ព័ត៌មាន

ក្រុមចរចាវៀតណាមនិងអាមេរិកកំពុងពិភាក្សាដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនូវខ្លឹមសារក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាយប់ថ្ងៃទី ២ កក្កដា លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមសន្យាផ្ដល់ សិទ្ធិជ្រៀតចូលទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងរថយន្ត ដែលមានម៉ាស៊ីនធំផងដែរ; អះអាងថា អាមេរិកនឹងកាត់បន្ថយពន្ធបដិការគួរឲ្យកត់ សម្គាល់លើទំនិញនាំចេញជាច្រើនរបស់វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang។ (រូបថត៖ VNA)
នារសៀលថ្ងៃទី៣ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាពន្ធនាំចេញនាំចូលរវាងសហ រដ្ឋអាមេរិក និងវៀតណាមបន្ទាប់ពីកិច្ចសន្ទនាការងារតាមទូរស័ព្ទរវាងលោក ប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអគ្គលេខាបក្ស តូ ឡឹម កាលពីយប់ថ្ងៃទី ២ ខែកក្កដា។
“នៅយប់ថ្ងៃទី ២ ខែកក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រួមទាំងខ្លឹមសារទាក់ទងនឹងពន្ធ បដិការផងដែរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះការយកចិត្ត ទុកដាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះវៀតណាម។ បច្ចុប្បន្ន ក្រុម ចរចាវៀតណាម និងអាមេរិកកំពុងសម្របសម្រួល និងពិភាក្សាដើម្បីអនុវត្តន៍ជាក់ស្ដែង នូវខ្លឹមសារពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ”។
គួរជម្រាបបន្ថែមថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាយប់ថ្ងៃទី ២ កក្កដា លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមសន្យាផ្ដល់ សិទ្ធិជ្រៀតចូលទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងរថយន្ត ដែលមានម៉ាស៊ីនធំផងដែរ; អះអាងថា អាមេរិកនឹងកាត់បន្ថយពន្ធបដិការគួរឲ្យកត់ សម្គាល់លើទំនិញនាំចេញជាច្រើនរបស់វៀតណាម។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យ អាមេរិកឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងដកការរឹតត្បិត ការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួនរបស់វៀតណាម៕

top