ថ្នាក់់ដឹកនាំខេត្ត Phu Yen ទទួលប័ណ្ណ "ទទួលស្គាល់សិល្បៈ Bai choi ភាគកណ្តាលវៀតណាម" ជាបេតិកភណ្ឌអរូបីតំណាងមនុស្សលោក
ពិធីទទួលប័ណ្ណ UNESCO ដោយទទួលស្គាល់ “សិល្បៈ Bai choi” ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក បានប្រារព្ធឡើងនាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង Tuy Hoa ខេត្ត Phu Yen។
ព្រឹត្តិការណ៍នេះមិនត្រឹមតែមានអត្ថន័យដោយឡែកសម្រាប់ ខេត្ត Phu Yen ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមរបស់បណ្តាខេត្តភាគកណ្តាល ដែលមានក្រុមសំនៀង Bai choi ប្រតិបត្តិសកម្មភាព។ ការដែល Bai choi ទទួលបាន ការលើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបី តំណាងមនុស្សលោក បានរួមចំណែក អះ អាងនូវអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិវៀតណាម។
នៅក្នុងពិធីបានប្រព្រឹត្តទៅសកម្មភាពគួរឲ្យទាក់ទាញជាច្រើន ដូចជា ការដង្ហែប័ណ្ណ ទទួលស្គាល់ ដោយមានការចូលរួមរបស់សិប្បករនិងសិល្បៈករ សិល្បៈការិនី មកពី ក្រុមសិល្បៈសំនៀង Bai choi លើទូទាំងខេត្ត ការសម្តែងសំនៀងប្រជាប្រិយ Bai choi និងពិធីបុណ្យជាច្រើនទៀត ដែលទាក់ទាញការចូលរួមរបស់ប្រជាជនតំបន់និងទស្សនិកជន មកទស្សនាយ៉ាងច្រើនកុះករ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម