បានបណ្តុះបណ្តាលនៅសាលាតន្រ្តី Berklee College of Music- អាមេរិក ឆ្លងកាត់មាគ៌ាតន្ត្រី សិល្បករ saxophone ល្បីឈ្មោះ ក្វៀនថៀនដាក់...
ការវិវត្តន៍នៃតន្ត្រី
ធ្វើដំណើរតាមមាគ៌ាសិល្បៈ ហើយមានស្នាដៃដូចសព្វថ្ងៃ សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) តែងដឹងគុណលោកឪពុក - សិល្បករ saxophone ល្បីឈ្មោះ ក្វៀន វ៉ាន់មិញ (Quyen Thien Dac)។
កាលនៅវ័យកុមារ សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) បានស្រស្រាក់ស្រស្រាំហាត់ផ្លុំត្រែ ហាត់បៀមខ្យល់ ដើម្បីមានផ្លូវដង្ហើមល្អគ្រប់គ្រាន់ សម្រាប់ជំនាញសិល្បៈ។ មកដល់ឆ្នាំ១៩៩៥ ក្វៀន ថៀនដាក់ (Quyen Thien Dac) ក្លាយជាតន្រ្តីករវ័យក្មេងជាងគេក្នុងក្រុមតន្រ្តីស៊ីមផូនី (Symphony) ជាតិវៀតណាម។ នេះជាស្លាកស្នាមមួយ ជាទំនាញសំខាន់ក្នុងការវិវត្តន៍តន្រ្តីនៃសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac)។
សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) សម្តែងរួមក្រុមសិល្បករ ដានដ័រ (Dan Do) ជាមួយនឹងឧបករណ៍តន្រ្តីច្នៃមកពីដើមឫស្សី។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ក្រោយមក ពេលមានឱកាសចូលរួមកម្មវិធីសម្តែង ក្វៀន ថៀនដាក់ (Quyen Thien Dac) ទើបមានអារម្មណ៍យល់ឃើញថា “ខ្លួនជាកម្មសិទ្ធិនៃពិភពតន្រ្តី”។ ប៉ុន្តែជាមួយឯកត្តភាពរឹងមាំ ក្វៀន ថៀនដាក់ (Quyen Thien Dac) តែងខ្វល់ខ្វាយបង្កើតឱ្យទាល់តែបាននូវភាពដោយឡែក សម្រាប់ខ្លួននៅក្នុងតន្ត្រី។
នៅឆ្នាំ១៩៩៤ សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh) - ឪពុកសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) មានបទនិពន្ធចំនួន៣ គឺផុសគំនិតដោយចៃដន្យនៅតំបន់តីង្វៀន (Tay Nguyen) (ប្រើវត្ថុធាតុភ្លេងតីង្វៀន - Tay Nguyen) ប្រតិព័ទ្ធ (វត្ថុធាតុភ្លេងក្វាងហ័រ - Quan Ho) និង សូរគែនហៅមិត្ត (វត្ថុធាតុភ្លេងតំបន់ពាយ័ព្យ)។ លោកជាអ្នកបង្កើតគ្រឹះធារ សម្រាប់បទពិសោធន៍និពន្ធតន្រ្តី jazz ផ្អែកលើពណ៌សម្បុរនៃទូទាំងភូមិភាគវៀតណាម។ បញ្ហាប្រឈមចំពោះសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) នៅពេលនេះ នោះគឺស្រមោលនៃលោកឪពុក - សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh) ដែលគាត់ជាអ្នកបង្កើតតន្រ្តីមានការរីកចម្រើនដល់កំពូល។
កាលៈទេសៈលង់អារម្មណ៍រួមនឹងតន្រ្តីនៃសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac)។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
នៅឆ្នាំ១៩៩៤ សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh) - ឪពុកសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) មានបទនិពន្ធចំនួន៣ គឺផុសគំនិតដោយចៃដន្យនៅតំបន់តីង្វៀន (Tay Nguyen) (ប្រើវត្ថុធាតុភ្លេងតីង្វៀន - Tay Nguyen) ប្រតិព័ទ្ធ (វត្ថុធាតុភ្លេងក្វាងហ័រ - Quan Ho) និង សូរគែនហៅមិត្ត (វត្ថុធាតុភ្លេងតំបន់ពាយ័ព្យ)។ លោកជាអ្នកបង្កើតគ្រឹះធារ សម្រាប់បទពិសោធន៍និពន្ធតន្រ្តី jazzផ្អែកលើពណ៌សម្បុរនៃទូទាំងភូមិភាគវៀតណាម។ បញ្ហាប្រឈមចំពោះសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) នៅពេលនេះ នោះគឺស្រមោលនៃលោកឪពុក - សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh) ដែលគាត់ជាអ្នកបង្កើតតន្រ្តីមានការរីកចម្រើនដល់កំពូល។
មាគ៌ាតន្រ្តីនីមួយៗ គឺជាការបណ្តាក់ដោយភាពល្អិតល្អន់ ប្រាកដប្រជាមួយ។ ក៏ប៉ុន្តែ រហូតដល់ពេលដែល ក្វៀន ថៀនដាក់ (Quyen Thien Dac) រួមបញ្ចូលផ្ទាំងផ្តុំទាំងនោះ ដើម្បីបង្កើតបានជាប្រភេទថ្មីមួយ សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) ទើបអាចមោទនៈនិងអះអាំងថា បងកំពុងលេងតន្រ្តី Jazz របស់ខ្លួនឯង ហើយនោះគឺជាតន្រ្តី Jazz វៀតណាម។ “តន្រ្តីនាំមកជូនខ្ញុំនូវសុភមង្គល។ ពេលប្រគំតន្រ្តី ខ្ញុំសែនសប្បាយចិត្ត ខ្ញុំចង់ចែករំលែកថាមពលសកម្មនេះ ទៅដល់អ្នកទស្សនា” សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) រៀបរាប់ អំពីទីកន្លែងជាកម្មសិទ្ធិរបស់បង។
