ជនឧទ្ទាម Houthi នៅយេម៉ែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានប្រជុំ សម្ងាត់ជាមួយបេសកជនពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហា យេមែន សំដៅស្វែងរកដំណោះស្រាយ ជួយ សង្គ្រោះ កិច្ចព្រមព្រៀងឈប់បាញ់ នាបច្ចុប្បន្នកំពុងត្រូវជាប់គាំងដែលជាកិច្ចព្រមព្រៀងដ៏សំខាន់ៗក្នុងការខិតខំ ប្រឹងប្រែងខាងការទូតសំដៅឆ្ពោះទៅរកបញ្ឍប់សង្គ្រាមនៅប្រទេសនេះ។
កិច្ចប្រជុំមានការចូលរួមរបស់ ឧត្តមសេនីយ៍ លោក Michael Lokkesgaard ប្រមុខដឹកនាំនៃគណៈបេសកកម្មអង្គការសហប្រជាជាតិ ដែលទើបបានបង្កើត ឡើងដើម្បីឃ្លាំមើលការដកកងទ័ពចេញ ពី Hodeida នៃប្រទេសយេម៉ែន។ មុនកិច្ចប្រជុំនេះបេសកជនពិសេស លោក Griffiths បានជួបឯកអគ្គរដ្ឋទូត បណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺជាអាមេរិក បារាំង អង់គ្លេស ចិននិងរុស្ស៊ី។ អំពីកិច្ចព្រមព្រៀងឈប់បាញ់ រដ្ឋាភិបាល យេម៉ែន និង កងទ័ពចម្រុះ អារ៉ាប៊ីសាអូឌិត និងអេមីរេតអារ៉ាប់រួម (UAE) បានឯកភាពគ្នាចរចារជាមួយ ពួកឧទ្ទាម Houthi កាលពីមួយខែមុនស្តីពីការដកចេញកងទ័ពពីទីក្រុង Hodeida ប៉ុន្តែជាការពិតមិនមានភាគីណាអនុវត្តនៅឡើយ។ បណ្តាអ្នកការទូតរបស់អង្គការ សហប្រជាជាតិបានអោយដឹងថាភាគី Hodeida មិនដកកងទ័ពចេញពីកំពង់ផែ Saleef និង Ras Issa ដូចកិច្ចព្រមព្រៀងដោយសារព្រួយបារម្ភ បណ្តា កងកម្លាំងភ្ជាប់ទាក់ទងជាមួយ កងទ័ពចម្រុះដឹកនាំដោយអារ៉ាប៊ីសាអួឌិត នឹងឆ្លៀតយកឱកាសនេះដើម្បីដណ្តើមយក តំបន់នោះផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម