ព័ត៌មាន

ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដក “កាតលឿង” IUU

ក្រុមត្រួតពិនិត្យរបស់គណៈកម្ម ការអឺរ៉ុប (EC) លើកទី ៥ គ្រោងនឹងជួបធ្វើការជាមួយខេត្តដាក់ឡាក់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៣-១៤ ខែមីនា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដកកាតលឿង IUU ដោយចាត់ទុកនេះជាអាទិភាពនយោបាយកំពូល (រូបថត៖ កុងបាក់/ VOV)

ខេត្តកំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុត ដើម្បីផ្តល់ជូនពេញលេញ និងត្រឹមត្រូវ នូវលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការអនុវត្តអនុសាសន៍របស់ EC ដោយប្តេជ្ញាចូលរួមជាមួយប្រទេសទាំងមូល ដក “កាតលឿង” IUU។

យោងតាមផែនការ ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) នឹងជួបធ្វើការនៅនាយកដ្ឋាននេសាទនិងកិច្ចការសមុទ្រខេត្តដាក់ឡាក់ លើខ្លឹម សារដូចជា៖ ការគ្រប់គ្រងកងនាវា; ការតាមដាន និងការគ្រប់គ្រងសកម្មភាពនាវានេសាទ; ការងារបញ្ជាក់និងអនុវត្តច្បាប់ទាក់ទងនឹងការដោះស្រាយការរំលោភបំពានរដ្ឋបាល; និងធ្វើការនៅកំពង់ផែនេសាទ Đông Tác  (ដុងតាក់)។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការអឺរ៉ុបនឹងត្រួតពិនិត្យអាជីវកម្មកែច្នៃ និងនាំចេញអាហារសមុទ្រមួយចំនួននៅក្នុងខេត្តដាក់ឡាក់។ លោក តា អាញ់ ទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្ត ក្នុងការចូលរួមជាមួយប្រទេសទាំងមូល ដក "កាតលឿង" IUU ឆ្ពោះទៅការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព មានទំនួលខុសត្រូវ និងអនុលោមតាមបទបញ្ញត្តិអន្តរជាតិ។

គណកម្មការគ្រប់គ្រងកំពង់ផែនេសាទដុងតាក់ ខេត្តដាក់ឡាក់ សម្របសម្រួលជាមួយកងកម្លាំងមុខងារដើម្បីណែនាំអ្នកនេសាទឱ្យគោរពតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (រូបថត៖ កុងបាក់/VOV)

 

“កងកម្លាំងការពារព្រំដែន និងគណៈកម្មការគ្រប់គ្រងកំពង់ផែនេសាទ ត្រូវតែជូនដំណឹង ដល់អ្នកនេសាទយ៉ាងទូលំទូលាយ អំពីការពិន័យចំពោះការរំលោភបំពាន; គ្រប់គ្រងនាវានេសាទទាំងអស់នៅក្នុងតំបន់ឆ្នេរ និងក្រៅឆ្នេរសមុទ្រ ព្រមទាំងពន្យល់ពីវិធីសាស្ត្រដោះស្រាយការរំលោភបំពាន; រៀបចំឯកសារ និងកំណត់ត្រាពាក់ព័ន្ធទាំងអស់របស់នាវានេសាទនៅក្នុងតំបន់ទាក់ទងនឹងការបង្ការ និងការគ្រប់គ្រង IUU ក៏ដូចជា បង្ហាញពីវិធីសាស្រ្តដ៏ម៉ឺងម៉ាត់របស់ខេត្តចំពោះបញ្ហានេះ”៕


top