នៅដើមខែសីហា ឆ្នាំ២០២៦ នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich) ក្នុងទីក្រុងហាណូយ មន្ត្រី និងយុទ្ធជននៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បានប្រញាប់ប្រញាល់បំពេញការងារយកសំណាកអដ្ឋិធាតុយុទ្ធជនពលី សម្រាប់ការធ្វើតេស្ត ADN។
នៅដើមខែសីហា ឆ្នាំ២០២៦ នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich) ក្នុងទីក្រុងហាណូយ មន្ត្រី និងយុទ្ធជននៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បានប្រញាប់ប្រញាល់បំពេញការងារយកសំណាកអដ្ឋិធាតុយុទ្ធជនពលី សម្រាប់ការធ្វើតេស្ត ADN។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយ ដើម្បីអនុវត្តយុទ្ធនាការ ៥០០ថ្ងៃយប់ ពន្លឿនការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ដោយមានគោលដៅកំណត់អត្តសញ្ញាណព័ត៌មានអំពីអ្នកដែលបានពលីជីវិតរបស់ពួកគេ ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានកំណត់នៅឡើយ។
ទិដ្ឋភាពទូទៅនៃទីបញ្ចុះសព ម៉ៃយីច (Mai Dich) បណ្តាយុទ្ធជនកំពុងបញ្ជូនកោដ្ឋសេរ៉ាមិចតូចៗ ដែលផ្ទុកអដ្ឋិធាតុយុទ្ធជនពលី
ទៅកាន់តំបន់មួយ ដើម្បីបម្រើសការប្រមូលសំណាក។
នៅក្នុងតំបន់ផ្នូរ ការបំពេញការងារ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងម៉ឺងម៉ាត់។ ទីតាំងនីមួយៗត្រូវបានកំណត់ ស្រទាប់ដីនីមួយៗ ត្រូវបានជីកកកាយ ហើយស្លាកស្នាមដែលនៅសេសសល់ត្រូវបានពិនិត្យ ប្រមូល និងកត់ត្រា។ ការងារបច្ចេកទេសសុទ្ធសាធនេះ ហាក់ដូចជាមានអត្ថន័យពិសេស ពីព្រោះនៅពីខាងក្រោយ ផ្នូរនីមួយៗគឺជាមនុស្សម្នាក់ ជីវិតមួយ និងប្រហែលជាគ្រួសារមួយ ដែលនៅតែរង់ចាំព័ត៌មាន ក្នុងរយៈពេលច្រើនឆ្នាំ។
យោងតាមព័ត៌មានពីស្ថាប័នមានសមត្ថកិច្ចនៃរដ្ឋធានីហាណូយ ការប្រមូលអដ្ឋិធាតុយុទ្ធជនពលី កំពុងត្រូវបានអនុវត្ត នៅទីបញ្ចុះសពយុទ្ធជនពលី ដែលគ្រប់គ្រងដោយទីក្រុង ក្នុងនោះមានទីបញ្ចុះសព ម៉ៃយីច (Mai Dich) ផងដែរ។ ចំពោះផ្នូរដែលត្រូវបានកប់ជាយូរមកហើយ ការប្រមូលសំណាកសម្រាប់ធ្វើតេស្ត ADN គឺពិបាកណាស់ ដោយសារតែដំណើរការរលួយ។ ហេតុដូច្នេះ ដំណើរការជីកកកាយ និងយកសំណាក តម្រូវឱ្យមានការប្រុងប្រយ័ត្ន និងភាពត្រឹមត្រូវ ក្នុងគ្រប់ដំណាក់កាល។
ទង់ជាតិត្រូវបានគ្របដណ្ដប់យ៉ាងឱឡារិកលើកោដ្ឋសេរ៉ាមិចតូចៗ មុនពេលផ្លាស់ទីទៅកាន់តំបន់មួយ ដែលបម្រើការប្រមូលសំណាក។
បណ្តយុទ្ធជនកំពុងបញ្ជូនកោដ្ឋសេរ៉ាមិចតូចៗ តាមបណ្តោយតំបន់ផ្នូរយុទ្ធជនពលី នៅក្នុងទីបញ្ចុះសព ម៉ៃយីច (Mai Dich)
នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich) អ្នកដែលកំពុងបំពេញភារកិច្ច ក្នុងបរិយាកាសដ៏ឧឡារិក។ រាល់សំណាកដែលត្រូវបានប្រមូល និងរាល់ព័ត៌មានបានកត់ត្រា ដែលត្រូវតែភ្ជាប់ទៅនឹងឯកសាររបស់ផ្នូរ ដើម្បីធានាថា នោះនឹងបម្រើដំណើរការធ្វើតេស្ត និងប្រៀបធៀបនៅពេលក្រោយ ។ ការងារនេះតម្រូវឱ្យមានការសម្របសម្រួលពីកម្លាំងជាច្រើន ចាប់ពីអ្នកចូលរួមក្នុងការជីកកកាយ រហូតដល់មន្ត្រីទទួលបន្ទុកឯកសារ ប្រមូលសំណាក និងដំណាក់កាលពាក់ព័ន្ធនានា។
