ទេសចរណ៍

ក្បួនដង្ហែអាវផាយហាណូយ៖ បេតិកភណ្ឌរួមដំណើរជាមួយពេលវេលា

នៅកណ្ដាលបរិយាកាសបុរាណនៃបឹងហ្វាង​គីម (Hoan Kiem) មនុស្សជាង ១.០០០ នាក់ បានស្លៀកពាក់អាវផាយបែបប្រពៃណី និងសម័យទំនើប បង្កើតបានជាក្បួនដង្ហែត្រចះត្រចង់ រំលឹកដល់ដំណើរនៃបេតិកភណ្ឌវៀតណាម រួមដំណើរជាមួយប្រជាជាតិ អស់រយៈពេលជាច្រើនសតវត្សរ៍​មកហើយ។

នៅកណ្ដាលបរិយាកាសបុរាណនៃបឹងហ្វាង​គីម (Hoan Kiem) មនុស្សជាង ១.០០០ នាក់ បានស្លៀកពាក់អាវផាយបែបប្រពៃណី និងសម័យទំនើប បង្កើតបានជាក្បួនដង្ហែត្រចះត្រចង់ រំលឹកដល់ដំណើរនៃបេតិកភណ្ឌវៀតណាម រួមដំណើរជាមួយប្រជាជាតិ អស់រយៈពេលជាច្រើនសតវត្សរ៍​មកហើយ។ ក្រោម​សម្រស់​រដូវស្លឹកឈើជ្រុះស្រាលៗ ព្រឹត្តិការណ៍នេះបានបិទបញ្ចប់ "ពិធីបុណ្យទេសចរណ៍អាវផាយ​ហាណូយ ​២០២៥​" ទន្ទឹមនោះ​ផ្សព្វផ្សាយសារ អំពីទីក្រុងហាណូយ​មួយចេះថែ​រក្សាអនុស្សាវរីយ៍​វប្បធម៌ ប៉ុន្តែនៅតែបន្តផ្លាស់ប្តូរឥតឈប់ឈរទៅតាមពេលវេលា។

·         នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នៅផ្លូវថ្មើរជើងបឹងហ្វាងគីម មនុស្សជាង ១.០០០ នាក់ បានចូលរួមដង្ហែអាវផាយ ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចររដ្ឋធានី និងអន្តរជាតិជាច្រើន។ រូបថត៖ កុងដាត​/VNP
·         ការដង្ហែអាវផាយ​ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាង​គីម​។ រូបថត៖ កុងដាត​/VNP
·       ·         ការដង្ហែអាវផាយ​ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាង​គីម​។ រូបថត៖ កុងដាត​​/VNP
·         ការដង្ហែអាវផាយ​ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាង​គីម​។ រូបថត៖ ផឿងញី​/VNP
·         ការដង្ហែអាវផាយ​ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាង​គីម​។ រូបថត៖ ផឿងញី​/VNP

ព្រឹត្តិការណ៍បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា កម្មវិធី​បាន​កម្លាយ​ផ្លូវថ្មើរជើង បឹងហ្វាង​គីម (Hoan Kiem) ទៅជាឆាកវប្បធម៌នៅ​ក្រៅលំហអាកាស​ ទីកន្លែង​ដែល​លំហូរ​មនុស្ស និងពណ៌​អាវបាន​សម្រប​ចូលផ្នត់​ជីវិតនៃរដ្ឋធានី។ នេះក៏​ជាចំណុចលេចធ្លោចុងក្រោយ នៃ "ពិធីបុណ្យទេសចរណ៍អាវផាយ​ហាណូយ​២០២៥" ​ជាទីកន្លែងដែល​អាវផាយ​ បានលើកតម្កើងជានិមិត្តរូបនៃអត្តសញ្ញាណវៀតណាម និងជា​ស្ពាននាំភ្ញៀវទេសចរឱ្យកាន់តែជិតស្និទ្ធ ជាមួយសម្រស់ដ៏ស្រស់បំព្រងនៃវប្បធម៌វៀតណាម។

យោងតាមលោកង្វៀន​ ត្រឹន​ក្វាង​ (Nguyen Tran Quang) អនុប្រធាន​មន្ទីរទេសចរណ៍ហាណូយ​ បានឱ្យដឹងថា ពិធីបុណ្យឆ្នាំនេះក្រោម​​ប្រធានបទ "អាវផាយ​ហាណូយ​ - បញ្ចេញ​ពន្លឺ​នៃបេតិកភណ្ឌ" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅសារ​មន្ទីរហាណូយ​ មុនពេលបិទបញ្ចប់ដោយកម្មវិធីក្បួនដង្ហែ តាម ដងផ្លូវជុំវិញបឹង។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសិល្បករ សហគមន៍ និងប្រជាជនជាច្រើន​ឱ្យចូលរួម ក្នុងនោះមាន​ភូមិសិប្បកម្មត្រាច់សា​ (Trach Xa) - ជាទីកន្លែង​រក្សានូវសិល្បៈកាត់ដេរអាវផាយ​ ក្រុមសម្លៀក​បំពាក់វៀតណាម "បាច់​ហ័រ​ប៊ូ​ហាញ - Bach Hoa Bo Hanh" សង្កាត់ហ្វាង​គីម​ (Hoan Kiem) និង​ក្លឹបបេតិកភណ្ឌអាវផាយ​វៀតណាម ទីក្រុងហាណូយ​​ជាដើម។

ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ​។ រូបថត៖ ខាញ់ឡុង​/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ​។ រូបថត៖ ខាញ់ឡុង​/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ​។ រូបថត៖ ផឿងញី​/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ​។ រូបថត៖ ខាញ់ឡុង​/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ​។ រូបថត៖ ផឿងញី​/VNP

ក្បួនដង្ហែឆ្លងកាត់បឹងហ្វាងគីម​ និងទីលានដុង​គិញ​ងៀធុក​ (Dong Kinh Nghia Thuc) ដោយ​បន្សល់ទុកនូវសម្រស់​ពណ៌​ស្រស់ស្អាត ស្រទន់​ នៅកណ្ដាលទីក្រុង​បុរាណ​។ ក្រុមនីមួយៗ បានបង្ហាញម៉ូដសម្លៀកបំពាក់ ដែលដិត​ដាម​ស្លាក់ស្នាម​នៃ​សម័យកាល​ប្រវត្តិសាស្ត្រនីមួយៗ៖ អាវងូធឹន​ (Ngu Than) (អាវប្រាំផ្ទាំង) អាវទឺធឹន​ (Tu Than) (អាវបួនផ្ទាំង) សម្លៀកបំពាក់បុរាណសម័យ Le - Nguyen រហូតដល់ម៉ូដអាវផាយ​សម័យទំនើប ដែលបំពាក់​ស្មារតីនៃការធ្វើសមាហរណកម្ម​។ ស្បៃ​អាវផាយ​នីមួយៗ ប្រៀបដូចជា "ផ្ទាំង​​អនុស្សាវរីយ៍ផ្តិត​លើ​ស្បៃ​​" ដែលនិទានរឿងអំពីភាពរឹងមាំ ការច្នៃប្រតិដ្ឋ​ និងថាមពលរស់រវើកនៃវប្បធម៌​វៀតណាម។

ទិវាបុណ្យសម្លៀកបំពាក់វៀតណាម “បាច់​ហ្វ័រប៊ូហាញ​ - Bach Hoa Bo Hanh”។ រូបថត៖ ផឿ​ងញី/VNP
·         ពិធីដង្ហែគ្រូដើម​នៃមុខរបរកាត់ដេរត្រាច់សា (Trach Xa)។ រូបថត៖ ផឿងញី​/VNP
·         ក្រុមរបាំបង្កើតបរិយាកាសយ៉ាងគគ្រឹកគគ្រេង សម្រាប់ក្បួនដង្ហែ។ រូបថត៖ កុងដាត​/VNP
·         នៅក្នុងក្បួនដង្ហែ មានវត្តមានសម្លៀកបំពាក់របស់បងប្អូនជនជាតិជាច្រើន។ រូបថត៖ កុងដាត​/VNP
សម្រស់ដ៏ស្រស់ត្រកាលក្នុងសម្លៀកបំពាក់អាវផាយ ក្នុងកម្មវិធីដង្ហែអាវផាយទេសចរណ៍ហាណូយ ២០២៥។ រូបថត៖ ផឿងញី/VNP

តាមរយៈសកម្មភាពនេះ វិស័យទេសចរណ៍ហាណូយ​​ មិនត្រឹមតែមានបំណងលើកតម្កើងអាវផាយ​ប៉ុណ្ណោះទេ ថែមទាំងបំផុសស្មារតីមោទនភាពជាតិ ផ្សារភ្ជាប់តម្លៃប្រពៃណី​ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ចីរភាពទៀតផង។ លោក ង្វៀន​ ត្រឹន​ក្វាង​ (Nguyen Tran Quang) បានឱ្យដឹងថា វិស័យទេសចរណ៍រំពឹងថា អាវផាយ​នឹង​ក្លាយជា "ទូតទេសចរណ៍" នាំយក​រូបភាពនៃទីក្រុងហាណូយ​​មួយដែល "សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ" ឱ្យកាន់តែជិតស្និទ្ធជាមួយមិត្តភក្តិអន្តរជាតិ៕

អត្ថបទ៖ ខាញ់ឡុង​​ រូបថត៖ ខាញ់ឡុង​ កុង​ដាត​ និង​ផឿង​ញី

ប្រែសម្រួល៖​ រីកើង​


top