ដើម្បីត្រៀមបើកឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤ ក្រុមហ៊ុនភាគហ៊ុនទទួលខុសត្រូវមានគំរិត ហឿងវៀតស៊ិញ (Huong Viet Sinh) បានប្រញាប់ប្រញាល់រៀបចំតំបន់វត្ថុធាតុដើម និងរោងចក្រកែច្នៃ ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ សម្រាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៣០ សាលា ក្នុងរដ្ឋធានី ហាណូយ (Ha Noi) ជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ហឿងវៀតស៊ិញ (Huong Viet Sinh) បង្កើតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ ជាមួយដើមទុនវិនិយោគប្រហែល៣០០ពាន់លានដុង។ ក្រុមហ៊ុនវិនិយោគសាងសង់តំបន់កសិដ្ឋានបន្លែសុវត្ថិភាពដាំតាមស្តង់ដារ Vietgap ចំនួន០២កន្លែង ដោយមានផ្ទៃដីជិត២០ហិកតា នៅស្រុកតៀនយូ (Tien Du) ខេត្តបាក់និញ (Bac Ninh) និងប្រព័ន្ធកម្មន្តសាលផលិតកម្ម ការកែច្នៃស្បៀងអាហារ ម្ហូបអាហារ នៅទីក្រុងហាណូយ ដែលមានផ្ទៃដីជិត២០០០ម៉ែត្រការេ និង នៅទីក្រុងបាក់និញមានផ្ទៃដី១២០០ម៉ែត្រការេ។
នៅឆ្នាំ២០១៤ លំដាប់និងរបៀបគ្រប់គ្រងថ្មី ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ក្លាយជាដៃគូមានទំនុកចិត្តនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន៣០ នៅភូមិសាស្រ្តទីក្រុងហាណូយ ដើម្បីផ្គត់ផ្គង់ម្ហូបអាហារសម្រាប់កូនសិស្ស ឆ្លើយតបនឹងតម្រូវការរបស់អាណាព្យាបាល ដែលមានកូនពិសាអាហារ នៅអឌ្ឍអន្តេវាសិកសាលា។
មណ្ឌលផ្ទះកញ្ចក់ដាំបន្លែរបស់ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh)។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
តំណាងអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក (FAO) និងជាប្រធានក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh) និងសាខាត្រួតពិនិត្យគុណភាពកសិ-រុក្ខាប្រមាញ់-នេសាទទីក្រុងហាណូយ (Ha Noi) ពិនិត្យគុណភាពបន្លែព្រឹកដែលដាំ នៅក្នុងផ្ទះកញ្ចក់របស់ក្រុមហ៊ុនក្នុងខេត្ត បាកនិញ (Bac Ninh)។
កម្មករនៃក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh) កំពុងលាងបន្លែជាមួយអូហ្សូន ដើម្បីរៀបចំអាហារ សម្រាប់សាលារៀននៅទីក្រុងហាណូយ (Ha Noi)។
ការធ្វើប៉ាតេសាច់ជ្រូក បែបឧស្សាហកម្មនៅក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh)
ដោយទ្រង់ទ្រាយមួយថ្ងៃកាន់តែធំឡើង ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) បន្លាស់ទីស្តីការទៅកាន់ខណ្ឌឡុងបៀន (Long Bien) ទីក្រុងហាណូយ ដើម្បីសក្តិសមនឹងលំដាប់ ឋានៈក្រុមហ៊ុន។ នៅឆ្នាំ២០១៩ ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ក្លាយជាដៃគូផ្គត់ផ្គង់ស្បៀងអាហារ ជូនការិយាល័យរដ្ឋាភិបាល។ រយៈកាសបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្គត់ផ្គង់ម្ហូបអាហារអឌ្ឍអន្តេវាសិកជូន១១៤សាលា នៅទីក្រុងហាណូយ និង ទីក្រុងបាក់និញ (Bac Ninh)។
លោកស្រី វូ ឡានស៊ិញ (Vu Lan Sinh) - ប្រធានក្រុមប្រឹក្សាភិបាលឱ្យដឹងថា ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ក្រុមហ៊ុនអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារស្តង់ដារ ISO 22000 បានអង្គការ UKAS ព្រះរាជាណាចក្រអង់គ្លេស ទទួលស្គាល់មានតម្លៃលើពិភពលោក និង អនុវត្តក្រុម 5S តាមស្តង់ដារប្រទេសជប៉ុន ក្នុងការគ្រប់គ្រងគុណភាព និង ដំណើរការប្រព័ន្ធផ្ទះបាយរបស់ក្រុមហ៊ុន។
ទំនុកចិត្តបានដាក់ជួរមុខ លោកស្រី វូ ឡានស៊ិញ (Vu Lan Sinh) ប្រធានក្រុមប្រឹក្សាភិបាលអះអាង ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តវិធានតំណាលគ្នា ដូចជាប្រភពស្បៀងអាហារសម្រាប់ផលិតកម្ម ចម្អិនម្ហូបអាហារធានាសុវត្ថិភាបពតាមរូបភាពគ្មានចន្លោះ ហើយមានក្រុមវិស្វករកសិកម្មតាមដាន ការដាំត្រូវតាមបទដ្ឋាន។ ជាពិសេស ចំពោះប្រភពអាហារតាវហ៊ូ សណ្តែកបណ្តុះ នំបញ្ចុក នំផើ និង ផលិតផលកែច្នៃចេញពីសាច់ បានទីក្រុងហូជីមិញចេញអាជ្ញាបណ្ណទទួលស្គាល់ OCOP ផ្កាយ៣ និង ផ្កាយ៤។
ចំពោះស្បៀងអាហារបន្ទាប់ពីចម្អិនជាម្ហូប ក្រុមហ៊ុនរៀបចំបុគ្គលិកដែលមានជំនាញយកសំណាក រក្សាទុកដោយឧបករណ៍ឯកទេស និង បិទតែមរក្សាសំណាក រក្សាទុកត្រូវតាមស្តង់ដារក្រសួងសុខាភិបាល។ បច្ចុប្បន្នក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) បានបណ្តាក់ទុនឡានឯកទេសជិត៤០គ្រឿង សម្រាប់ដឹកជញ្ជូនស្បៀងអាហារ ម្ហូបអាហារធានាសុវត្ថិភាពដល់អតិថិជន។ ទូទាំងប្រព័ន្ធកម្មន្តសាលចម្អិនម្ហូបអាហារ របស់ក្រុមហ៊ុនសុទ្ធតែបានបំពាក់ camera សម្រាប់ធានាសន្តិសុខសុវត្ថិភាពស្បៀងអាហារ បម្រើជំនួយការតាមដានពីចម្ងាយនូវរាល់សកម្មភាពប្រគល់និងទទួលស្បៀងអាហារ ចម្អិនម្ហូបអាហារ នៅផ្ទះបាយ។
បុគ្គលិកក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ត្រួតពិនិត្យបទដ្ឋានវេចខ្ចប់អាហារនៅកម្មន្តសាល។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
អាហារសម្រាប់សិស្សសាលាយិចវង (Dịch Vong) ខណ្ឌកូវយ៉ី (Cau Giay) ហាណូយ បានក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ត្រៀមនឹងពង្រាយនៅម៉ោង១១ រៀងរាល់ថ្ងៃ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
អាហារសម្រាប់សិស្សសាលាយិចវង (Dịch Vong) ខណ្ឌកូវយ៉ី (Cau Giay) ហាណូយ បានក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ត្រៀមនឹងពង្រាយនៅម៉ោង១១ រៀងរាល់ថ្ងៃ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
ចំពោះស្បៀងអាហារបន្ទាប់ពីចម្អិនជាម្ហូប ក្រុមហ៊ុនរៀបចំបុគ្គលិកដែលមានជំនាញយកសំណាក រក្សាទុកដោយឧបករណ៍ឯកទេស និង បិទតែមរក្សាសំណាក រក្សាទុកត្រូវតាមស្តង់ដារក្រសួងសុខាភិបាល។ បច្ចុប្បន្នក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) បានបណ្តាក់ទុនឡានឯកទេសជិត៤០គ្រឿង សម្រាប់ដឹកជញ្ជូនស្បៀងអាហារ ម្ហូបអាហារធានាសុវត្ថិភាពដល់អតិថិជន។ ទូទាំងប្រព័ន្ធកម្មន្តសាលចម្អិនម្ហូបអាហារ របស់ក្រុមហ៊ុនសុទ្ធតែបានបំពាក់ camera សម្រាប់ធានាសន្តិសុខសុវត្ថិភាពស្បៀងអាហារ បម្រើជំនួយការតាមដានពីចម្ងាយនូវរាល់សកម្មភាពប្រគល់និងទទួលស្បៀងអាហារ ចម្អិនម្ហូបអាហារ នៅផ្ទះបាយ។./.