ក្រុមតន្រ្តីត្រៀមសម្រាប់កម្មវិធី ”ឪពុក និង កូន”។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
Jazz វៀតណាម
តាមសម្តីសំណេះសំណាលរបស់សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) អ្នកនិពន្ធតន្រ្តីម្នាក់ៗ សុទ្ធតែមានបេសកកម្មដោយឡែក ហើយបេសកកម្មរបស់បង គឺជាការអភិវឌ្ឍតន្រ្តី Jazz នៅវៀតណាម ទៅជាចរន្តតន្រ្តី Jazz វៀតណាម។
ក៏តាមសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) សព្វថ្ងៃតន្រ្តី Jazz នៅវៀតណាម ក៏មានការអភិវឌ្ឍបង្គួរ បើប្រៀបនឹងពិភពលោក។ យុវវ័យជាច្រើនលេង Jazz ពីរោះ តែមិនអាចណាលេង Jazz ពីរោះស្មើនឹងជនជាតិអាមេរិក ឬទ្វីបអ៊ឺរ៉ុបទេ។ ហេតុនេះ តាមក្វៀន ថៀនដាក់ (Quyen Thien Dac) “ផ្លូវតែមួយគត់ដែលសិល្បករតន្រ្តី Jazz នៅវៀតណាម ក្នុងនោះមានខ្ញុំ គឺបង្ខំត្រូវតែស្វែងរកទិសដៅដោយឡែក និង ខុសប្លែក”។
ឈុតប្រគំពីរនាក់ នៃសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) ជាមួយនឹងសិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh)។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ឪពុកកូន សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh) និង ក្វៀន ថៀនឡុក (Quyen Thien Loc) បើកឆាកកម្មវិធីតន្រ្តី Jazz អន្តរជាតិ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
តន្រ្តីជនជាតិតែងជារបស់មួយដ៏សំខាន់ ជាកក្តាដើម្បីអាចទាញយក និង ស្ថាបនាកសាងទៅជាភាសាដោយឡែក ក្នុងនោះមាន Jazz។ តាមនោះ តន្រ្តីប្រពៃណីបានស្តែងតាមរយៈភាសាបំផុសដោយភាពចៃដន្យនៃJazz នឹងជាក្តីសង្ឃឹមធំធេងដើម្បីកកើតបានជារចនាបថដោយឡែក។ ដើម្បីធ្វើបានការងារនេះ តាមសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) ត្រូវការមានមនុស្សជាច្រើន យល់ដឹង និង រួមដៃធ្វើទាំងអស់គ្នា បើសំណាងទល់តែដល់ជំនាន់ទី១ ទី២បន្ទាប់ នឹងមានសមិទ្ធផល។
ឆ្នាំ២០០៣ សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) ធ្វើថាស់ វៀតណាមស្រមោលស្រុកកំណើត រួមមានស្នាដៃនិពន្ធជាច្រើនរបស់បង។ ឆ្នាំ២០១១ សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) ធ្វើថាស់ អាអើយ (A Oi) នៅប្រទេសស្វិស។ល។
សិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac) ក៏បានអនុវត្តគម្រោងតន្រ្តីកុមារ ជាមួយតន្រ្តី Jazz យកឈ្មោះថា “Vietnamese Kids Song's Book”។ អត្ថន័យនៃគម្រោងនេះ គឺអនុស្សាវរីយ៍ជាមួយនឹងស្នាដៃឆ្លងភពកាល ដូចជា “បទបក្សីចាប” “កូនកង្កែប” “បាក់គីមថាន (Bac Kim Thang)”។ល។
ទស្សនិកជនលង់អារម្មណ៍នឹងបរិយាកាសតន្រ្តី Jazz “ឪពុក និង កូន” នៃសិល្បករ ក្វៀន ថៀនដាក់ (Quyen Thien Dac)។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ឆ្លងកាត់ជាច្រើនឆ្នាំ “ស្វែងរកគ្រូសិក្សា” នៅដែនដីដើមកំណើតតន្រ្តី jazz ដូចជាអាមេរិក ឬទ្វីបអ៊ឺរ៉ុប ហើយវិលត្រឡប់មកស្រុកវិញ ដំបូងគឺរួមជាមួយឪពុក - សិល្បករ ក្វៀន វ៉ាន់មិញ (Quyen Van Minh) ក្រោយមករួមជាមួយនឹងតន្រ្តីករស្រករវ័យ គួបផ្សំតន្រ្តី jazz នឹងវត្ថុធាតុតន្រ្តីប្រពៃណី ដែលជាលក្ខណៈពិសេសរបស់វៀតណាម។ បំណងប្រាថ្នាលះបង់ សម្រាប់ខឿនតន្រ្តីវៀតតណាមរបស់ក្វៀន ថៀនដាក់ (Quyen Thien Dac) មិនត្រឹមតែការផ្សព្វផ្សាយតន្រ្តី jazz នៅក្នុងស្រុកប៉ុណ្ណោះឡើយ បងនៅទាំងចង់នាំយកស្មារតីវៀតណាម ចូលចរន្តតន្រ្តីឯកទេសនេះ ដោយរបៀបប្រើវត្ថុធាតុប្រជាប្រិយពិសេស ហើយផ្តើមពីនោះលើកកម្ពស់ទីជំហររបស់ jazz វៀតណាម នៅលើពិភពលោក៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង