នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ នាយកដ្ឋានអប់រំកាយនិងកីឡាវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) និងគណៈកម្មាធិការប៉ារ៉ាឡាំពិក វៀតណាម បានរៀបចំពិធីចេញដំណើរនៃក្រុម ប៉ារ៉ាឡាំពិកវៀតណាម ចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាឡាំពិក លើកទី១៣ (អាស៊ានប៉ារ៉ាហ្គេមលើកទី១៣) ដែលប្រព្រឹត្តទៅនៅប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ត្រី លោក ម៉ៃ វ៉ាន់ជីញ អញ្ជើញថ្លែងមតិក្នុងពិធីចេញដំណើររបស់ក្រុមកីឡាប៉ារ៉ាឡាំពិកវៀតណាម ចូលរួមក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍លើកទី១៣ (រូបថត៖ VGP)
នៅក្នុងការប្រកួតកីឡានេះ ក្រុមប៉ារ៉ាឡាំពិកវៀតណាមមានសមាជិកចំនួន១៨៥នាក់ រួមទាំងអត្តពលិកចំនួន១៤១ នាក់ ដែលប្រកួតប្រជែងក្នុងវិញ្ញាសារកីឡាចំនួន១១ប្រភេទ៖ អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនបាល់លើតុ អុក យូដូ ប៊ូស៊ី បាញ់ធ្នូ វាយកូនបាល់...។ ក្រុមដាក់ចេញគោល ដណ្តើមបានមេដាយមាសចំនួន ៤០ ដល់ ៥០គ្រឿង។
នៅក្នុងពិធីចេញដំណើរ ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ជីញ បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះជនពិការ និងកីឡាជនពិការវៀតណាម តាមរយៈគោលនយោបាយ និងការណែនាំ ដែលមានគោលបំណងបង្កើតលក្ខខណ្ឌទាំងអស់ ដើម្បីជួយជនពិការទទួលបានសិទ្ធិពលរដ្ឋយ៉ាងពេញលេញ និងស្មើភាពគ្នា អភិវឌ្ឍសក្តានុពលពេញលេញ និងចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងសង្គម រួមទាំងការអប់រំកាយ និងកីឡាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យកម្មាភិបាល គ្រូបង្វឹក និងអត្តពលិកទាំងអស់នៃគណៈប្រតិ ភូកីឡាជនពិការវៀតណាម ប្រកួតប្រជែងដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ លើកកម្ពស់រូបភាពនៃប្រទេសវៀតណាម និងប្រជាជនរួសរាយរាក់ទាក់ ស្មោះត្រង់ ស្រឡាញ់សន្តិភាព និងរួមចំណែកដល់ការពង្រឹងចំណង់មិត្តភាព និងសាមគ្គីភាពនៅក្នុងតំបន់៕
ការប្រកួតកីឡាជនពិការអាស៊ានលើកទី១៣ មានការចូលរួមពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១។ នេះគឺជាព្រឹត្តិការណ៍កីឡាក្នុងតំបន់ដ៏ធំបំផុតសម្រាប់ជនពិការ ដែលមានវិញ្ញាសារកីឡាចំនួន១៩ប្រភេទ និងខ្លឹមសារជាង ៥០០ ដែលភាគច្រើនត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)៕