បទយកការណ៍ឯកទេស

ខេត្ត នីញធួន (Ninh Thuan) - ពណ៌បៃតងលើ“វាលខ្សាច់”

ទ្រើងទំពាំងបាយជូរជាច្រើនមានផ្លែទន់មែក វាលដាំប្រទាលកន្ទុយក្រពើស្រស់ស្អាតនិងវាលទំពាំងបារាំងបក់បោកក្នុងខ្យល់ដែលគ្របដណ្តប់លើតំបន់ដីរាំងស្ងួត បាំងបិទដោយវាលខ្សាច់ស … បង្កើតគំនូរកសិកម្មពោរពេញទៅដោយជីវភាពរស់វវើក នៅខេត្ត នីញធួន (Ninh Thuan) ដែលជាកន្លែងបានចាត់ទុកថា “វាលខ្សាច់តូច” នៃប្រទេសវៀតណាម។ កសិផលពិសេសទាំងនេះមិនត្រឹមតែជួយខេត្ត នីញធួន (Ninh Thuan) “គ្រប​ដណ្តប់​ពណ៌បៃតង់” លើតំបន់ដីរាំងស្ងួត តែប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ។

ទ្រើង​ទំពាំង​បាយជូរ​ជាច្រើនមាន​ផ្លែទន់មែក ​វាល​ដាំ​ប្រទាលកន្ទុយក្រពើ​ស្រស់ស្អាតនិង​វាល​ទំពាំង​បារាំងបក់បោក​ក្នុង​ខ្យល់ដែល​គ្របដណ្តប់លើ​តំបន់​ដី​រាំង​ស្ងួត បាំងបិទដោយវាល​ខ្សាច់​ស បង្កើត​គំនូរ​កសិកម្ម​ពោរពេញទៅ​ដោយ​ជីវភាពរស់វវើក នៅខេត្ត នីញ​ធួន (Ninh Thuan)ដែល​ជា​កន្លែង​បាន​ចាត់​ទុក​ថា​ ​វាល​ខ្សាច់​តូចនៃប្រទេស​វៀតណាម។ កសិផលពិសេស​ទាំងនេះ​មិន​ត្រឹមតែជួយ​ខេត្ត​ នីញ​ធួន (Ninh Thuan) ​គ្របដណ្តប់ពណ៌បៃតង់លើតំបន់ដីរាំងស្ងួត តែប៉ុណ្ណោះទេ ថែមទាំងមាន​​តួនាទីសំខាន់ ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

តំបន់​ដាំ​ទំពាំងបាយ​ជូរ​ ដើម្បី​ធ្វើ​ជាវត្ថុធាតុ​ដើម និង​យក​ផ្លែ នៅខេត្ត​នីញ​ធួន (Ninh Thuan)

គ្រប់ដណ្តប់​ពណ៌បៃតង់​លើ ​វាល​ខ្សាច់ដោយ​ដំណាំ​កសិកម្ម​ពិសេស

ខេត្ត​ នីញ​ធួន (Ninh Thuan) ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ ដែល​បាន​ចាត់​ទុក​ជា​វាល​ខ្សាច់​តូច​នៅប្រទេសវៀតណាម​ ដោយសារ​ភូមិសាស្ត្រមាន​វាល​ខ្សាច់​ជា​ច្រើន​ បរិមាណទឹក​ភ្លៀង​តិច ដូច្នេះ​ស្ថានភាពរាំងស្ងួតនិង​អាកាសធាតុ​ក្តៅ​ពេញ​ឆ្នាំ។ ផ្ទៃដី​វាល​ខ្សាច់នៅ​ខេត្ត​ នីញ​ធួន (Ninh Thuan) ​ប្រហែល ៤១.០២១ ហិចតា ស្មើ ១២,២១% នៃផ្ទៃដីទូទាំង​ខេត្ត។

តាមរយៈគុណវិបត្តិ​បណ្ដាលមកពីអាកាសធាតុ ប្រជាជន​នៅទីនេះ​បានកម្លាយឲ្យ​ទៅជា​គុណសម្បត្តិ ដោយ​របៀប​ដាំ​ទំពាំងបាយជូរដែល​ជាពូជដំណាំ​ធន់នឹង​ក្តៅ និង​ភាពរាំង​ស្ងួត។ ហេតុ​ដូច្នេះ ចាប់ពីតំបន់​ដីដ៏តឹង​តែង​ ខេត្ត​ នីញ​ធួន (Ninh Thuan) ​ក្លាយទៅជា​តំបន់​ដ៏អស្ចារ្យ​សម្រាប់​ដំណាំទំពាំង​បាយ​ជូរដោយចៃដន្យ។


