្រើប្រជាជននិងសហគ្រាស។
មុននោះ នារសៀលថ្ងៃទី៧កុម្ភៈ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅត្រួតពិនិត្យការងារធានាអនាម័យ បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅខេត្ត Thua Thien Hue។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយខេត្តត្រូវអនុវត្តយ៉ាងល្អនូវការងារបោសសម្អាតអនាម័យ សម្លាប់មេរោគ ហើយបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅតាមកេរ្តិ៍ដំណែល រមណីយដ្ឋាន ទីស្នាក់នៅរបស់ភ្ញៀវទេសចរក៏ដូចជាទីតាំងសាធារណៈ សំដៅធានាសុខភាពសម្រាប់ប្រជាជននិងភ្ញៀវទេសចរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម