ព័ត៌មាន

ខេត្ត Thai Nguyen ប្រារព្ធខួប ៨០ ឆ្នាំទិវាបង្កើតរដ្ឋអំណាចបដិវត្តន៍

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈប្រតិភូរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន ខេត្ត Thai Nguyen បានប្រារព្ធពិធីអបអរសាទរខួប លើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥); ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) និងខួបលើកទី ៨០ ទិវាបង្កើតរដ្ឋអំណាច បដិវត្តន៍ខេត្ត Thai Nguyen (ថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥)។
ពិធីរំលឹកខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា ទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា និងខួបលើកទី ៨០ ទិវាបង្កើតរដ្ឋអំណាចបដិវត្តនៅខេត្ត Thai Nguyen។ (រូបថត៖ Cong Luan/VOV)

នៅក្នុងពិធីនេះ គណៈប្រតិភូបានរំលឹកឡើងវិញនូវប្រពៃណីវីរភាព និងសារៈ សំខាន់នៃបដិវត្តន៍ខែសីហា ទិវាបុណ្យជាតិ និងការបង្កើតរដ្ឋអំណាចបដិវត្តន៍ ក៏ដូចជា ដំណើរការអភិវឌ្ឍន៍របស់ខេត្ត។ ក្រោយរយៈពេល ៨០ ឆ្នាំ Thai Nguyen គឺជាខេត្តមួយ ក្នុងចំណោមខេត្តដែលមានអត្រាកំណើនខ្ពស់នៅតំបន់ខ្ពង់រាប និងតំបន់ភ្នំភាគខាង ជើង។ អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម សម្រេចបានជាង ៧% ក្នុងមួយឆ្នាំ; ឧស្សាហ កម្មបន្តជាកម្លាំងជំរុញសម្រាប់កំណើន; កម្មវិធីសុខុមាលភាពសង្គម ការកាត់បន្ថយ ភាពក្រីក្រ ការជួយឧបត្ថម្ភលំនៅឋានសម្រាប់ជនមានគុណូបការៈ និងគ្រួសារក្រីក្រ សុទ្ធតែត្រូវបានសម្រេចលើសពីវឌ្ឍនភាព បើប្រៀបធៀបទៅនឹងគោលដៅដែល រដ្ឋាភិបាលប្រគល់ជូន។

ថ្លែងមតិក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្សខេត្ត Thai Nguyen លោក Trinh Viet Hung បានអះអាងថា ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី Thai Nguyen កំពុង ខិតខំប្រឹងប្រែងកែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ; អភិវឌ្ឍន៍ឧស្សាហ កម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មទំនើប និងជនបទថ្មី ព្រមទាំងលើកកំពស់គុណភាព ធនធានមនុស្ស។ ខេត្តបានកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មទំនើប ដែលមានប្រាក់ចំណូលជាមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០ ហើយក្លាយជាខេត្តដែល មានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៤៥។

“Thai Nguyen បន្តយកចិត្តទុកដាក់ដល់ការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមប្រកបដោយសមកាលកម្ម និងទំនើប។ ផ្តោតធនធានលើការកសាង កែលម្អផ្លូវចរាចរណ៍សំខាន់ៗ តភ្ជាប់តំបន់ ខ្សែផ្លូវទៅកាន់តំបន់ទេសចរណ៍ សេវាកម្ម និងរមណីយដ្ឋាន។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្តោតលើតំបន់ ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច; ជំរុញខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេក វិទ្យាព័ត៌មាន ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនា សម្ព័ន្ធទិន្នន័យ”៕


top