| 
             ភូមិថូហាស្ថិតនៅក្នុងឃុំវ៉ឹនហា ស្រុកវៀតអៀន ខេត្តបាក់យ៉ាង។ ពិធីបុណ្យភូមិថូហា 
            គឺជាពិធីបុណ្យដ៏ល្បីល្បាញពីយូរអង្វែងណាស់ហើយ គឺជាមួយក្នុងចំណោមបណ្តា 
            ពិធីបុណ្យ ដ៏សំបូរប្រពៃណីបំផុតរបស់ខេត្តបាក់យ៉ាង។ 
             
            ក្នុងថ្ងៃពិធីបុណ្យភូមិ សប្បាយរីករាយបំផុតគឺពួកកូនក្មេង ពួកវាបានលេង បានមើល បានចូលរួមក្នុងបណ្តាសកម្មភាពវប្បធម៌ប្រពៃណីដ៏សំបូរបែប។ 
             
            បណ្តាសមាជិកក្នុងក្រុមស្គរកូនក្មេងនៅភូមិថូហា ដែលបានបង្កើតឡើងពីភូមិនិមួយៗ 
            បង្កជាឈុតសម្តែងពិសេស ល្អមើល ទាក់ទាញអ្នកមកទស្សនា ពិធីបុណ្យផងដែរ។ 
             
            គឺអ្នកវាយស្គរកូនក្មេងទាំងនេះ ជាអ្នកបន្តវេន បន្តរក្សានូវមួយក្នុងបណ្តាស្នាមវប្បធម៌ 
            ពិសេសបំផុតក្នុងថ្ងៃបុណ្យភូមិថូហា៕ 
             
              
            អត្ថបទ រូបថត៖ វៀតកឿង 
             
              
             |