នៅពីខាងក្រោយនៃការស្វែងរកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងនេះទៅទៀត៖ ពីផ្នូរដែលគ្មានព័ត៌មានពេញលេញ រហូតដល់ការប្រៀបធៀបទិន្នន័យ ការធ្វើតេស្ត ADN និងការស្វែងរកភាពស្រដៀងគ្នាជាមួយសំណាកជីវសាស្រ្តពីសាច់ញាតិ។ បច្ចេកវិទ្យា និងវិធីសាស្រ្តវិទ្យាសាស្ត្រកំពុងក្លាយជាឧបករណ៍ដ៏សំខាន់ ក្នុងការកាត់បន្ថយគម្លាតរវាងព័ត៌មានដែលខ្វះខាត និងឱកាសកំណត់អត្តសញ្ញាណតយុទ្ធជនពលី។ ក្រសួងការពារប្រទេសវៀតណាម បានកំណត់ថា ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតភ្ជាប់ និងការប្រើប្រាស់ប្រភពទិន្នន័យជាកក្តាសំខាន់មួយ នៅក្នុងយុទ្ធនាការ ៥០០ ថ្ងៃយប់។
បណ្តយុទ្ធជនបានបញ្ជូនកោដ្ឋសេរ៉ាមិចតូចៗ មកដាក់លើតុប្រមូលសំណាក សម្រាប់មន្ត្រីជំនាញត្រៀមខ្លួន សម្រាប់ការបំពេញការងាររបស់ពួកគេ ។
មន្ត្រីមកពីមជ្ឈមណ្ឌលកោសល្យវិច្ច័យហាណូយ បានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី មុនពេលប្រមូលសំណាកអដ្ឋិធាតុយុទ្ធជនពលី សម្រាប់ការធ្វើតេស្ត ADN ។
ប៉ុន្តែសម្រាប់សំណាក ADN នីមួយៗ មិនមែនគ្រាន់តែជាដំណើរការធ្វើតេស្តនោះទេ។ នោះក៏ជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ បានរង់ចាំអស់ជាច្រើនទសវត្សរ៍មកហើយ ដើម្បីដឹងថា មនុស្សជាទីស្រលាញ់របស់ពួកគេនៅឯណា កន្លែងដែលពួកគេត្រូវបានបញ្ចុះ និងតើអត្តសញ្ញាណរបស់ពួកគេអាចត្រូវបានកំណត់យ៉ាងត្រឹមត្រូវឬអត់។
សម្រាប់ក្រុមគ្រួសាររបស់យុទ្ធជនពលី ការស្វែងរកព័ត៌មានរបស់មនុស្សជាទីស្រលាញ់របស់ពួកគេ មិនមែនគ្រាន់តែជាការបំពេញឯកសារនោះទ។ នោះគឺជាការប្រគល់ជូនឈ្មោះមួយវិញ អាសយដ្ឋានមួយ ការចងចាំមួយដែលសង្គ្រាម និងពេលវេលា បានលាក់បាំង ។ ដូច្នេះ រាល់ដំណាក់កាលនៃការស្វែរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។
សំណាកអដ្ឋិធាតុសម្រាប់ការធ្វើតេស្ត ដែលត្រូវបានប្រមូល ក្នុងដំណាក់កាលសម្អាតអដ្ឋិធាតុយុទ្ធជនពលី។ រូបថត៖ កុងដាត / VNP
មន្ត្រីកំពុងប្រមូលសំណាកអដ្ឋិធាតុ ដើម្បីធ្វើតេស្ត ADN ។
យុទ្ធនាការ ៥០០ ថ្ងៃយប់ កំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ដោយមានការចូលរួមពីកងកម្លាំងជាច្រើន។ យោងតាមព័ត៌មានពីសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម បន្ទាប់ពីការអនុវត្តក្នុងអំឡុងពេលជាងបួនខែ យុទ្ធនាការនេះបានប្រមូលសំណាកអដ្ឋិធាតុយុទ្ធជនពលី ចំនួនជិត ១៤០០ អដ្ឋិធាតុ យកសំណាកអដិ្ឋធាតុ និងសំណាកជីវសាស្រ្តពីសាច់ញាតិរាប់ សម្រាប់ការធ្វើតេស្ត ADN រាប់ពាន់។
នៅរដ្ឋធានីហាណូយ ការងារដែលកំពុងធ្វើឡើងនៅទីបញ្ចុះសពម៉ៃយីច (Mai Dich) គឺជាផ្នែកមួយដ៏ជាក់ស្តែងនៃដំណើរនោះ។ មិនមានពេលវេលាដ៏អ៊ូរអរទេ មានតែភាពស្ងប់ស្ងាត់របស់អ្នកដែលកំពុងស្វែងរកស្លាកស្នាមនៅសេសសល់។ ពីក្រោមដី បណ្តាព័ត៌មានដែលគេគិតថា ត្រូវបានកប់ដោយពេលវេលា ឥឡូវនេះវាកំពុងត្រូវបានរកឃើញឡើងវិញ តាមរយៈការរួមបញ្ចូលគ្នានៃការទទួលខុសត្រូវ ការដឹងគុណ និងវិទ្យាសាស្ត្រ។
បណ្តាយុទ្ធជនកំពុងរៀបចំកោដ្ឋថ្មី ដើម្បីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី បន្ទាប់ពីគេបញ្ចាប់ដំណាក់កាលយកសំណាក។
ផ្នូរនីមួយៗ ដែលបើកឱកាសមួយទៀតសម្រាប់ការស្វែងរក ។ សំណាកនីមួយៗ ដែលប្រមូលបានគឺជាក្តីសង្ឃឹមមួយទៀត ។ ហើយនៅពីក្រោយដំណើរនោះ គឺជាបំណងប្រាថ្នាដ៏សាមញ្ញ ប៉ុន្តែពិសិដ្ឋមួយ៖ អ្នកដែលលះបង់ជីវិត ដើម្បីមាតុភូមិ ត្រូវបានប្រគល់ជូនវិញនូវឈ្មោះត្រឹមត្រូវរបស់ពួកគេវិញ ស្រុកកំណើតត្រឹមត្រូវរបស់ពួកគេ និងត្រឡប់មកវិញក្នុងការចងចាំរបស់ក្រុមគ្រួសារ និងមិត្តិរួមកង របស់ពួកគេ៕
អត្ថបទ និងរូបថត៖ កុងដាត / VNP