ព័ត៌មាន

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

តាមផែនការ នៅប៉ុន្មានថ្ងៃដំបូងនៃខែកក្កដាឆ្នាំ ២០២៥ ខេត្ត Gia Lai នឹងបង្ហើយកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម រយៈពេល ២ ខែមុនកាលកំណត់។ លោក Rah Lan Chung លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai មានប្រសាសន៍ថា៖ “នេះគឺជាកម្មវិធីដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ ផ្តោតលើការថែទាំជនក្រីក្រ មុខសញ្ញាគោលនយោបាយ និងជនមានការលំបាកក្នុងខេត្ត។ កម្មវិធីនេះ បានទាក់ទាញការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល គ្រប់កម្រិត គ្រប់វិស័យ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់រូប។ អាស្រ័យហេតុនេះ ខេត្ត Gia Lai បានកែសម្រួល និងកាត់បន្ថយពេលវេលាដើម្បីបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅក្នុងខេត្ត Gia Lai”។

កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មានការចូលរួមពីប្រព័ន្ធនយោបាយ កងកម្លាំងប្រដាប់អាវុធ និងប្រជានក្នុងមូលដ្ឋាន។ រូបថត៖ Hoang Qui/VOV

យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ចំណុចលេចធ្លោមួយនៃកម្មវិធីនេះ គឺការកៀងគរប្រកបដោយប្រសិទ្ធភាពរាល់ប្រភពធនធានទាំងអស់។ ទន្ទឹមនឹងថវិកាមជ្ឈិម និងថវិការបស់ខេត្ត អង្គភាពជាច្រើនបានចូលរួមចំណែកដោយស្មារតី  "អ្នកមានទ្រព្យជួយទ្រព្យ អ្នកមានកម្លាំងជួយកម្លាំង"៕


top