ដំណាំ​ទំពាំងបាយជូរ​នាំចូល​ក្នុង​ប្រទេសវៀតណាម ចាប់ពីឆ្នាំ១៩៦០ និង​ត្រូវ​ដាំនៅមជ្ឈមណ្ឌល​ ញ៉ា​ហូ (Nha Ho) បច្ចុប្បន្ននេះបាន​ក្លាយទៅជា​វិទ្យាស្ថាន​ស្រាវជ្រាវកប្បាសនិងអភិវឌ្ឍន៍​កសិកម្ម​ ញ៉ាហូ (Nha Ho) (ស្រុក​ នីញ​សើន (Ninh Son) ខេត្ត​ នីញធួន (Ninh Thuan) ដែលមាន​ពូជ​ទំពាំងបាយជូរ​មាន​ប្រភពដើមនៅតំបន់​ត្រូពិច និងអាកាសធាតុក្តៅ​និង​ត្រជាក់ល្មម ដែល​មកពីប្រទេសថៃ កូរ៉េខាងត្បូង និងអាមេរិក។ យោងតាមស្ថិតិ​របស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត គិតត្រឹមដំណាច់ឆ្នាំ ២០២២ ទូទាំងខេត្តមានផ្ទៃដីដាំទំពាំងបាយជូរគ្រប់ប្រភេទប្រមាណ ១.១១៤ ហិចតា ក្នុងនោះផ្ទៃដីដាំទំពាំងបាយជូក្រហមប្រពៃណី និងទំពាំងបាយជូរពណ៌បៃតង NH ០១ - ៤៨ មានប្រមាណ ៨០% នៃផ្ទៃដីសរុប។ ជាមធ្យម ខេត្ត និញ​ធួន (Ninh Thuan) ផ្គត់ផ្គង់ដល់ទីផ្សារប្រចាំឆ្នាំប្រហែល ២៦.៥៨៣ តោន ដែលក្នុងនោះទំពាំងបាយជូរហូប​ផ្លែស្រស់មាន ៨០% នៃផល​ទំពាំងបាយជូរសរុប។​ 

អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​ដាំ​និង​ថែទាំទំពាំង​បាយ​ជូរ។ រូបថត៖ ឡេ​មិញ /VNP

មហោស្រពទំពាំងបាយ​ជូរ​និង​ស្រាក្រហមគឺជា​ពិធីបុណ្យប្រពៃណីរបស់​ខេត្ត និញធួន (Ninh Thuan) ដែល​បាន​រៀបចំ​ពីរ​ឆ្នាំម្តង ដើម្បីកសាង​ម៉ាក់​យីហោ​របស់​ខេត្ត ក្នុង​នោះ​ផលិតផល​កសិកម្ម​​មានប្រៀបខ្លាំង​និង​លក្ខណៈពិសេស ហើយក៏ជា​ព្រឹត្តិការណ៍វប្បធម៌ ដើម្បី​លើកតំកើង​សោភណ្ឌភាព​វប្បធម៌បណ្តា​ជនជាតិ​ក្នុង​ខេត្ត។ ក្នុង​ឆ្នាំ២០២៣ ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹតិ្តទៅ ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៨ ខែមិថុនា និង​ជា​មហោស្រព​ធំបំផុតដែល​មិន​ធ្លាប់​មាន។

