នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "ខេត្ត Thanh Hoa ត្រូវការលើកកំពស់សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព" (រូបថត៖ TTXVN)
នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីលាន Lam Son ខេត្ត Thanh Hoa បានរៀបចំ យ៉ាងមហោឡារឹកនូវពិធីអបអរសាទរខួប៩៩០ឆ្នាំនៃខេត្ត Thanh Hoa (១០២៩-២០១៩)។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ ដឹកនាំ អតីតថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត Houaphan ប្រទេសឡាវ រួមជាមួយប្រជាជនខេត្ត Thanh Hoa យ៉ាងច្រើនកុះករ បានចូលរួមពិធីនេះ។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់តម្លៃវប្បធម៌ប្រពៃណី ក៏ដូចជាតួនាទីដ៏សំខាន់ របស់ខេត្ត Thanh Hoa ក្នុងដំណើរការស្ថាបនានិងការពារប្រទេសជាតិ។ លោក នាយករដ្ឋមន្រ្តីបានកត់សម្គាល់នូវការរីកចម្រើនគ្រប់ជ្រុងជ្រោយនៃខេត្ត Thanh Hoa ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌សង្គម នៅតំបន់ភាគកណ្ដាលខាងជើងនិយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយខេត្ត Thanh Hoa បន្តលើកកំពស់ សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដោយឥតឈប់ឈរដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សនិងប្រកបដោយចីរភាពថែមទៀតផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញមានប្រសាសន៍ថា៖
“ខេត្តត្រូវការផ្ដោតទៅលើសសរទ្រូងចំនួន៥ដើម្បីជំរុញការអភិវឌ្ឍនិងទាក់ ទាញការវិនិយោគរួមមាន៖ ឧស្សាហកម្មកែច្នៃបង្កបង្កើត ទេសចរណ៍ កសិកម្ម សុខាភិបាល នគរភាវូបនីយកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ដោយមានចំណុច កណ្ដាលគឺតំបន់សេដ្ឋកិច្ចមុខព្រួញ Nghi Son។ ទន្ទឹមនឹងនោះ ជំរុញដំណើរការ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដូចជា៖ ផ្លូវឆ្នេរសមុទ្រ ផ្លូវហាយវេ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្នែកទេសចរណ៍ ព្រលាន យន្តហោះកំពង់ផែសមុទ្រ ព្រមទាំងស្រាវជ្រាវចេញផ្សាយគោលនយោបាយថ្មី សំដៅបង្កើនការទាក់ទាញដើមទុនវិនិយោគផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម