ខេត្ត កាម៉ៅ (Ca Mau) – កន្លែងពិសិដ្ឋមួយនៅតំបន់ខាងចុងភាគខាងត្បូងរបស់មាតុភូមិកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍឈានឡើងទៅកាន់កន្លែងមានកំណើនយ៉ាងខ្លាំងក្នុងតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ដោយមានប្រៀបខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ ថាមពលអាចច្នៃឡើងវិញ ទេសចរណ៍ និងសេវាកម្ម logistics។
ខេត្ត កាម៉ៅ (Ca Mau) – កន្លែងពិសិដ្ឋមួយនៅតំបន់ខាងចុងភាគខាងត្បូងរបស់មាតុភូមិកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍឈានឡើងទៅកាន់កន្លែងមានកំណើនយ៉ាងខ្លាំងក្នុងតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ដោយមានប្រៀបខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ ថាមពលអាចច្នៃឡើងវិញ ទេសចរណ៍ និងសេវាកម្ម logistics។
ជ្រោយកាម៉ៅ (Ca Mau) – ជាជ្រោយដីនៅខាងត្បូងនៃខេត្ត កាម៉ៅ (Ca Mau)។ នេះគឺជាទីតាំងប៉ុលខាងត្បូងនៃដែនគោករបស់ប្រទេសវៀតណាម
ឱកាសដ៏ធំធេងពីសេដ្ឋកិច្ចសមុទ្រ និងថាមពលស្អាត
កាម៉ៅ (Ca Mau) គឺជាតំបន់តែមួយគត់នៃប្រទេសវៀតណាមដែលមានព្រំប្រទល់បីជាប់នឹងសមុទ្រ ដែលមានឆ្នេរសមុទ្រវែងជាង ២៥០ គីឡូម៉ែត្រ ស្មើនឹង ១/៣ នៃប្រវែងឆ្នេរសមុទ្រនៅតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long)។
សមុទ្រ កាម៉ៅ (Ca Mau) មានផ្ទៃដីស្ទាបស្ទង់និងធ្វើអាជីវកម្មប្រហែល ៧១.០០០ គីឡូម៉ែត្រការ៉េ ដែលបានវាយតំលៃថា ជាទីតាំងនេសាទសំខាន់មួយក្នុងចំណោមតំបន់នេសាទធំៗទាំងបួនក្នុងទូទាំងប្រទេស និងមានបរិមាណគ្រឿងសមុទ្រជាច្រើននិងសម្បូរ៍ប្រភេទ ក្នុងនោះមានគ្រឿងសមុទ្រមួយចំនួនផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់ ដូចជា៖ បង្គា មឹក ក្តាមសេះ ត្រីអាំងត្រើយ ត្រីបេកា ត្រីតុកកែ ត្រីផ្ទក់សមុទ្រ…តំបន់ទឹកជាប់ឆ្នេរសមុទ្រសមស្របនឹងវារីវប្បកម្មតាមទ្រង់ទ្រាយធំ ដែលចិញ្ចឹមគ្រឿងសមុទ្រទឹកប្រៃដូចជា ងាវ គំ្រ គ្រំសាច់ក្រហម អយស្ទ័រ បង្គាទឹកប្រៃ។ល។ ឆ្លៀតយកប្រៀបខ្លាំងនៃលក្ខណៈធម្មជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្ត កាម៉ៅ (Ca Mau) បានយកចិត្តទុកដាក់លើការអភិវឌ្ឍ ផ្នែកជលផល ក្នុងវិស័យទាំងបីគឺ វារីវប្បកម្ម ធ្វើអាជីវកម្ម និងកែច្នៃ។ ដោយការយកចិត្តទុកដាក់និងការវិនិយោគដ៏ត្រឹមត្រូវ ខេត្តនេះបានអភិវឌ្ឍក្រុមនាវានេសាទឡើងដល់ ៤៥០០ គ្រឿង។
