ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុញ្ញាតឱ្យបន្តផ្ដល់ជំនួយដល់ស៊ីរី

 សេចក្ដី​សម្រេចចិត្តនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការអនុម័ត ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១២/១៥ ។
 
ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១១ ខែកក្កដាបានអនុម័តលើសេចក្ដីសម្រេចចិត្ត ស្ដីពីការ​បន្ត​ផ្ដល់ជំនួយមនុស្សធម៌ឆ្លងដែនទៅកាន់ស៊ីរី។ ទោះយ៉ាងណា ជំនួយទៅកាន់ប្រទេសស៊ីរីនឹងធ្វើឡើង តាម​រយៈច្រកទ្វារព្រំដែនតែមួយ គត់ប៉ុណ្ណោះទេ។ សេចក្ដី​សម្រេច​ចិត្ត​នេះត្រូវ​បាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ ធ្វើការអនុម័ត ដោយទទួលបានសំឡេងគាំទ្រចំនួន ១២/១៥ ។
 
សូមបញ្ជាក់​ដែរថា សេចក្ដីសម្រេចចិត្តនេះគឺជាគំនិតរបស់អាល្លឺម៉ង់ និងបែលហ្ស៊ិក ដែលអនុញ្ញាត​ឱ្យផ្ដល់​ជំនួយ​មនុស្សធម៌​ដល់ស៊ី​រី ក្នុងរយៈពេលមួយឆ្នាំនៅតាមច្រកទ្វារព្រំដែន Bab al-Hawa ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top