ព័ត៌មាន

ក្រសួងការបរទេសចិន៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនស៊ី ជីនពីង នៅវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ដំណើរទស្សនកិច្ចនេះគឺទទួលបានជោគជ័យដ៏ធំធេង ដោយបើកចេញនូវទស្សនវិស័យថ្មីសម្រាប់ការកសាងសហគមន៍ចែក រំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនិងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ; បង្កើនថាមពលវិជ្ជមានទៅក្នុងវិបុលភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖ VOV)

នាថ្ងៃទី១៧ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានមានប្រសាសន៍នៅក្នុងសន្និសីទការសែតប្រចាំរបស់ក្រសួងការបរទេស ទាក់ ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្សប្រធានរដ្ឋចិន លោក ស៊ី ជីនពីង  បានចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមេសាថា ដំណើរទស្សនកិច្ចនេះគឺទទួលបានជោគជ័យដ៏ធំធេង ដោយបើកចេញនូវទស្សនវិស័យថ្មីសម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនិងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ; បង្កើនថាមពលវិជ្ជមានទៅក្នុងវិបុលភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានអះអាងថា ចិននឹងធ្វើការជាមួយវៀតណាមដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ឃើញរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ទទួលមរតកនូវទំនាក់ទំនងមិត្តភាពប្រពៃណី "ទំនាក់ទំនងវៀតណាម-ចិន ជាសមមិត្តផងនិងជាបងប្អូនផងនិងធានាការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមនាពេលអនាគត ប្រកបដោយអត្ថន័យសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង៕


top