ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី១២ ក្រុម ប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី៩។
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី១២ ក្រុម ប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី៩។
ថ្លែងនៅទីនេះ លោកស្រី ប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Binh Phuoc នៅពេលដំណើការរៀបចំ ប្រភពកម្មាភិបាល គឺត្រូវការធានាលក្ខណៈប្រជាធិបតេយ្យ បើកចំហ ផ្តោតសារសំខាន់លើការជ្រើសរើសអ្នកដែលមានបទពិសោធន៍ជាក់ស្ដែង ត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនស្រឡាញ់រាប់អាន ក៏ដូចជាមានសមត្ថ ភាពគ្រប់គ្រាន់ដើម្បីតំណាងឲ្យឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជនផងដែរ។
ស្ងើចសរសើរខេត្ត Binh Phuoc បានជំនះពុះពារលើការលំបាកនិង បញ្ហាប្រឈមជាច្រើនក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 លោកស្រី Nguyen Thi Kim Ngan បានលើកសំណើបន្ថែមទៀតថា៖
“ខេត្ត Binh Phuoc ត្រូវផ្ដោតអារម្មណ៍ដើម្បីក្ដាប់ជាប់ឱកាស ពង្រីកឧត្តមភាពរបស់ខេត្តមួយដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅ Nam Bo ខាងកើត បន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ អាជីវ កម្មឲ្យបានកាន់តែងាយស្រួល តម្លាភាពនិងសមភាព ព្រមទាំងអនុវត្តឲ្យ បានល្អនូវការងារបើកទុនវិនិយោគសាធារណៈ។ ខ្ញុំស្នើឲ្យគណៈកម្មាធិការ ប្រជាជនខេត្តត្រូវអនុវត្តភារកិច្ចនេះឲ្យបានល្អ ហើយក្រុមប្រឹក្សាប្រជាជនធ្វើ ការឃ្លាំមើលដើម្បីជំរុញដំណើរការបើកទុនវិនិយោគសាធារណៈ ចាត់វិធាន ការជួយឧបត្ថម្ភដល់គំរូអាជីវកម្មដែលមានសមត្ថភាពអភិវឌ្ឍយ៉ាងឆាប់ រហ័សនៅក្នុងតំបន់ ក៏ដូចជាអាជីវកម្មដែលបានបោះទុន កំពុងបោះទុន និងពង្រីកការបោះទុន ក្នុងគោលដៅទទួលរលកដើមទុនថ្មីចូលមកខេត្ត”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម