លោក Le Quoc Dien អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dong Thap បានឲ្យដឹងថា ខេត្ត Dong Thap បានចេញផែនការសកម្មភាពផ្តល់ និងគ្រប់គ្រងកូដតំបន់ដាំដុះនិងរោងជាងវេចខ្ចប់ និងការអនុវត្តផលិតកម្ម ដោយភ្ជាប់នឹងការស្វែងរកប្រភព ផលិតផលប្រកបដោយសុវត្ថិភាពក្នុង រយៈពេល ២០២២ -២០២៥ ។
វាលស្រែដ៏ធំល្វឹងល្វើយនៅខេត្ត Dong Thap Muoi នៅរដូវប្រមូលផលស្រូវ ។ រូបថត៖ Le Minh
កសិករនៅខេត្ត Dong Thap Muoi ប្រើប្រាស់ម៉ាស៊ីនកសិកម្មទំនើបៗក្នុងសកម្មភាពផលិត និងប្រមូលផលស្រូវ។ រូបថត៖ Le Minh
ខ្សែសង្វាក់នៃការច្រូតកាត់ និងដឹកជញ្ជូនស្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងវាលស្រែ ដុងថាប់មឿយ។ រូបថត៖ Le Minh
នៅឆ្នាំ២០២២ ផ្ទៃដីដាំដុះស្រូវរបស់ខេត្តនេះដេលផ្តល់លេខកូដមាន ៥២.៧៧៧ហិកតា។ គោលដៅនៃឆ្នាំ២០២៥ ខេត្ត Dong Thap នឹងផ្តល់លេខកូដនៃតំបន់ដាំស្រូវឱ្យបាន ១០០% នៃផ្ទៃដី។
ថ្មីៗនេះ ស្រុក Thap Muoi មានផ្ទៃដីស្រូវជាង ២៣០០ ហិកតា ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានលេខកូដតំបន់ដាំដុះស្រូវដោយនាយកដ្ឋានការពាររុក្ខជាតិ។ ស្ថានប័នពាក់ព័ន្ធនៃខេត្ត Dong Thap បានចុះពិនិត្យឯកសារបច្ចេកទេស និងធ្វើការអង្កេតលើផ្ទៃដីដាំដុះស្រូវចំនួន ៦ ដែលស្នើសុំលេខកូដតំបន់ដាំដុះនៅឃុំ My Dong និងតំបន់ដាំដុះស្រូវចំនួន ៦ ដែលស្នើសុំលេខកូដតំបន់ដាំដុះនៅឃុំ Lang Bien ស្រុក Thap Muoi ។ តាមរយៈការត្រួតពិនិត្យ និងការវាយតម្លៃ លេខកូដតំចំនួន ១២ នៃផ្ទៃដាំដុះស្រូវ នៅក្នុងឃុំចំនួន ០២ បានឆ្លើយតប TCCS 774:2020/BVTV មានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីផ្តល់លេខកូដតំបន់សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដោយនាយកដ្ឋានការពាររុក្ខជាតិ។
តាមនោះ ឃុំ Lang Bien ទទួលបានលេខកូដតំបន់ដាំដុះស្រូវ ១.២៤៦ ហ.ត ផលិតពូជស្រូវ Dai Thom ០៨ និង OM ១៨; ឃុំ My Dong មានផ្ទៃដី ១.០៩៥ ហិកតា ផលិតពូជស្រូវ OM ១៨ ដែលត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ។ ខេត្ត Thap Muoi បានកំណត់គោលដៅថា ដល់ដំណាច់ឆ្នាំ ២០២២ នឹងមានស្រូវចំនួន ៦.៩៧៧ ហិកតា ដែលនឹងត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ។
ដើម្បីឆ្លើយតបនឹងបទប្បញ្ញត្តិស្តីពីការផ្តល់លេខកូដតំបន់ដាំដុះ ខេត្ត Dong Thap ផ្តោតលើការកសាងតំបន់ផលិតទំនិញប្រមូលផ្តុំ និងទ្រង់ទ្រាយធំ ធានាសុវត្ថិភាពជំងឺ អនុវត្តស្តង់ដារបច្ចេកទេសសម្រាប់ផលិតកម្មប្រកបដោយនិរន្តរភាព។ (VietGAP, GlobalGAP, ..) ឬតាមសំណើជាក់លាក់របស់ទីផ្សារនីមួយៗ។
ខេត្ត Dong Thap ក៏ផលិតអង្ករប្រកបដោយនិរន្តរភាព ធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព តម្លៃបន្ថែមខ្ពស់ និងតាមតម្រូវការទីផ្សារ។ ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម តាមរយៈការកាត់បន្ថយថ្លៃនៃជី ថ្នាំ និងគ្រាប់ពូជ។ លើសពីនេះទៀត លើកកម្ពស់គុណភាពអង្ករ បង្កើនផ្ទៃដីដាំសម្រាប់ពូជស្រូវដែលបានបញ្ជាក់ ពូជស្រូវដែលមានគុណភាព ពូជស្រូវក្រអូបពិសេស; ខិតខំបង្កើនប្រាក់ចំណេញដល់កសិករដាំស្រូវពី ៣៥-៤០%។
ខេត្ត Dong Thap ជំរុញការអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅនៃផលិតផលធ្វើពីអង្ករ និងអនុផល; ធ្វើពិពិធកម្មផលិតផលកែច្នៃ ទាញយកសក្តានុពលនៃដំណើរការកែច្នៃអង្ករ ដើម្បីបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់តម្លៃដូចជា៖ ប្រេងអង្ករ នំអង្ករ ម្សៅអង្ករ ផលិតផលអាហារបំប៉ន អាហារមុខងារពីអង្ករ គ្រឿងសំអាងពីអង្ករ ... ដើម្បីកសាងម៉ាកយីហោសម្រាប់អង្ករ៕