ព័ត៌មាន

ក្រុមហ៊ុនធំទីពីររបស់កូរ៉េខាងត្បូងស្វែងរកឱកាសសហប្រតិបត្តិការនិង ពង្រីកការវិនិយោគនៅវៀតណាម

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ខាងត្បូង (KCCI)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (ស្ដាំ) ទទួលជួបលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ខាងត្បូង (KCCI)។ (រូបថត៖ VGP)

នេះគឺជាក្រុមហ៊ុនសេដ្ឋកិច្ចពហុឧស្សាហកម្មដែលមានមូលធនទីផ្សារជិត ២០០ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងប្រទេស កូរ៉េខាងត្បូង និងស្ថិតក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង ១០០ លើទូទាំងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះ SK ក្នុងនាម ជាវិនិយោគិនដ៏ធំមួយដែលបានបណ្តាក់ទុននៅក្នុងក្រុមហ៊ុនធំៗជាច្រើននៅវៀតណាមជាមួយនឹងដើមទុនប្រមាណ ៣,៥ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានស្នើថា នាពេលខាងមុខ SK បន្តផ្តល់ប្រឹក្សា ជួយឧបត្ថម្ភ និងបណ្តាក់ទុននៅ វៀតណាមលើវិស័យសំខាន់ៗដូចជា៖ ការស្រាវជ្រាវ និងការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត ការសាងសង់មូលដ្ឋានទិន្នន័យ; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និង ឡូជីស្ទីក; ហេដ្ឋារចនាសម្ព័ន្ធថាមពល អគ្គិសនី; កសិកម្មបៃតង កសិកម្មស្អាត; ការ បណ្តុះបណ្តាលធនធានមនុស្ស។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនបង្កើនការឧបត្ថម្ភដើមទុន ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងតភ្ជាប់សហគ្រាសវៀត ណាមដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលរបស់ SK ផងដែរ។

ចំណែកឯលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group បានឲ្យដឹងថា ក្រុមហ៊ុនកំពុងបន្តខិតខំប្រឹងប្រែងស្វែងរកឱកាសដើម្បីបង្កើនការជួយឧបត្ថម្ភ និង កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ យូរអង្វែង និងនិរន្តរ ភាពរបស់វៀតណាម។ ទាក់ទិននឹងវិស័យដែលបានលើកឡើងដោយលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh លោក Chey Tae-won បានលើកសំណើរពីការសាងសង់ រោងចក្រថាមពលឧស្ម័នធម្មជាតិរាវ (LNG) ខ្នាតធំ ដោយឈរលើមូលដ្ឋាននោះបន្ត អភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពលថ្មីដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត ឡូជីស្ទីក អ៊ីដ្រូសែន កសិកម្មប្រកបដោយមេត្រីភាពបរិស្ថាន និងនវានុវត្តន៍។ គម្រោង ទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ធានាថាមពល អគ្គិសនី អភិវឌ្ឍន៍ឧស្សាហកម្មសំខាន់ៗ ទាក់ទាញការវិនិយោគ កាត់បន្ថយការបំភាយ ឧស្ម័ន CO2 បង្កើតការងារ និងអាចកែលម្អជញ្ជីងពាណិជ្ជកម្មជាមួយដៃគូសេដ្ឋកិច្ច សំខាន់ៗជាច្រើនរបស់វៀតណាមតាមរយៈការនាំចូលវត្ថុធាតុដើមផងដែរ៕


top