កសិករ​ដាំទំពាំងបាយ​ជូរ​ល្បីបំផុតនៅខេត្ត និញធួន (Ninh Thuan) គឺលោក​ ង្វៀន​វ៉ាន់​ម៉ូយ (Nguyen Van Moi) ជាម្ចាស់​កសិដ្ឋាន​ទំពាំង​បាយជូរ បាម៉ូយ (Ba Moi) ឃុំ​ ភឿក​ធួន (Phuoc Thuan) ស្រុក​ និញ​ភឿក (Ninh Phuoc) ។ លោក​មាន​ផ្ទៃដីដាំ​ទំពាំង​បាយ​ជូរ​យក​ផ្លែហូបនិង​​ទំពាំង​បាយជូរ​ធ្វើ​ស្រាក្រហម ២ ហិចតា។  ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ កសិដ្ឋាន​ទំពាំង​បាយ​ជួរ​របស់​គាត់​បាន​ក្លាយទៅ​ជា​កន្លែងទស្សនានិង​ហូប​ផ្លែទំពាំង​បាយជួរ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ពីគ្រប់​ទិស​ទី។

ខេត្ត និញធួន (Ninh Thuan) នៅមាន​ភូមិ​ដាំទំពាំង​បាយជូរ​ ថាយ​អាន (Thai An) ឃុំ​ វិញ​ហាយ (Vinh Hai) ស្រុក​ នីញ​ហាយ (Ninh Hai)។ នៅទីនេះ​មាន​ផ្ទៃដី​ដាំទំពាំងបាយជូរ​ប្រហែល ២០០ ហិចតា ស្ថិត​នៅបណ្តោយ​ផ្លូវ ៧០២ ​ជា​ខ្សែផ្លូវ​ទេសចរ​​ក្បែរ​សមុទ្រដែល​ចាត់ទុក​ជា​ផ្លូវ​ស្អាត​បំផុត​នៅ​វៀតណាម ឆ្លងកាត់​ឧទ្យាន​ជាតិ​ នុយ​ចួ (Nui Chua) ឆ្ពោះទៅកាន់​ឈូង​សមុទ្រ​ វិញហ៊ី (Vinh Hy)។ នេះគឺជា​ភូមិ​ទំពាំង​បាយជូរបំរើ​ទេសចរ​ល្បី​ល្បាញ​នៃតំបន់ ដោយ​មាន​ចំការ​ទំពាំង​បាយជូរ​ស្រស់​ពណ៌បៃតង់​ធំល្វឹង​ល្វើយនិង​ទ្រើងទំពាំង​បាយជូរទុំ​ដែ​លទាក់ទាញ​ភ្ញៀវ។ ក្រៅពី​ដំណាំទំពាំង​បាយជូរ ​ទំពាំង​បារាំង ប្រទាលកន្ទុយ​ក្រពើ ផ្លែប៉ោមក៏ត្រូវបានគេចាត់ទុក​ជាដំណាំឈានមុខនៃវិស័យកសិកម្ម​ខេត្ត នីញ​ធួន  (Ninh Thuan) ដោយសារលក្ខណៈការលូតលាស់ធម្មជាតិ​សមស្របនឹងតំបន់ដីនៅទីនេះ។

បច្ចុប្បន្នទំពាំង​បារាំង បានគេចាត់ទុកជាដំណាំមួយដែលជួយ "បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ" នៅភូមិភាគ ដោយទិន្នផល និងគុណភាពខ្ពស់ ទីផ្សារប្រើប្រាស់ធំ និងពេល​វាលាប្រមូលផលរហូតដល់ ៥ ឆ្នាំ។ បច្ចុប្បន្ននេះ ខេត្ត នីញ​ធួន (Ninh Thuan) មានផ្ទៃដីដាំទំពាំងបារាំងជាង ២០០ ហិចតា ដែលដាំភាគច្រើននៅស្រុក នីញ​ភឿក (Ninh Phuoc) និញ​ហាយ (Ninh Hai) ធួន​បាក (Thuan Bac) នីញ​សើន ( Ninh Son) និងទីក្រុង ផាន​រ៉ាង  - ថាប​ចាម (Phan Rang - Thap Cham)។

ប្រទាលកន្ទុយក្រពើ ក៏ជាដំណាំងាយស្រួលដាំងាយស្រួលថែទាំ ពេលវេលាដាំដល់ពេល​វេលាប្រមូលផល​​​មានរយៈពេលខ្លី ដែលស័ក្តិសមសម្រាប់លក្ខខណ្ឌដាំដុះរបស់ប្រជាពលរដ្ឋដែលមានដើមទុនតិច ប្រើទឹកតិចតួចសម្រាប់ស្រោចស្រព នៅ​តំបន់ដែល​មានអាកាសធាតុស្ងួតហួត​ហែងដូចខេត្ត​ នីញ​ធួន ( Ninh Thuan)។ បច្ចុប្បន្ន ទូទាំងខេត្តមានផ្ទៃដីដាំប្រទាលកន្ទុយ​ក្រពើប្រមាណ ៣៥០​ ហិចតា ដែលដាំភាគច្រើននៅក្នុងសង្កាត់ វ៉ាន់​ហាយ (Van Hai) (ទីក្រុង ផាន​រ៉ាង  - ថាប​ចាម (Phan Rang - Thap Cham) ស្រុក នីញ​ភឿក (Ninh Phuoc) ធួន​បាក (Thuan Bac) នីញ​សើន ( Ninh Son) ។ ប្រទាលកន្ទុយ​ក្រពើ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ផលិតផល​កសិកម្ម​ពិសេសមួយ​ក្នុង​ចំណោម​ផលិតផល​កសិកម្មពិសេស​ចំនួន ១២មុខ របស់ ខេត្ត នីញ​ធួន (Ninh Thuan)។

ខេត្ត នីញ​ធួន (Ninh Thuan) បានកំណត់ថា ការអភិវឌ្ឍន៍វិស័យ​កសិកម្មបច្ចេកវិទ្យាខ្ពស់ រួមជាមួយនឹងឧស្សាហកម្មកែច្នៃ ការនាំចេញ និងការអភិវឌ្ឍទេសចរណ៍ជាភារកិច្ចសំខាន់មួយ ដើម្បីបង្កើតភាពទល់​ច្រក និងនាំយកកសិកម្មបច្ចេកវិទ្យាខ្ពស់ឲ្យទៅជាមុខស្រួចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

 

កម្លាយកសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ឲ្យទៅជា​​មុខស្រួចក្នុង​សេដ្ឋកិច្ច

ខេត្ត នីញ​ធួន (Ninh Thuan) កំពុងជំរុញការអនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងផលិតកសិកម្ម ដើម្បីបង្កើតជាតំបន់ និងគម្រោងធំៗ និងផលិតកសិផលគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

យោងតាមលោក លេ​ហៀន (Le Huyen) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត នីញ​ធួន (Ninh Thuan) ការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្មគឺជានិន្នាការឈានមុខនិងជាតម្រូវការចាំបាច់ ក្នុងនិន្នាការសមាហរណកម្ម។

ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញនោះ ខេត្ត នីញ​ធួន ( Ninh Thuan) ផ្តោតលើការកៀរគរធនធាន ពង្រាយអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយជាច្រើន។ នោះ​គឺ​ពង្រឹង​ការ​ឃោសនា​លើ​ការ​អភិវឌ្ឍ​កសិកម្ម​​អនុវត្ត​បច្ចេកវិជ្ជា​ខ្ពស់; បង្កើតយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ វិនិយោគលើមូលដ្ឋានសម្ភារៈបច្ចេកទេសនៃតំបន់ផលិតកម្ម និងតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់; ពង្រឹងការស្រាវជ្រាវ ការជ្រើសរើសពូជ និងដំណើរការ បច្ចេកវិទ្យាផលិតកម្ម។ ទន្ទឹមនឹងនោះ ខេត្ត នីញ​ធួន (Ninh Thuan) ជំរុញអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅ ការតភ្ជាប់ផលិតកម្ម ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍធនធានមនុស្សបម្រើដល់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងការប្រើប្រាស់ធនធាន និងពន្លឿនការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់សកម្មភាពអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។


ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញនោះ ខេត្ត នីញ​ធួន ( Ninh Thuan) ផ្តោតលើការកៀរគរធនធាន ពង្រាយអនុវត្តក្រុមភារកិច្ច និងដំណោះស្រាយជាច្រើន។ នោះ​គឺ​ពង្រឹង​ការ​ឃោសនា​លើ​ការ​អភិវឌ្ឍ​កសិកម្ម​​អនុវត្ត​បច្ចេកវិជ្ជា​ខ្ពស់; បង្កើតយន្តការ និងគោលនយោបាយទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ វិនិយោគលើមូលដ្ឋានសម្ភារៈបច្ចេកទេសនៃតំបន់ផលិតកម្ម និងតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់; ពង្រឹងការស្រាវជ្រាវ ការជ្រើសរើសពូជ និងដំណើរការ បច្ចេកវិទ្យាផលិតកម្ម។ ម៉្យាងទៀត ខេត្ត នីញ​ធួន (Ninh Thuan) ជំរុញអភិវឌ្ឍការកែច្នៃយ៉ាងស៊ីជម្រៅ ការតភ្ជាប់ផលិតកម្ម ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារប្រើប្រាស់ផលិតផល អភិវឌ្ឍធនធានមនុស្សបម្រើដល់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនប្រសិទ្ធភាពនៃការទាក់ទាញ និងការប្រើប្រាស់ធនធាន និងពន្លឿនការអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់សកម្មភាពអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។

នាពេលថ្មីៗនេះ ខេត្ត នីញ​ធួន  (Ninh Thuan) បានអនុវត្តគោលនយោបាយអាទិភាពជាច្រើន ដើម្បីទាក់ទាញ និងគាំទ្រសហគ្រាស និងសហករណ៍ ដើម្បីលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម ស្របតាមគំរូដែលបំពេញតាមស្តង់ដារ VietGAP, GlobalGAP, ISO, ISO/IEC ១៧០២៥, HACCP ផលិតផលកសិកម្មសរីរាង្គ។ .. ជា​គំរូ​គឺទម្រង់រូបភាព​ផលិត​ទំពាំងបារាំង​ពណ៌បៃតង​របស់​កសិដ្ឋាន​កសិកម្ម​សរីរាង្គ ទៀនទៀន (Tien Tien) សហករណ៍  តួន​ទូ (Tuan Tu) (ស្រុក និញ​ភឿក  (Ninh Phuoc); ទម្រង់រូបភាពផលិតកម្មស្រាក្រហម​របស់ក្រុមហ៊ុ​ន​ទទួល​ខុស​ត្រូវ​មានកម្រិត Ladora Farm (ស្រុក និញ​សើន (Ninh Son)) ទម្រង់​រូបភាព​​ការ​ដាំ​ត្រសក់​ផ្អែមតាម​បច្ចេកទេស​ខ្ពស់​នៃ​សហករណ៍​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​នៅតំបន់ខាងត្បូងនៃភាគកណ្តាល (ស្រុក បាកអាយ (Bac Ai))។

ដំណើរការ​ចម្រាញ់​ទឹក​ស៊ីរ៉ូទំពាំងបាយជូរ និង​ការផលិត​ស្រា​ក្រហម​នៅ​កសិដ្ឋាន​ទំពាំង​បាយជូរ បាម៉ូយ (Ba Moi)។ រូបថត៖ កុង​ដាត/VNP
ផលិតផលស្រាក្រហម ស៊ីរ៉ូ ផលិតផលទំពាំងបាយជូរ និងផ្លែទំពាំងបាយជូរក្រៀម ត្រូវបានផលិតចេញពីតំបន់ដាំដុះទំពាំងបាយជូរនៅ និញធួន (Ninh Thuan)។ រូបថត៖ កុងដាត/VNP

ជាពិសេស ក្រុមហ៊ុនភាគហ៊ុនអាហារ វាលស្រែវៀត  (VietFarm) គឺជាសហគ្រាសឈានមុខគេនៅវៀតណាម ដែលមានឯកទេសក្នុងការផលិត កែច្នៃ និងនាំចេញប្រទាលកន្ទុយ​ក្រពើ។ សហគ្រាស​នេះបានធ្វើអាជីវកម្ម និងបង្កើនតម្លៃរបស់ប្រទាលកន្ទុយក្រពើប្រកបដោយប្រសិទ្ធភាព ដោយសារផ្ទៃដីដាំប្រទាលកន្ទុយក្រពើមានប្រមាណជាង ២០០ ហិចតា ដែលទទួល​ប័ណ្ណបញ្ជាក់ VietGAP និង GlobalGAP និងរោងចក្រកែច្នៃកន្ទុយ​ក្រពើដ៏ធំជាងគេនៅវៀតណាម ដែលមានទីតាំងនៅតំបន់ឧស្សាហកម្ម ថាយហាយ (Thanh Hai) ទីក្រុងហូជីមិញ (Ho Chi Minh) ... ទីក្រុង ផាន​រ៉ាង - ថាប​ចាម (Phan Rang - Thap Cham) ជាមួយនឹងខ្សែសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាផលិតទំនើបស្របតាមស្តង់​ដារអន្តរជាតិ FSSC ២២០០០ ។ ផលិតផលរបស់ VietFarm មានវត្តមាននៅក្នុងប្រទេស​ជាង ២០ ជុំវិញពិភពលោក។

ក្នុងប៉ុន្មានឆ្នាំមកនេះ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវកប្បាស និងអភិវឌ្ឍកសិកម្ម ញ៉ាហូ (Nha Ho) ទទួលបានជោគជ័យក្នុងការបង្កើតពូជទំពាំងបាយជូរថ្មីមួយចំនួនដូចជា៖ NH០១- ៤៨, NH០១-១៥២, Black-Queen និងថ្មីៗបំផុតគឺពូជទំពាំងបាយជូរម្រាមដៃអត់គ្រាប់ NH០៤ -១០២ ត្រូវបានសាកល្បងដាំដោយជោគជ័យ។ ពូជទំពាំងបាយជូរប្រភេទថ្មីជាច្រើនកំពុងដាំនៅក្នុងតំបន់ឯកវប្បកម្មមួយចំនួននៃខេត្ត និញ​ធួន (Ninh Thuan) ដែលត្រូវបានទទួល និងផលិតបន្ថែម​ដោយកសិករ ពង្រឹងរចនាសម្ព័ន្ធពូជ និងបំពេញតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់ ។


យោងតាមការអង្កេតរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា តម្លៃផលិតកម្មក្នុងផ្ទៃដី ១ ហិចតាដែល​បានវិនិយោគផលិតកម្មកសិកម្មតាមទម្រង់រូបភាពអនុវត្តបច្ចេកវិទ្យាខ្ពស់ជាមធ្យមប្រហែល ៦០០លានដុង/ហិចតា/ឆ្នាំ។​ ទម្រង់​រូបភាព​មួយចំនួន ដូចជាការដាំត្រសក់ផ្អែម ទំពាំងបារាំងពណ៌បៃតង់ទទួល​បានជាង ១ ពាន់លានដុង / ហិចតា / ឆ្នាំ។

ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងកសិករក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មកសិកម្ម បានបង្កើតនូវអត្ថប្រយោជន៍សម្រាប់វិស័យកសិកម្ម ដែលមានលក្ខណៈពិសេសរបស់ខេត្ត និញ​ធួន (Ninh Thuan)  តាមរយៈនោះគឺដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់តម្លៃកសិផល ការពារបរិស្ថាន លើកកម្ពស់ជីវភាពរស់នៅ និងធ្វើ​ឲ្យ​ល្អប្រសើរជីវភាពរស់នៅរបស់កសិករ។/.

ផលិតផលតែទំពាំង​បារាំងស្តង់ដារ VietGAP ត្រូវបានដាំនៅ និញ​ធួន ( Ninh Thuan) ។ រូបថត៖ កុងដាត​/VNP

ខេត្ត នីញធួន (Ninh Thuan) បានកំណត់គោលដៅថា ក្នុងកំឡុងឆ្នាំ ២០២១ - ២០២៥ អត្រាកំណើននៃតម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ត្រូវតែឈានដល់ ៣០ - ៤០% ក្នុងមួយឆ្នាំ។ ខិតខំដល់ឆ្នាំ ២០២៥ នឹងមានតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៣ - ៥ ដែលមានផ្ទៃដីផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ឈានដល់ ១.០០០ ហិចតា តម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ឡើងដល់ ៧០០ លានដុង/ហិចតា។ ហើយ​មាន​គម្រោង​កសិកម្ម​បច្ចេក​វិទ្យា​ខ្ពស់​ដែល​មាន​ប្រសិទ្ធ​ភាព​ប្រមាណ​ ៣០ ដែល​ក្នុង​នោះ​ស្រុក​នីមួយៗ​មាន​គម្រោង​ពី ៤-៦ ដោយ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ផលិតផល​ពិសេស​ដែល​មាន​សក្តានុពល​នាំ​ចេញ។

 អត្ថបទ៖ សើន​ងា រូបថត៖ ឡេ​មិញ កុង​ដាត\កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង 


top