ខេត្ត កាម៉ៅ (Ca Mau) បានកំណត់ថា ជលផលគឺជាផ្នែកសេដ្ឋកិច្ចសំខាន់ ដូច្នេះផែនការរបស់ខេត្តគឺកម្លាយឲ្យទៅជាមណ្ឌលវារីវប្បកម្ម នេសាទ និងកែច្នៃជលផលនៃទូទាំងប្រទេស។ ផលិតផលជលផលរបស់ខេត្តបានមានវត្តមាននៅ ៦០ ប្រទេស ក្នុងនោះមានទាំងទីផ្សារពិបាកនាំចូល ដូចជា អាមេរិក ជប៉ុន និងអឺរ៉ុប។
ជាពិសេស ខេត្ត កាម៉ៅ (Ca Mau) គឺជាខេត្តឈានមុខគេនៃទូទាំងប្រទេសអំពីការចិញ្ចឹមបង្គា ដែលមានផ្ទៃដីចិញ្ចឹមជិត ៤០% និងបរិមាណផលប្រហែល ២២% នៃទូទាំងប្រទេស។ ទោះបីទីផ្សារមានការផ្លាស់ប្តូរ ដោយសារជំងឺកូវីដ - ១៩ និងជម្លោះប្រដាប់អាវុធនៅប្រទេសមួយចំនួនលើពិភពលោកក៏ដោយ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ឆ្នាំ២០២០ ២០២១ ២០២២ ខេត្ត កាម៉ៅ (Ca Mau) ជាភូមិភាគលេចធ្លោបំផុតក្នុងទូទាំងប្រទេស ជាមួយនឹងតម្លៃនាំចេញជលផលតែងតែផុតកម្រិតគឺលើសពី ១ ពាន់លានដុល្លារអាមេរិក។
លោក ប៊ូយជីធឿង (Bui Chi Thuong) កសិករចិញ្ចឹមបង្គាយ៉ាងយូរឆ្នាំ នៅស្រុក ណាំកាន់ (Nam Can) បានឲ្យដឹងថា “ខ្ញុំបានចិញ្ចឹមបង្គារក្នុងទំហំផ្ទៃទឹក ៣ ហិចតា ក្នុងមួយឆ្នាំបានចិញ្ចឹម ២ រដូវ រដូវនីមួយៗ ក្នុងរយៈពេលពី ៩០ ដល់ជាង ១០០ ថ្ងៃ ដកចំណាយទាំងអស់ ក្នុងមួយឆ្នាំៗ ខ្ញុំនឹងទទួលបានជិត ២ ពាន់លានដុង (ស្មើនឹង ៨៤ ពាន់ដុល្លាអាមេរិក) ” ។
ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកជលផលនិរន្តរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ ផ្តោតទៅលើសមាហរណកម្មយ៉ាងទំលំទំលាយ និងស៊ីជម្រៅ។ ខេត្ត កាម៉ៅ (Ca Mau) អាចជឿជាក់ទាំងស្រុងឈានទៅកាន់គោលដៅរហូតដល់ឆ្នាំ ២០៣០ នឹងឈានដល់តម្លៃនាំចេញ ១,៦៥ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងសក្តានុពលជលផល ខេត្ត កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងខាងអភិវឌ្ឍសេវាកម្ម logistics ដោយសារមានទីតាំងស្ថិតនៅចំ កណ្តាលតំបន់សមុទ្រអន្តរជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ មានតំបន់សមុទ្រជាប់នឹងដែនទឹកសមុទ្រប្រទេសថៃ ម៉ាឡាស៊ី ឥណ្ឌូនេស៊ី និងស្ថិតក្នុងរបៀងអភិវឌ្ឍសេដ្ឋកិច្ចភាគខាងត្បូងនៃកម្មវិធីកិច្ចសហប្រតិការអភិវឌ្ឍអនុតំបន់មេគង្គបើកទំលាយ។ ខេត្តកាម៉ៅ (Ca Mau) នៅទាំងមានប្រជុំកោះ ហនខ័យ (Hon Khoai) មានលក្ខណៈដើម្បីកសាងក្លាយទៅជាកំពង់ផែសមុទ្រមានទ្រង់ទ្រាយធំ។ នេះគឺជាភាពប្រៀបខ្លាំង ដើម្បីនាំខេត្តនេះក្លាយទៅជាមជ្ឈមណ្ឌលសេវកម្ម logistics តភ្ជាប់ពាណិជ្ជកម្មនៃតំបន់វាលរាបទន្លេគឺឡុង ស្ថិតក្នុងរបៀងជាប់ឆ្នេរសមុទ្រភាគខាងត្បូងនៃអនុតំបន់មេគង្គបើកទូលាយ។
ប្រៀបខ្លាំងមួយផ្សេងទៀតនៃខេត្តនេះគឺថាមពលស្អាត ថាមពលច្នៃឡើងវិញ។ សត្តានុពលនេះមិនត្រឹមបតែមានសមត្ថភាពរួមចំណែកយ៉ាងធំធេងក្នុងប្រភពថាមពលជាតិតែប៉ុណ្ណោះទេ ថែមទាំងជួយតំបន់ធានាសន្តិសុខថាមពល ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ព្រមទាំង នេះក៏ជាការបង្ហាញអំពីការសន្យានូវកំណើនបៃតង បញ្ជាក់យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម
បានដឹងថា តាមផែនការចក្ខុវិស័យក្នុងឆ្នាំ២០៣០ ខេត្ត កាម៉ៅ (Ca Mau) នឹងមាន ៣.៦០៧ MW អគ្គិសនីខ្យល់ ។ បច្ចុប្បន្ននេះ ខេត្តមានរោងចក្រអគ្គិសនីបី ដែលបានដាក់ឲ្យដំណើរការនិងបញ្ចូលក្នុងបណ្តាញអគ្គិសនីជាតិ ១០០ MW។ នាពេលអនាគត ខេត្តនឹងបន្តអនុវត្តថែមគម្រោងផ្សេងៗទៀត ដោយមហិច្ឆិតារួមចំណែក ៦៥០០ MW អគ្គសនីខ្យល់ ដល់ប្រព័ន្ធថាមពលអគ្គិសនីជាតិ។ ទន្ទឹមនឹងនេះ អគ្គិសនីខ្យល់ កាម៉ៅ (Ca Mau) កំពុងស្នើ សុំបំពេញបន្ថែមក្នុងផែនការគម្រោងអគ្គិសនីឧស្ម័ន និងអគ្គិសនីថាមពលព្រះអាទិត្យ។
ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចសមុទ្រ ថាមពលស្អាតមានភាពងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្មលើផ្លូវសមុទ្រអន្តរជាតិ ក៏ដូចជាការតភ្ជាប់ផ្ទៃក្នុងនៃតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) តាមរយៈប្រព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសចរណ៍ ខេត្ត កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីឆ្ពោះទៅជាកន្លែងមានកំណើនសំខាន់របស់ «តំបន់នាគប្រាំបួន» (តំបន់វាលរាបទន្លេគឺវឡុង (Cuu Long)) ។
ប្រៀបខ្លាំងនៃវិស័យទេសចរណ៍ ក្នុងតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long)
ខេត្ត កាម៉ៅ (Ca Mau) ស្ថិតនៅប៉ុលខាងត្បូងនៃមាតុភូមិ ជាតំបន់មានសម្រស់ធម្មជាតិស្រស់ស្អាត ជាមួយព្រៃឈើនិងសមុទ្រ រួមផ្សំនឹងជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយអត្តសញ្ញាណវប្បធម៌នៃតំបន់និរតី។ ព្រមទាំង ខេត្តនេះក៏ស្ថិតក្នុងរបៀងអភិវឌ្ឍសេដ្ឋកិច្ចភាគខាងត្បូងនៃកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍអនុតំបន់ទន្លេមេគង្គបើកទូលាយ ដូច្នេះមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរអភិវឌ្ឍទេសចរណ៍ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ក្នុងតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) ខេត្ត កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងដោយមានទីតាំងជាប់នឹងទីក្រុងទេសចរណ៍សមុទ្រល្បីៗ ភូក្វឹក (Phu Quoc) និងជិតទីក្រុង កឹនធើ (Can Tho) (មជ្ឈមណ្ឌលទេសចរណ៍នៃតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) នៅទីនោះមានអាកាសយាន្តដ្ឋានចំនួន ៤ កន្លែង (កឹនធើ (Can Tho) ភូក្វឹក (Phu Quoc) កាម៉ៅ (Ca Mau) រ៉ាចយ៉ា (Rach Gia)) ក្នុងនោះមានអាកាសយាន្តអន្តរជាតិចំនួន ២ កន្លែង ដូច្នេះងាយស្រួលក្នុងការតភ្ជាប់ដំណើរការទេសចរណ៍ពី ភូក្វឹក (Phu Quoc) កើនធើ (Can Tho) មកដល់ខេត្ត កាម៉ៅ (Ca Mau)។ ទន្ទឹមនឹងនោះ គម្រោងកំពង់ផែសមុទ្រ ហនខ័យ (Hon Khoai) ក្នុងខណៈដែលរដ្ឋាភិបាលអនុម័តិ នឹងវិនិយោគ ក៏នឹងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍សមុទ្ររបស់ខេត្ត។
អំពីសក្ដានុពលនៃកេរ្តិ៍ដំណែល ខេត្តនេះមានកេរ្តិ៍ដំណែលថ្នាក់ជាតិចំនួន ១២ និងកេរ្តិ៍ដំណែលថ្នាក់ខេត្តចំនួន ៣២ បេតិកភណ្ឌវប្បធម៌អរូបបីចំនួន ៤០ ដែលបានទទួលស្គាល់ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ពិភពលោក ១ គឺសិល្បៈច្រៀង ដើនកាតាយទឹណាបូ (don ca tai tu) និងបេតិកភណ្ឌជាតិ ២ គឺរបរយកកន្លែងល្អ ដើម្បីទាមទារឃ្មុំធ្វើសំបកនិងយកទឹកឃ្មុំ និងរបរធ្វើក្តាមប្រៃ។
ខេត្ត កាម៉ៅ (Ca Mau) មានឧទ្យានជាតិ ជ្រោយ កាម៉ៅ (Ca Mau) និងឧទ្យានជាតិ អ៊ូមិញហា (U Minh Ha) គឺជាកន្លែងអេកូទេសចរណ៍ល្បីល្បាញ។ ឧទ្យានជាតិទាំងពីរនេះបានអង្គការ UNESCO ដាក់ក្នុងបញ្ជីជីវមណ្ឌលបម្រុងពិភពលោក។ កាលពីឆ្នាំ២០១៣ ឧទ្យានជាតិជ្រោយ កាម៉ៅ (Ca Mau) បានទទួលស្គាល់ជាតំបន់ Ramsar របស់ពិភពលោក។ ឧទ្យានជាតិ ជ្រោយ កាម៉ៅ (Ca Mau) គឺជាតំបន់ព្រៃទឹកប្រៃ ធម្មជាតិធំបំផុតនៅក្នុងប្រទេស ដែលជាប់នឹងសមុទ្រខាងកើតនិងសមុទ្រខាងលិច។
នៅទីនេះមានបរិមាណរុក្ខជាតិ និងសត្វចម្រុះប្រភេទរស់នៅ ដែលមានព្រៃឈើទឹកប្រៃប្រមាណ ២៧/៣២ ប្រភេទបានរកឃើញនៅវៀតណាម សត្វប្រមាណ ២៦ ប្រភេទ បក្សាបក្សី ៩៣ ប្រភេទ សត្វល្មូន ៤៣ ប្រភេទ ត្រីចំនួន ១៣៩ ប្រភេទ មណ្ឌុកសត្វ ៩ ប្រភេទ និងប្រភេទសត្វកម្រផ្សេងៗជាច្រើនទៀត... ក្នុងនោះមានពីរប្រភេទដែលមានឈ្មោះក្នុងបញ្ជីក្រហមរបស់ពិភពលោកគឺស្វាកន្ទុយវែងមួយប្រភេទដែលមានឈ្មោះវិទ្យាសាស្ត្រ Trachypithecus germaini និងបួនប្រភេទដែលមានឈ្មោះក្នុងបញ្ជីក្រហមវៀតណាម។
មកកាន់ជ្រោយ កាម៉ៅ (Ca Mau) ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយទូកកាណូ ធ្វើដំណើរក្នុងព្រៃលិចទឹកប្រៃ ដើម្បីគយគន់ប្រព័ន្ធអេកូដ៏ស្អាតអស្ចរ្យ ទស្សនាគំរូភូមិព្រៃសម័យសង្គ្រាមបានរក្សាយ៉ាងហ្មត់ចត់ ដើម្បីយល់ដឹងនូវជីវភាពរស់នៅរបស់កងទ័ពនិងប្រជាជនតំបន់និរតី ក្នុងសម័យបដិវត្តិប្រឆាំងនឹងអាមេរិក និងទទួលបទពិសោធន៍នៃជីវភាពរស់នៅដែលប្រកបដោយលក្ខណៈពិសេសនៃតំបន់និរតី ដូចជាចាប់ក្តាម ចាប់ត្រី ស្ទូចត្រី... ជាមួយនឹងលេងល្បែងប្រជាប្រិយ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ចូលរួម។
ខេត្ត កាម៉ៅ (Ca Mau) គឺជាតំបន់ល្បីល្បាញអំពីម្ហូបជនបទ ដែលមានរសជាតិពិសេសនៃភាគខាងត្បូង ដូចជា៖ ក្តាមប្រៃ ផ្អកត្រីបាត់ធ័រហ្វីស ត្រីសំពោចអាំងនឹងអំបិលម្ទេស ត្រីត្បកខនឹងអំពៅ ខ្យងកំបោរចំហុយខ្ញី អយស្ទ័រអាំង... ជាពិសេស ភ្ញៀវមិនអាចរលងបាននោះគឺក្តាម កាម៉ៅ (Ca Mau) ដ៏ឈ្ងុយឆ្ងាញ់ល្បីទូទាំងប្រទេស។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត កាម៉ៅ (Ca Mau) បានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជាពិសេសអភិវឌ្ឍទេសចរណ៍សហគមន៍ ជាមួយនឹងដំណើរទេសចរណ៍ចូលទៅក្នុងព្រៃជ្រៅ និងទៅតំបន់ទំនាបមាត់សមុទ្រសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។
តាមទិសដៅ ខេត្ត កាម៉ៅ (Ca Mau) នឹងផ្តោតលើអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ប្រកបដោយនិរន្តរភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ អភិរក្ស និងពង្រីកតម្លៃធម្មជាតិនៃធនធានទេសចរណ៍។ អភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ អភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី អភិវឌ្ឍទេសចរណ៍ កាម៉ៅ (Ca Mau) ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍រួមខេត្ត ក្រុង ក្នុងតំបន់ និងទូទាំងប្រទេស./.
និមិត្តសញ្ញាទូក ដឹតមុយ (Dat Mui) ស្ថិតក្នុងតំបន់ទេសចរណ៍ជាតិ ជ្រោយកាម៉ៅ (Ca Mau) ។ រូបថត៖ហ្វីញឡឹម
ខេត្តកាម៉ៅ (Ca Mau) ជាខេត្តនិងក្រុងសេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមខេត្តទាំងបួននៃតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ។ ទិសដៅរបស់ខេត្តគឺការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការការពារបរិស្ថាន បន្សាំយ៉ាងសកម្មទៅនឹងការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ ថាមពលច្នៃឡើងវិញ ដើម្បីឆ្លៀតយកសក្តានុពល និងគុណសម្បត្តិរបស់ខេត្តប្រកបដោយប្រសិទ្ធភាព បង្កើតការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។
អត្ថបទ៖ Nguyen Giang, Ricon, Thong Hai, Son Nghia, Nguyen Luan