សប្តាហ៍វប្បធម៌ទេសចរណ៍ Phu Yen ឆ្នាំ ២០១៩ បានធ្វើឡើងរហូតដល់ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៩ (រូបថតៈ dantri)
ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Phu Yen ឆ្នាំ២០១៩ នឹងមានសកម្ម ភាពជាច្រើន ដូចជា តាំងពិព័រណ៍ទេសចរណ៍; ម្ហូបអាហារនិងពិព័រណ៍ជំនាញពិសេស រួមទាំងមហោស្រពវប្បធម៍ម្ហូបអាហារ Phu Yen ជាដើម។ ក្នុងនោះ សកម្មភាពលេចធ្លោបំផុតគឺការតាំងពិព័រណ៍ទេសចរណ៍ ម្ហូបអាហារនិងផលិតផលពិសេសរបស់ Phu Yen ដែលមានស្តង់ទំនិញ ចំនួន ១០០ មកពីខេត្តនិងក្រុងចំនួន ១០ ទូទាំងប្រទេស។
ក្នុងអំឡុងពេលប្រព្រឹត្តទៅសប្តាហ៍វប្បធម៌ទេសចរណ៍នេះ អ្នកទេសចរអាចទស្សនា នូវទស្សនីយភាពនិងទេសភាពដ៏ល្បីឈ្មោះរបស់ខេត្ត Phu Yen។ សប្តាហ៍វប្បធម៌ទេសចរណ៍ Phu Yen ឆ្នាំ ២០១៩ បានធ្វើឡើងរហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម