មិត្តភក្តិជាមួយនឹងវៀតណាម

ក្រុមនិស្សិតអាមេរិកដើមកំណើតជនជាតិ Hmong ៖ ត្រឡប់មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកសសៃរស់វប្បធម៌

និស្សិតអាមេរិក​ដើម​កំណើត​ជនជាតិ​​ហ្មុង (Hmong) ​ ​បួននាក់រួមមាន៖ Leanne Lo, Sunshine Thao, Edward Xiong និង Jules Xiong មកពីសាកលវិទ្យាល័យ Wisconsin (សហរដ្ឋអាមេរិក) បានធ្វើដំណើរត្រឡប់មកកាន់​ប្រទេស​វៀតណាមវិញ...

និស្សិតអាមេរិក​ដើម​កំណើត​ជនជាតិ​​ហ្មុង (Hmong) ​ ​បួននាក់រួមមាន៖ Leanne Lo, Sunshine Thao, Edward Xiong និង Jules Xiong មកពីសាកលវិទ្យាល័យ Wisconsin (សហរដ្ឋអាមេរិក) បានធ្វើដំណើរត្រឡប់មកកាន់​ប្រទេស​វៀតណាមវិញ ជាមួយនឹង​គម្រោង តភ្ជាប់សសៃរស់​ជនជាតិ Hmong​​ ដែនដី និងព្រលឹង។ បទពិសោធន៍ នៅតាមសហគមន៍ជនជាតិ​​ Hmong​ ​នៅឃុំ​ប៉ាក័រ (Pa Co) (ខេត្តភូថ័រ​ - Phu Tho) ហូយទូ (Huoi Tu) (ខេត្តងែអាន - Nghe An) និង លុង​តាម (Lung Tam) (ខេត្តត្វៀន​ក្វាង​ - Tuyen Quang) បានជួយពួកគេបង្កើតបណ្តុំម៉ូដសម្លៀកបំពាក់ពិសេស​មួយ ដែលមិន​ត្រឹមតែ​លើកតម្កើងបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំង​បញ្ជាក់ពី​អត្តសញ្ញាណ​ឆ្លងព្រំដែន​ទៀត​ផង​។

ព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍មនុស្ស​ជាច្រើន។

ក្នុងអំឡុងពេលធ្វើដំណើរ ក្រុមនេះបានសិក្សាស្វែងយល់អំពីបច្ចេកទេសគូរ​ក្រមួនឃ្មុំ ជ្រលក់ពណ៌ខៀវចាស់​ និងប៉ាក់ដោយដៃ រស់នៅជាមួយគ្រួសារជនជាតិនៅ​មូលដ្ឋាន​។ ពួកគេ​បានអ្នកភូមិស្វាគមន៍ដូចជាសាច់ញាតិ រៀនត្បាញសំពត់​ និង​ទទួលបានបទពិសោធន៍ជីវភាព​រស់​នៅបែប​​តំបន់ភ្នំ​។ បទពិសោធន៍ទាំងនោះ បានក្លាយ​ជាប្រភពបំផុសគំនិត សម្រាប់បណ្តុំម៉ូដ ដែល​ពាំនាំ​ស្មារតី​សម័យ​ទំនើប ប៉ុន្តែ​នៅតែពោរពេញ​ទៅដោយអត្តសញ្ញាណជនជាតិ Hmong​​។ Sunshine Thao បានរៀ​បរាប់​ថា​៖ ខ្ញុំមិនត្រឹមតែរស់នៅតាមបែប​ធម្មជាតិ និងភូមិឋាន​ប៉ុណ្ណោះទេ ថែមទាំង​យល់កាន់តែច្បាស់​អំពីកន្លែង ដែលជីដូន​ជីតា និងឪពុកម្តាយ ធ្លាប់រស់នៅ​ទៀតផង

 

និស្សិតណែនាំផលិតផលដែលពួកគេធ្វើដោយដៃខ្លួនឯង។
ទោះជាធ្វើ​ដំណើរ​ទៅ​ទី​ណាក៏ដោយ​​ និស្សិត​ជនជាតិ​ Hmong នៅតែ​ពាំនាំ​មនោសញ្ចេតនា​ មោទនភាព​ទៅ​លើ​អត្តសញ្ញាណ​ ដើម​កំណើត​ខ្លួន​ ជា​ជនជាតិ​ Hmong វៀតណាម​។

ម៉ូដសម្លៀកបំពាក់​ដែលរចនាដោយក្រុមនេះ ត្រូវបានបំផុសគំនិតផ្តើម​ពី​មេអំបៅ ផ្កា និងរាង​គូទខ្យង​​ - ដែលជានិមិត្តរូប​តំណាងដ៏ស្និទ្ធស្នាល​នៅក្នុង​វប្បធម៌ជនជាតិ​  Hmong​។ មេអំបៅបានភ្ជាប់ជាមួយនឹងការចងចាំរបស់សហគមន៍ ផ្កាតំណាង​ឱ្យការអភិវឌ្ឍ រាងគូទខ្យង​​រំឭកពីប្រភពដើមនៃគ្រួសារ។ Jules Xiong បានពន្យល់ថា៖ មេអំបៅ និងផ្ការស់នៅជាមួយគ្នាដើម្បីរស់រានមានជីវិត។ ដូចគ្នានេះដែរ សម្រាប់​យុវជន​ជំនាន់ក្រោយ អត្តសញ្ញាណជនជាតិ Hmong ​បាន​អភិវឌ្ឍ​​ប្រកប​ដោយ​តុល្យភាព រវាង​ការ​អភិរក្ស​ និងការផ្លាស់ប្តូរ

បទពិសោធន៍​ជាក់ស្តែង​នៃ​និស្សិត​រួម​ជាមួយនឹង​សហគមន៍​ជនជាតិ​ Hmong ក្នុង​គម្រោង​ Craft Link នៅ​ឃុំ​ស៊ូយ​ទូ (Suoi Tu) (គីសឺន​ - Ky Son ខេត្ត​ងែអាន​ - Nghe An)​។​

ក្រុមនិស្សិតថតរូបអនុស្សាវរីយ៍ជាមួយអ្នកទស្សនា។

Edward Xiong ចែករំលែកដោយក្ដីរំភើប៖ នៅអាមេរិក ខ្ញុំគ្រាន់តែឮជីដូន និង​ឪពុកនិយាយអំពីការត្បាញសំពត់​ និងការជ្រលក់ពណ៌ខៀវចាស់​។ ឥឡូវ ខ្ញុំបានទទួលបទពិសោធន៍នេះ ខ្ញុំមានអារម្មណ៍ដូចជាបានត្រឡប់មកផ្ទះវិញ បានរំឭកអំ​ពីអត្តសញ្ញាណ និង​ប្រភពដើមរបស់ខ្ញុំ។ បណ្តុំម៉ូដ តភ្ជាប់សសៃរស់​ជនជាតិ​ Hmong​​ ដែនដី និងព្រលឹងមានលក្ខណៈយុវវ័យ ជាមួយនឹងស្មារតីអន្តរជាតិផង បង្ហាញពីមោទនភាពចំពោះប្រពៃណីផង។ ​ក្បាច់រចនា​​មេអំបៅ ផ្កា និងរាងគូទ​ខ្យង​​ បានរៀបរាប់អំពីប្រវត្តិសាស្រ្តបេតិកភណ្ឌជនជាតិ Hmong ​ឆ្លង​កាត់ច្រើនស្រទាប ច្រើន​ជំនាន់។

និស្សិតរៀនបច្ចេកទេសគូរក្រមួនឃ្មុំ ជ្រលក់ពណ៌ខៀវចាស់​ និងប៉ាក់ដោយដៃមក​ពីសិប្បករមូលដ្ឋាន​។ រូបភាព៖ ឯកសារ

លោកស្រី ត្រឹន​ ត្វៀត​ឡាន​ (Tran Tuyet Lan) នាយកនៃអង្គការ Craft Link ដែល​ជាដៃគូជាមួយក្រុមនិស្សិត បានឱ្យដឹងថា៖ និស្សិតទាំងនេះ គឺជាជនជាតិហ្ង Hmong) ​ជំនាន់ទីបី ដែលរស់នៅអាមេរិក។ គម្រោងនេះ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយ​សិប្បកម្មប្រពៃណី និងតភ្ជាប់សិប្បករវៀតណាម ជាមួយពិភព​រចនាវ័យក្មេងលើពិភពលោក​។ បណ្តុំម៉ូដនេះ បានដាក់តាំងបង្ហាញជា​សាធារណៈ ហើយទាក់ទាញ​ចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង​

បណ្តុំម៉ូដសម្លៀកបំពាក់ ដែល​បានបំផុសគំនិតមក​ពីមេអំបៅ និងផ្កា – ជានិមិត្តរូប​នៃជីវិត និងទំនាក់ទំនងរស់នៅជាមួយគ្នា ក្នុង​វប្បធម៌ជនជាតិ​​ Hmong។

មិនត្រឹមតែជាគម្រោងម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ នៅទាំង​ជា​ការធ្វើដំណើរ ដើម្បី​ស្វែងរកអត្តសញ្ញាណឡើងវិញផងដែរ​។ Leanne Lo - និស្សិតផ្នែករចនាម៉ូដ បាន​ពោល​ថា៖ ខ្ញុំស្រឡាញ់វប្បធម៌​ស្រុកកំណើត​កាន់តែខ្លាំង​។ ខ្ញុំបានរកឃើញអត្តសញ្ញាណផ្ទាល់ខ្លួន តាមរយៈពណ៌​និងស្មារតី នៃតំបន់​ខ្ពង់រាបថ្ម។​

"តភ្ជាប់សសៃរស់​ជនជាតិ​ Hmong​ ដែនដី និងព្រលឹងមិនត្រឹមតែជាឈ្មោះ​គម្រោងប៉ុណ្ណោះទេ ថែមទាំងជាមេរៀននៃការត្រឡប់មកវិញផងដែរ - ដែល​ជាកន្លែង​យុវជន​អាមេរិកដើម​កំណើត​ Hmong ​បានរកឃើញនូវចំណង រវាងមនុស្ស ធម្មជាតិ និងប្រពៃណី។ ទោះបីជាពួកគេរស់នៅអាមេរិក ឬកន្លែងណាក៏ដោយ ពួកគេនៅតែមានមោទនភាពថា៖ ពួកគេជាជនជាតិ Hmong) ដែលនាំ​លំហូរវប្បធម៌មក​ពីវៀតណាម៕

អត្ថបទ៖ វ៉ឹន​ត្រឹន​ រូបភាព៖ ថាញ​យ៉ាង

ប្រែសម្រួល៖ រីកើង​


top